ក្រុងព្យុងយ៉ាង: អ្វី​ដែល​មាន​ទំនាក់ទំនង​ស្និទ្ធ​បំផុត​ចំពោះ​វប្បធម៌​អាមេរិក​ក្នុង​ក្រុង​ព្យុងយ៉ាង គឺ​ហាង​កាហ្វេ​ស្លឹក​បៃតង (Green Leaf Coffee Shop) ជា​ភោជនីយដ្ឋាន​លក់​ប៊ឺហ្គឺរ​ល្បី​ក្នុង​ទីក្រុង​កូរ៉េ​ខាង​ជើង​មួយ​នេះ​។

ហាង​រចនាម៉ូដ​ទសវត្សរ៍​ឆ្នាំ​ ១៩៧០ រំលេច​ពណ៌​ត្នោត​ដោយ​តាំង​បង្ហាញ​ផ្កា​គីមីលស៊ុងហ្គែ និង​គីមជុងហ្គីលៀ ជា​ឈ្មោះ​យក​លំនាំ​តាម​ប្រមុខ​ដឹកនាំ​កូរ៉េ​ខាងជើង ដែល​ត្រូវ​បាន​ចាក់​បញ្ចាំង​នៅលើ​ទូរទស្សន៍​។

ប៊ឺហ្គឺរ​ធម្មតា​មួយ​តម្លៃ​ទាប​ជាង ២ ដុល្លារ ខណៈ​ឈីស​ប៊ឺហ្គឺ​រលាយ​សាច់គោ​ចិញ្ច្រាំង និង​សាច់ជ្រូក ៣ ជាន់​មាន​តម្លៃ​ប្រមាណ ៤ ដុល្លារ​។ ដោយ​ផ្ដល់​លើ​រស​និយម​អ្នកស្រុក វា​ក៏​មាន​ប៊ឺហ្គឺ​រលាយ​ជ្រក់​គីមឈី និង​នំប៉័ង​មូល​ជំនួស​ដោយ​បាយ​ ២ ​ស្រទាប់​ក្នុង​ចំណោម​មុខម្ហូប​ជាច្រើន​ទៀត​។

ហាង​ប៊ឺហ្គឺរ​រចនាប័ទ្ម​ពណ៌​ត្នោត​បែប​ស្រគត់ស្រគំ​នៅ​កូរ៉េ​ខាង​ជើង​។ រូបថត AFP

ប៊ឺហ្គឺរ​ខ្ចប់​ក្រដាស​ដាក់​ថា​សប្លាស្ទិក ដំឡូងបារាំង​បំពង​ដាក់​ក្នុង​ក្រដាស​កាតុង​ពណ៌​ក្រហម​លំនាំ​តាម McDonald''s បម្រើ​ដោយ​អ្នក​រត់​តុ​ជា​នារី​ក្នុង​ឯកសណ្ឋាន​យ៉ាង​ស្រស់ស្អាត​។

ស្ថាបនិក​ភោជនីយដ្ឋាន​ប៊ឺហ្គឺរ​ដែល​បង្កើតឡើង​ដោយ​អ្នកជំនាញ​សិង្ហបុរី​ម្នាក់​ឈ្មោះ ផាទ្រីក ស៊ូ តែងតែ​ចៀសវាង​ការប្រើប្រាស់​សូរស័ព្ទ​អាមេរិក​។

ពួកគេ​បាន​ហៅ​វា​ថា សាមតេសុង ដែល​លោក ស៊ូ បាន​បកប្រែ​ថា «​តារា​ធំ​ទាំង ៣»​។ អតិថិជន​ភាគច្រើន​ជា​ក្រុមគ្រួសារ​តូចៗ និង​គូស្នេហ៍​វ័យក្មេង ហើយ​អ្នកគ្រប់គ្រង គីម យ៉ុងអេ បាន​និយាយ​ថា​ក្នុង​ ១ ​សប្ដាហ៍​មាន​ភ្ញៀវ​ពី ៣០០ ទៅ ៥០០ នាក់​ដែល​មិន​គិតថា ប៊ឺហ្គឺរ​ជា​អាហារ​របស់​អាមេរិក​នោះ​ទេ​។

អ្នកស្រី​បាន​បន្ដ​ថា​៖ «​យើង​បាន​នាំ​យក​មុខម្ហូប​នេះ​ពី Waffletown របស់​សិង្ហបុរី​។ ដូច្នេះ​យើង​គិត​ថា​វា​គ្រាន់​តែ​ហេមប៊ឺហ្គឺរ​ជា​ប្រភេទ​នំប៉័ង​ស្រទាប់​ជា​ជាង​មុខម្ហូប​មកពី McDonald​។ អ្នកខ្លះ​គិត​ថា​វា​គឺជា​មុខម្ហូប​សិង្ហបុរី​»៕ HR