សៀមរាប: ទៅ​សៀមរាប ពិបាក​រក​ម្ហូប​ញ៉ាំ​នៅ​ពេល​យប់​ជ្រៅ​មែន​ទេ? តោះ​សាក​ទៅ​ញុំា​នៅ​ហាង ញ៉ាំ​ញ៉ាំ ជា​ហាង​ដែល​មាន​លក់​ម្ហូប​ខ្មែរ និង​អឺរ៉ុប រស​ជាតិ​ឆ្ងាញ់​ប្លែក​មាត់​តែម្តង ពិសេស​គឺ​បុក​ស្វាយ​ត្រីងៀត​សៀមរាប និង​ស្តេក​សាច់គោ​ខ្ទឹមស ជា​ម្ហូប​ពិសេស​ប្រចាំ​ហាង​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​តែង​តែ​កុម្ម៉ង់​រាល់ថ្ងៃ។

ហាង ញ៉ាំញ៉ាំ ស្ថិត​នៅ​ក្នុង ផ្សារ​រាត្រី​អេហ្វែល​ថាម​ខនធេន័រ សៀមរាប Eiffel Time Container Night Market Siem Reap ងាយ​ស្រួល​រក និង​នៅ​ជិត​ផាប់ស្ទ្រីត​ទៀត ដោយ​មិន​ចាំបាច់​ចំណាយ​ថ្លៃ​ជិះ​រ៉ឺម៉ក​ម៉ូតូ​ទេ។ ភ្ញៀវទេសចរ​គ្រាន់​តែ​ដើរ ៥ នាទី អាច​ដល់​ហាង ញ៉ាំ​ញ៉ាំ តែម្តង។

ហាង ញ៉ាំញ៉ាំ មាន​ថ្វីដៃ​ក្នុង​ការធ្វើ​ម្ហូប​ខ្មែរ​ប្រចាំ​តំបន់ និង​ម្ហូប​ច្នៃ​បន្ថែម​ដូចជា​បុក​មាន់​សៀមរាប​រសជាតិ​ជូរ ហឹរ ផ្អែម តិចៗ ស័ក្ដិសម​នឹង​ផ្ទាប់​ជាមួយ​បន្លែ​ត្រប់ ការ៉ុត ស្ពៃក្តោប និង​ត្រសក់​ជាដើម។ បុក​មាន់​សៀមរាប​អាច​ញ៉ាំ​ជាមួយ​បាយ ក្លែម​ជាមួយ​ស្រា​ឡុក​ពិសេស​ប្រចាំ​ហាង។

ចំពោះ​បុក​ស្វាយ​ត្រីងៀត​សៀមរាប​នេះ សូម្បីតែ​ភ្ញៀវ​បរទេស​ក៏​ចូលចិត្ត​កុម្ម៉ង់​ដែរ ខណៈ​ភ្ញៀវ​ខ្មែរ​វិញ​កម្រ​រំលង​ណាស់។

ចំណែកឯ​ស្តេក​សាច់គោ​ខ្ទឹមស​វិញ​គ្រាន់តែ​ឃើញ​រូបរាង​ភ្លាម​គឺ​ចង់​កុម្ម៉ង់​ទទួល​ទាន​ភ្លាម​តែម្តង ជាពិសេស​មាន​ក្លិន​ឈ្ងុយ​ខុស​ពី​ស្ដេក​បរទេស ដោយសារ​តែ​ស្ដេក​នេះ ត្រូវ​បាន​ផ្សំ គ្រឿង​កូន​កាត់​តម្រូវ​តាម​រសជាតិ​បែប​ខ្មែរ។ សាច់គោ​ប្រឡាក់​គ្រឿង​ផ្សំ​ទៀត​សោត​ក៏ត្រូវ​បាន​ចម្អិន​ខុសប្លែក​ពី​ស្តេក​ទូទៅ និង​អាច​ញ៉ាំ​ជាមួយ​បាយ​ឬក៏​ញ៉ាំ​ជា​គ្រឿង​ក្លែម​អម​ដោយ​ស្រាបៀរ​រឹត​តែ​ឆ្ងាញ់​ត្រូវ​មាត់។

ហាង ញ៉ាំ​ញ៉ាំ ក្រៅពី​ម្ហូប​ឆ្ងាញ់​ប្លែក​ហើយ សូម្បីតែ​តម្លៃ​វិញ​គឺ​រឹតតែ​ត្រូវចិត្ត​ភ្ញៀវ។ ចំពោះ​ស្តេក​សាច់​គោ​មាន​តម្លៃ​ត្រឹម​តែ ២២០០០ រៀល បុក​មាន់ តម្លៃ ១២០០០ រៀល អណ្តាត​គោ​អាំង ១៤០០០ រៀល និង​ម្ហូប​ជាច្រើន​មុខ​តម្រូវ​ទាំង​ភ្ញៀវ​ខ្មែរ និង​បរទេស។

ចង់​ញ៉ាំ​ម្ហូប​ខ្មែរ ក្នុងតម្លៃ​សមរម្យ អ្នក​ទៅលេង​សៀមរាប អាច​មក​ហាង ញ៉ាំ​ញ៉ាំ ឬក៏​ទាក់ទ​ង​តាម​ទូរស័ព្ទ​លេខ ០៧៨ ៧៧៧ ១៧៨៕

ហាង ញ៉ាំញ៉ាំ​នៅ​ផាប់ស្រ្ទីត សៀមរាប។ឈឹម ស្រីនាង