The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប្រហិត​ត្រីឆ្ងាញ់ ​ប្រចាំ​ហាង​បាយ័ន​បឹងស្នោ​ ល្បី​ម្ហូបខ្មែរ​បន្លែ​ធម្មជាតិ




ប្រហិត​ត្រីឆ្ងាញ់ ​ប្រចាំ​ហាង​បាយ័ន​បឹងស្នោ​ ល្បី​ម្ហូបខ្មែរ​បន្លែ​ធម្មជាតិ

Content image - Phnom Penh Post
ប្រហិត​ត្រីចៀន​ផ្ទាប់ជាមួយ​ជ្រក់​ត្រសក់ និង​ការ៉ុត​។ ហុង មិនា

ប្រហិត​ត្រីឆ្ងាញ់ ​ប្រចាំ​ហាង​បាយ័ន​បឹងស្នោ​ ល្បី​ម្ហូបខ្មែរ​បន្លែ​ធម្មជាតិ

ភ្នំពេញ: ជាមួយ​ការប្រកាន់​ខ្ជាប់​នូវ​ផ្នត់គំនិត​គិតគូរ​ពី​សុខភាព​អ្នក​ទទួលទាន​ឲ្យ​មាំមួន​អាយុ​វែង នឹង​បាន​មក​ធ្វើជា​ភ្ញៀវ​គាំទ្រ​ភោជនីយដ្ឋាន​បានយូរ​អង្វែង​នោះ ហាង​បាយ័ន​បឹងស្នោ​បាន​ដំណើរការ​ជាង ៨ ឆ្នាំ ជាមួយ​ការល្បី​ឈ្មោះ​ពី​គុយទាវ​សាច់ជ្រូក​ចិញ្ច្រាំ ផ្អក​ធ្វើ​ដោយ​ខ្លួនឯង និង​មាន់​ដុតសៀង។

ដោយមាន​សួន​បន្លែ​ចំនួន ២ កន្លែង ដើម្បី​ផ្គត់ផ្គង់​បន្ថែម​ក្នុង​ផ្ទះបាយ ម្ចាស់​ភោជនីយដ្ឋាន រូបស្រស់ និង​រួសរាយ​រាក់ទាក់​អ្នកនាង ថេ ដាឡែន បាន​និយាយ​ថា៖ «ខ្ញុំបើក​ភោជនីយដ្ឋាន​នេះ​ឡើង គឺ​យើង​គិតពី​សុខភាព​របស់​ភ្ញៀវ​ជាចម្បង។ អ៊ីចឹង​ហើយ រាល់​មុខម្ហូប​ទាំងអស់​ដែល​យើង​ធ្វើ​គឺគិត​ទៅ​លើ​គុណភាព និង​រសជាតិ»។

អ្នកនាង​បាន​ខិតខំ​ដាំ​បន្លែ​ធម្មជាតិ​ជាច្រើន ដោយ​អ្នកនាង​រៀបរាប់​ថា៖ «បន្លែ​ដែល​យើង​ដាំ​ដើម្បី​ផ្គត់ផ្គង់​ក្នុង​ហាង​មាន​ដូចជា​ស្លឹក​ខ្ទឹម ជីរ​គ្រប់មុខ ល្ហុង គល់​ស្លឹកគ្រៃ និង​ស្ពៃ ខាត់ណា ជាដើម ហើយ​នៅពេល​ខាងមុខ​យើង នឹង​ដាំ​បន្លែ​ឲ្យបាន​ច្រើន​មុខ​ទៀត»។

បន្ថែម​ពីលើ​នេះ​ទៀត ប្រហិត​ត្រី​ចៀន​ជាមួយ​ជ្រក់ ដែល​សុទ្ធសឹង​តែប្រើ​បន្លែ​ចេញ​ពីសួន​ដំណាំ​របស់ខ្លួន។

ប្រហិត​ត្រីចៀន​នេះ​ក៏ជា​មុខម្ហូប​មួយ​ដែល​ភ្ញៀវ​និយម​កុម្ម៉ង់​ដែរ ដោយសារ​តែសាច់​ប្រហិត​ត្រី​ស្វិតល្អ ផ្សំ​គ្រឿង​រសជាតិ​ទៀត​សោត​ក៏ឆ្ងាញ់ និង​បន្ថែម​ជ្រក់​ទៀត​រឹតតែ​ត្រូវគ្នា​តែម្ដង។

ភោជនីយដ្ឋាន​បាយ័ន​បឹង​ស្នោ មាន​ទីតាំង​ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ ១ ចម្ងាយ ៥០ ម៉ែត្រ​ពីបុរីប៉េង​ហួត ទូរស័ព្ទ​លេខ ០១៧ ៩៧៩ ៧៦៧ និង ០៩៦ ៩៩ ៧៩ ៧៦៧៕

អត្ថបទគួរចាប់អារម្មណ៍