The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បាយលីង​រមៀត ១ ម៉ឺនរៀល ​ស្នាដៃ​ច្នៃពី​ចុងភៅ​ហាង​ជើង​មាន់​ផ្ទះ​លូ




បាយលីង​រមៀត ១ ម៉ឺនរៀល ​ស្នាដៃ​ច្នៃពី​ចុងភៅ​ហាង​ជើង​មាន់​ផ្ទះ​លូ

Content image - Phnom Penh Post
បាយ​រមៀតលីង​ជាមួយ​សាច់មាន់​ចៀន និង​ពង​ទាស្ងោ​រ។ ហុង មិនា

បាយលីង​រមៀត ១ ម៉ឺនរៀល ​ស្នាដៃ​ច្នៃពី​ចុងភៅ​ហាង​ជើង​មាន់​ផ្ទះ​លូ

ភ្នំពេញ: រសជាតិ​ឆ្ងាញ់​ប្លែក និង​ឈ្មោះ​ហាង​ចម្លែក បាន​ធ្វើឲ្យ​ហាង «ជើង​មាន់​ផ្ទះ​លូ» ល្បី​ពីមាត់​មួយ​ទៅមាត់​មួយ ពិសេស​យុវវ័យ​តែម្ដង។

លោក ជា ពិសី ម្ចាស់​ហាង​ជើង​មាន់ផ្ទះ​លូ បាន​និយាយ​ទាំង​ទឹកមុខ​ញញឹម​ថា៖ «ខ្ញុំចង់​ធ្វើ​អ្វីឲ្យ​ប្លែក​ពីគេ ហើយ​បែប​ខ្មែរ​តែម្តង ជាមួយ​នឹង​រូបភាព​ការ​តុបតែង​ហាង​ឲ្យស្អាត​ប្លែក​ពីគេ ជាពិសេស​គឺមិន​ចម្លង​ពី​ប្រទេស​ដទៃ។ សំខាន់​បំផុត​យើង​ចង់​ផ្សព្វផ្សាយ និង​លើក​ស្ទួយ​ម្ហូប​ខ្មែរ​ឡើង​វិញ ដែល​ធ្វើឡើង និង​ច្នៃប្រឌិត​ពី​ចុងភៅ​ខ្មែរ​ដែល​គាត់​មាន​បទពិសោធ​ជាង ១០ ឆ្នាំ​មក​ហើយ»។

ក្រៅពី​ប្រភេទ​ជើង​មាន់ ហាង ជើងមាន់​ផ្ទះលូ ក៏មាន​បាយ​លីង​រមៀត ដែល​ចុងភៅ​ច្នៃយក​រមៀត​មក​លីង​ជាមួយ​បាយ និង​សាច់មាន់​ចៀន​ធ្វើឲ្យ​បាយនេះ​មាន​រសជាតិ​ប្លែក​មាត់ និង​មាន​ឈ្ងុយ​ក្លិន​រមៀត។

នៅ​ពេល​ញ៉ាំ​បន្ថែម​រសជាតិ​ទឹកត្រី​កោះកុង បាយ​លីង​រមៀត​រឹតតែ​ឆ្ងាញ់។

ចំពោះ​ការច្នៃ​រូបមន្ត​បាយ​លីង​រមៀត​នេះ​លោក ជា ពិសី ជាម្ចាស់​ហាង បាន​លើក​ឡើង​ថា៖ «សម្រាប់​បាយ​ហ្នឹងគឺ​យើង​ច្នៃ​ឡើង​ដើម្បី​ឲ្យវា​ក្លាយជា​បាយ​ប្រចាំ​ហាងផង និង​បាយ​ប្រចាំ​ប្រទេស​យើងផង ព្រោះ​ចង់​យក​បាយ​ហ្នឹង​ទៅ​ចូលរួម​តាំង​ពិព័រណ៍​ម្ហូប​នានា នៅ​ថ្ងៃ​អនាគត»។

ចំពោះ​តម្លៃ​វិញ ជើង​មាន់​មួយ​ប្រអប់ និង​បាយ​លីង​រមៀត ១ ប្រអប់​មាន​តម្លៃ ១ ម៉ឺនរៀល​ដូចគ្នា។

ជើងមាន់​ផ្ទះលូ ស្ថិតនៅ​ផ្លូវ ៩៥ សង្កាត់​បឹងត្របែក ខណ្ឌ​ចំការមន ទូរស័ព្ទ ០៨១ ៣៣៨ ៦៦៨៕

អត្ថបទគួរចាប់អារម្មណ៍