The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - បាយ​ស្រូប​វៀតណាម​បន្ថែម​ពង​ទា​ក្រឡុក និង​សរសៃ​ស្បែក​ជ្រូក​

បាយ​ស្រូប​វៀតណាម​បន្ថែម​ពង​ទា​ក្រឡុក និង​សរសៃ​ស្បែក​ជ្រូក​

បាយ​ស្រូប​វៀតណាម​បន្ថែម​ពង​ទា​ក្រឡុក និង​សរសៃ​ស្បែក​ជ្រូក​

121225_22d
121225_22d

ភ្នំពេញ : ស្ថិត​នៅ​ចន្លោះ​ផ្លូវ​សុកហុក និង​មហាវិថី​ព្រះមុនីវង្ស​នោះ​គឺជា វិថី​ឧកញ៉ា​នូកន ដែល​ជា​បណ្ដុំ​នៃ​សមាគម​ប្រជាជន​វៀតណាម។

នៅ​លើ​វិថី​នេះ​ដែរ ប្លុក​ក្បែរ​មន្ទីរពេទ្យ ២១៥ ត្រូវ​បាន​ចាត់​ទុក​ជា​កន្លែង​លក់​អាហារ​វៀតណាម​តាម​ចិញ្ចើម​ថ្នល់​ដ៏​ល្បី​ល្បាញ ជាមួយ​នឹង​តម្លៃ​ថោក​សមរម្យ។

ជា​រៀង​រាល់​ព្រឹក ប្រសិន​បើ​អ្នក​ធ្វើ​ដំណើរ​កាត់​ទី​នោះ អ្នក​ប្រាកដ​ជា​ឃើញ​ផ្សែង​ហុយ​ទ្រលោម ដែល​មាន​មនុស្ស​ម្នា​ជា​ច្រើន​កំពុង​ចោម​រោម​ប្រែ​បន្ទះ​សាច់​ជ្រូក និង​ភ្លៅ​សាច់​មាន់​យ៉ាង​រលើប​រលោង​ជាមួយ​នឹង​ដង្កៀប​ដែក​ធំៗ។

នៅ​កាច់​ជ្រុង​ខាង​ជើង​មន្ទីរ​ពេទ្យ​២១៥​នេះ គឺជា​កន្លែង​លក់​អាហារ​ពេល​ព្រឹក​ដែល​គ្មាន​ឈ្មោះ​យីហោ​ក៏​ពិត​មែន ប៉ុន្តែ​មាន​ភ្ញៀវ​អង្គុយ​ចាំ​យ៉ាង​រហង់។

ខុស​ប្លែក​ពី​កន្លែង​លក់​បាយ​ស្រូប​ទូទៅ ហាង​បាយ​នេះ​មាន​លក់​បាយ​ពេល​ព្រឹក​ដែល​មាន​ចំណិត​ពង​ទា​ចៀន​ក្រឡុក​បួន​ជ្រុង​ជាមួយ​នឹង​សរសៃ​ស្បែក​ជ្រូក ដែល​ភាសា​វៀតណាម​ហៅថា ប៊ី។

ភ្ញៀវ​អាច​កុម្ម៉ង់​បាយ​សាច់​ជ្រូក​អាំង​ឬ​សាច់​មាន់​បំពង​ដោយ​មាន​ភ្ជាប់​មក​ជាមួយ​នូវ​ពង​ទា​ចៀន​ក្រឡុក​រាង​បួន​ជ្រុង និង​សរសៃ​ប៊ី ដែល​ស្រដៀង​នឹង​សរសៃ​គុយទាវ​ដែរ។ សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ញ៉ាំ​សាច់​នោះ​ពិត​ជា​មិន​ខុស​បំណង​ឡើយ ព្រោះ​បាយ​ស្រូប​មួយ​ចាន​នៅ​ទីនេះ​មាន​បរិមាណ​សាច់​លើស​លប់​ច្រើន​ជាង​បាយ​ទៅ​ទៀត។

នៅ​លើ​ចាន​បាយ​ដែល​មាន​សាច់​ជ្រូក មាន់ ស្បែក​ជ្រូក​ប៊ី និង​ពងទា​នោះ​ក៏​មាន​ស្រូប​ទឹក​ខ្លាញ់​ខ្ទឹម​ដ៏​រលើប​រលោង និង​ជ្រក់​ត្រសក់​ត្រកួន​ផង​ដែរ ដូច្នេះ​អ្នក​ដែល​ចង់​ថែ​រាង ឬ​បញ្ចុះ​ទម្ងន់​នោះ​គួរ​តែ​កុម្ម៉ង់​ដាក់​សាច់​តិច​បាន​ហើយ។ សម្រាប់​តម្លៃ​វិញគឺ​ចាប់​ពី​៦​ពាន់​រៀល​ក្នុង​១​ចាន៕

អត្ថបទគួរចាប់អារម្មណ៍