The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - បាយ​កូរ៉េ ប៊ីប៊ីមបាប់​ពី​ហាង​ផ្ទះ​ឈួយ

បាយ​កូរ៉េ ប៊ីប៊ីមបាប់​ពី​ហាង​ផ្ទះ​ឈួយ

បាយ​កូរ៉េ ប៊ីប៊ីមបាប់​ពី​ហាង​ផ្ទះ​ឈួយ

Content image - Phnom Penh Post

ភ្នំពេញ : បាយ​កូរ៉េ ប៊ីប៊ីមបាប់ គឺជា​អាហារ​ប្រពៃណី​ដែល​ប្រជាជន​កូរ៉េ​និយម​ទទួល​ទាន​ប្រចាំ​ថ្ងៃ។ សូម្បី​តែ​នៅក្នុង​ខ្សែ​ភាព​យន្ត​កូរ៉េ ក៏​យើង​តែង​ឃើញ​តួអង្គ​ប្រើ​ចាន​ថ្ម ឬ​ចាន​ដែក​ច្របល់​បាយ និង​គ្រឿង​ផ្សំ​ទាំង​ឡាយ​ចូល​គ្នា​មុន​នឹង​បន្ថែម​ប្រេង​ល្ង ឬ​ទឹក​ម្ទេស​ដើម្បី​ទទួល​ទាន​គ្រប់​ពេល មិន​ថា ព្រឹក ថ្ងៃ​ត្រង់ ពេល​ល្ងាច ពេល​យប់ ឬ​ជា​អាហារ​សម្រន់​ឡើយ។

Content image - Phnom Penh Post
130108_22a
បាយកូរ៉េ ប៊ីប៊ីមបាប់ ពីភោជនីយដ្ឋាន ផ្ទះឈួយ ឈឹម ស្រីនាង

អាហារ​នេះ​សម្បូរ​ដោយ​វីតាមីន ដោយ​សារ​តែ​វា​ផ្សំ​ឡើង​ពី​បន្លែ​ចម្រុះ រួម​មាន ផ្សិត​ក្រោម គល់​ខ្ទឹម ការ៉ុត ឆៃថាវ ត្រប់ (zucchini) សាច់គោ បាយ ស៊ុត ខ្ទឹមស ទឹក​ស៊ីអ៊ីវ​កូរ៉េ អំបិល ម្រេចស ម្សៅ​ម្ទេស​កូរ៉េ ស៊ុប​សារាយ​សមុទ្រ​កូរ៉េ ប្រហិត​សាច់​ជ្រូក ខ្ញែរ​សមុទ្រ និង​ស្ពៃ​ជ្រក់​គឹមឈី។

ដោយ​ឡែក​នៅ​ភោជនីយដ្ឋាន ផ្ទះ​ឈួយ បាយ​ប៊ីប៊ីមបាប់​មាន​តម្រូវ​ការ​គ្រឿង​ផ្សំ​ដូចជា បាយស ផ្សិត​ស ផ្សិត​ត្រចៀក​កណ្ដុរ ការ៉ុត សណ្ដែ​កបណ្ដុះ​កូរ៉េ ផ្ទី ពង​មាន់ ល្ង កូជូយ៉ាន (ទឹក​ម្ទេស) និង​ស៊ុប​ផេន​យ៉ាងគុប​បែប​កូរ៉េ។

ប្រសិន​បើ​លោក​អ្នក​ចង់​ភ្លក្ស​រសជាតិ​បាយ​ប៊ីប៊ីមបាប់​បែប​កូរ៉េ​នេះ​ផ្ទាល់ សូម​អញ្ជើញ​ទៅ​កាន់​ភោជនីយដ្ឋាន​ផ្ទះ​ឈួយ អាសយដ្ឋាន​លេខ ៣១ ផ្លូវ​លេខ​៣៦០ សង្កាត់​បឹង​កេងកង​១ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​ខាង​ជើង​វិទ្យាល័យ​បឹង​កេងកង។ ទំនាក់​ទំនង​លេខ​ទូរស័ព្ទ ០៧០ ៩៧ ៨០ ០៦ និង ០២៣ ៩៦ ៤១ ១២។

ភោជនីយដ្ឋាន សាលា​បង្រៀន​ធ្វើ​ម្ហូប និង​លោក​អ្នក​ដែល​ចង់​ចែក​រំលែក​វិធី​ចម្អិន​ម្ហូប​របស់​ខ្លួន​ជាមួយ​ប្រិយមិត្ត​អ្នក​អាន​សារព័ត៌មាន​ភ្នំពេញ ប៉ុស្ដិ៍ សូម​ទាក់​ទង​មក​ផ្នែក​ជីវិត​កម្សាន្ត​តាម​រយៈ​លេខ ០៧៧ ៧១៧ ៧១៥ និង ០១៦ ៩៣ ១៣ ១៣៕

អត្ថបទគួរចាប់អារម្មណ៍