The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បុក​កាពិ​សៀម​រាប​ផ្ទាប់​ជាមួយ​អន្លក់​បំពង​ស្រួយពី​ហាង ឆេក អ៊ីន




បុក​កាពិ​សៀម​រាប​ផ្ទាប់​ជាមួយ​អន្លក់​បំពង​ស្រួយពី​ហាង ឆេក អ៊ីន

Content image - Phnom Penh Post
បុក​កាពិ​សៀម​រាប នៅ​ហាង ឆេក​អ៊ីន កាហ្វេ។ ឈឹម ស្រីនាង

បុក​កាពិ​សៀម​រាប​ផ្ទាប់​ជាមួយ​អន្លក់​បំពង​ស្រួយពី​ហាង ឆេក អ៊ីន

សៀមរាប: ភោជ​នីយ​ដ្ឋាន​ថ្ម​លាយ​ឈើ​ខាង​លើ ត្រូវបាន​លម្អ​ដោយ​ដើម​ផ្កាឈូក​រ័ត្ន​ និង​រុក្ខជាតិ​ពណ៌​បៃតង​ស្រស់​ជាទី​សោម​នស្ស​រីក​រាយ។

ឆេក អ៊ីន (Check in) គឺជា​ហាង​កាហ្វេ​ និង​ភោជ​នីយ​ដ្ឋាន​ដែល​មាន​ផា​សុកភាព​អាច​អង្គុយ​លម្ហែ​កាយ​លេង​បន្ទាប់​ពីទទួល​ទាន​អាហារ។

ថ្វីដ្បិត​តែ​មាន​ឈ្មោះ​ជា​ហាង​កាហ្វេ តែ​ហាង ឆេក អ៊ីន មាន​ជម្រើស​ម្ហូបខ្មែរ ថៃ និងអឺ​រ៉ុប ទាំង​បី​ពេល​តែម្តង បន្ថែម​ពីលើ​ភេសជ្ជៈ និង​អាហារ​សម្រន់​ដ៏​សម្បូរ​បែប។

នៅ​ពេល​ព្រឹក​ Check in មាន​បម្រើ​បាយ​ស្រូប បាយ​ឆា​ឡុក​ឡាក់ បាយ​ឆាកា​ពិ មីឆា​បន្ទះ​ដែក ប៊ឺហ្គឺរ និង​អាហារ​ជាច្រើន​ទៀត។ រីឯ​ពេល​ថ្ងៃ​វិញ​ជម្រើស​ម្ហូបគឺ​ច្បាស់ជា​ពេញ​ចិត្ត​អ្នក​និយម​អាហារ​ខ្មែរ។

ក្នុង​ចំណោម​ម្ហូប​ទាំង​នោះ បុក​កាពិ​សៀមរាប ជាម្ហូប​មាន​រសជាតិ​ឆ្ងាញ់​ប្លែកពី​បុក​កាពិបែប​ថៃ​ដែល​មាន​លក់​ជាហូរ​ហែ​តាម​បណ្ដា​ហាង​នានា។ បុក​កាពិ​សៀម​រាប​មាន​ត្រប់​ពុត​លំញង ដែល​មាន​រស​ជាតិ​ជូរ​ ផ្អែម ហឹរ ប្រៃ នេះ​មាន​គ្រឿង​អន្លក់​ដូចជា ត្រប់​វែង​បំពង ពងទា​ចៀន​ស្អំ ត្រសក់ ត្រប់​ស្រួយ ស្ពៃ​ក្ដោប​ក្រហម សណ្ដែក​កួរ ស្នៀត​ពោត​ស្រុស និង​ការ៉ុត។

ក្រៅពី​ម្ហូប​នេះ ហាង ឆេក​អ៊ីន ក៏​ល្បី​ម្ហូប​ទឹក​គ្រឿង​សៀមរាប​ដាក់​ខ្ទិះដូង ញាំ​ស្ដៅ​ត្រី​ឆ្អើរ​កំពឹស​ទន្លេ និង​ញាំខ្យង​កំពឹស​ត្រយូង​ចេក​ផង​ដែរ។

ហាង Check in ស្ថិត​នៅ​ខាង​កើត​សាលា​បញ្ញា​សាស្ត្រ ២០០ ម៉ែត្រ​ក្នុង​ភូមិ​វត្តបូព៌ ទូរស័ព្ទ ០៩៨​ ៧៧៦ ៧៧៧ និង​០១៥ ៨៨៨ ៨៩៨៕

អត្ថបទគួរចាប់អារម្មណ៍