The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - បុកល្ហុង​បំពង​ពី​ហាង​ក្ដាមប្រៃ

បុកល្ហុង​បំពង​ពី​ហាង​ក្ដាមប្រៃ

បុកល្ហុង​បំពង​ពី​ហាង​ក្ដាមប្រៃ

Content image - Phnom Penh Post

ភ្នំពេញ : ស្ថិត​នៅ​ខាង​ក្រោយ​វិទ្យាល័យ​បឹងកេងកង ភោជនីយដ្ឋាន​មួយ​ជ្រក​ក្រោម​ស្លាក​យីហោ​រូបក្ដាម​ដ៏ធំ​មួយ ដោយ​សរសេរ​ថា «ក្ដាមប្រៃ»។

Content image - Phnom Penh Post
20140325_22A
អាហារបុកល្ហុងបំពង ឈឹម ស្រីនាង

ហាង​នេះ​មាន​មុខម្ហូប​ច្នៃប្រឌិត​ជាច្រើន​ដូចជា «បុកល្ហុង​» ដែល​គ្រាន់តែ​ឮ​ឈ្មោះ​ភ្លាម លោក​អ្នក​ច្បាស់​ជា​ចង់​ដឹង​ថា តើ​នោះ​ជា​អាហារ​បែប​ណា​ដែរ?

បុកល្ហុង​ដែល​មាន​រសជាតិ​ហឹរ ជូរ ផ្អែម និង​ប្រៃ​តិចៗ​នោះ​មាន​គ្រឿង​ផ្សំ​ដូចជា សរសៃ​ល្ហុងឈូស ស្ពៃបូកគោ ក្រូចឆ្មារ ត្រកួន ជីររណារ ត្រសក់ សណ្ដែកកួរ ខ្ទឹមស ម្ទេស ប៉េងប៉ោះ ក្ដាមប្រៃ ការ៉ុត សណ្ដែក​ដីលីង បង្គាក្រៀម អម្ពិលទុំ កាពិ ស្ករស ប៊ីចេង និង​ទឹកត្រី។

ដំបូង​ត្រូវ​យក​សរសៃ​ល្ហុងឈូស​ទៅ​បំពង​ឲ្យ​ស្រួយ រួច​ទុក​មួយ​អន្លើ​សិន។

បន្ទាប់មក​ផ្សំគ្រឿង​ដោយ​យក​ខ្ទឹម​ស និង​ម្ទេស បុក​ចូល​ក្នុង​ត្បាល់ មុន​នឹង​ដាក់​ស្ករត្នោត ទឹក​អម្ពិល កាពិ បង្គាក្រៀម និង​ទឹកត្រី​បន្តិច រួច​សឹម​ច្របាច់​ក្រូច​ឆ្មារ និង​ដាក់​ក្តាមប្រៃ​។ បន្ទាប់មក​ត្រូវ​ដាក់​សណ្តែកដីលីង មុន​នឹង​បន្ថែម​បន្លែអន្លក់។

ចុង​ក្រោយ​ត្រូវ​យក​បន្លែ និង​គ្រឿង​ក្នុង​ត្បាល់​យក​ទៅ​ស្រូប​ពី​លើ​ល្ហុង​បំពង​នោះ​ជា​ការ​ស្រេច។

ចង់ ដឹង​ថា «បុកល្ហុង» មាន​រសជាតិ​បែប​ណា លោក​អ្នក​អាច​ទៅ​ភ្លក្ស​ផ្ទាល់​នៅ​ហាង​ក្ដាមប្រៃ ស្ថិត​នៅ​ផ្លូវ​៧១ ទូរស័ព្ទ​លេខ ០១៧​៣០​៧០​៦០ និង​០៦៧​៨៨៨៨​២០។

ការ​ទទួលទាន​អាហារ​ចាប់ពី​១០​ដុល្លារ​ឡើង​ទៅ នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​១៥​ភាគរយ​៕

អត្ថបទគួរចាប់អារម្មណ៍