The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប្រហិត​អប់​អាំង​ហឹរ ១ ចង្កាក់​តែ ២០០០ រៀល​ពីហាង The Street




ប្រហិត​អប់​អាំង​ហឹរ ១ ចង្កាក់​តែ ២០០០ រៀល​ពីហាង The Street

Content image - Phnom Penh Post
ប្រហិត​អប់អាំង​ចម្រុះ​រស​ជាតិ​ជូរអែម​ហឹរ​ឆ្ងាញ់​។ ហុង មិនា

ប្រហិត​អប់​អាំង​ហឹរ ១ ចង្កាក់​តែ ២០០០ រៀល​ពីហាង The Street

ភ្នំពេញ: លោក​អ្នក​ដែល​ចង់​ញ៉ាំ​អាហារ​តាម​ចិញ្ចើម​ផ្លូវ​ដែល​មាន​រស​ជាតិ​ឆ្ងាញ់ ក្នុង​បរិយា​កាស និង​ទីតាំង​ស្អាត ហាង The Street អាច​ជា​ជម្រើស​ដ៏​ប្រសើ​រ។

ការតុប​តែង​ហាង​នេះ​មាន​លក្ខណៈ​សាមញ្ញ​បែប​យុវវ័យ។ នៅលើ​ជញ្ជាំង​មាន​រូបភាព​គូរជា​ផ្លូវ គំនូរ​អំពូល​ភ្លើង អគារ​ចាស់ៗ និង​មាន​បំពាក់​កង្ហារ​បី​បួន នៅពី​លើ​តុ​កៅអី​ឈើ។

ស្ថិត​នៅផ្ទះ​លេខ ២០២ ផ្លូវ ១៤៣ សង្កាត់​បឹងកេង​កង ២ ខណ្ឌ​ចំការ​មន The Street ក៏មាន​មុខ​ម្ហូប​ប្លែកៗ​ដូចជា ប្រហិត​ត្រីរុំ​គល់​ស្លឹកគ្រៃ​បំពង ប្រហិត​ត្រីរុំ​ស្លឹក​ក្រូច​បំពង សាច់​គោ​អាំងរុំ​ផ្សិត​ម្ជុល​ ព្រុយ​ត្រី​សាល​ម៉ុន​អាំង​អំបិល​ម្ទេស ប្រហិត​ភ្នំភ្លើង​ទឹក​កក ជើង​មាន់​ហោះ ផ្សិត​ខ្មៅ​ញាត់​ប្រហិត​ត្រីបំពង សាច់​ជ្រូក​អាំង​ចង្កាក់ ជើង​មាន់​បំពង​ខ្ទឹមស ឆ្អឹង​ជំនីរ​បំពង​ខ្ទឹមស និង​ជើង​មាន់​ឆ្អឹងជំនីរ​ជ្រូក​បំពង​ស្រួយ​ខ្ញោក​ដល់​ឆ្អឹង។

ក្នុង​ចំណោម​អាហារ​ទទួល​ទានបែប​សម្រន់ ​ប្រហិត​អប់អាំង​មានរ​សជាតិ​ឆ្ងាញ់ និង​ទទួល​បាន​ការ​ពេញ​និយម​កុម្ម៉ង់​ច្រើនពី​សំណាក់​យុវ​វ័យ។

ប្រហិត​គ្រប់មុខ​ដូច​ជា ហតដក ប្រហិត​សាច់​គោ ប្រហិត​ត្រី តៅហ៊ូ និង​ប៉ាតេ ត្រូវ​បាន​គេ​ហាន់ជា​ចំណិត​រួច​យក​ក្រឡុក​លាយ​ជាមួយ​ទឹក​ត្រី​ផ្អែម​ហឹរ​រូបមន្ត​ប្រចាំ​ហាង មុន​នឹង​យក​ទៅ​ខ្ចប់​ក្រដាស​អាលុយ​មីញ៉ូម​អាំង។ អតិថិ​ជន​អាច​កុម្ម៉ង់​ប្រហិត​តាម​ចំណូល​ចិត្ត ដោយ​មួយ​ចង្កាក់​មាន​តម្លៃ​ត្រឹម​តែ ២០០០ រៀល​។

​ប្រហិត​អប់អាំង​ហឹរ​នេះ​អាច​ញ៉ាំ​​ដោយ​មិន​បាច់​ទឹក​ជ្រលក់​៕

អត្ថបទគួរចាប់អារម្មណ៍