The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ពង​ទា​បំពង​សាច់​ជ្រូក​ចិញ្ច្រាំ​ រស​ជាតិ​ជូរឯម​ឆ្ងាញ់​ពីហាង​កញ្ញា​ឧត្តម




ពង​ទា​បំពង​សាច់​ជ្រូក​ចិញ្ច្រាំ​ រស​ជាតិ​ជូរឯម​ឆ្ងាញ់​ពីហាង​កញ្ញា​ឧត្តម

Content image - Phnom Penh Post
ម្ហូប​ពង​ទា​បំពង​សាច់​ជ្រូកចិញ្ច្រាំ​​មាន​រសជាតិ​ជូរឯម​។ ឈឹម ស្រីនាង

ពង​ទា​បំពង​សាច់​ជ្រូក​ចិញ្ច្រាំ​ រស​ជាតិ​ជូរឯម​ឆ្ងាញ់​ពីហាង​កញ្ញា​ឧត្តម

ភ្នំពេញ: ភោជនីយ ដ្ឋាន​ខ្មែរ កញ្ញា​ឧត្ដម​ជា​​កន្លែង​បម្រើ​​មុខម្ហូប​ភាគច្រើន​មាន​ប្រភព​មកពី​ខេត្ត​សៀមរាប ដែល​ជា​​រូបម​ន្ដ​ច្នៃ​ប្រចាំ​គ្រួសារ​របស់​ម្ចាស់​ហាង​ផ្ទាល់​តែ​ម្ដង។

ដូច​ជា​ពង​ទា​ ឬ​ពង​មាន់ដែ​ល​យើង​ភាគ​​ច្រើន​យក​មក​ចៀន ឬ​អាំង​​ញ៉ាំ​នោះ ហាង​កញ្ញា​ឧត្តម ​បាន​ច្នៃ​ប្រឌិតយក​ស៊ុត​មក​​ចម្អិន​ដោយ​​បំពងចម្អិន​ជាមួយ​សាច់ជ្រូក​ចិញ្ច្រាំ។

សម្រាប់របៀប​ធ្វើ​វិញ​គឺ​ត្រូវយក​ពង​ទា​បី​បួន​គ្រាប់​ស្ងោរ​ឲ្យឆ្អិន​ល្មម រួច​បក​សម្បកចេញ សឹម​យក​ទៅ​បំពង​ជាមួយ​ប្រេង​ឆា។ ក្រោយ​មក​យក​ពង​ទា​បំពង​រួច​ពុះវាជាពីរ ហើយ​រៀប​ដាក់​ចាន។

សាច់ជ្រូកចិញ្ច្រាំ​ត្រូវ​ឆា​ជាមួយ​អំបិល ម្សៅស៊ុប ស្ករស ទឹក​ប៉េងប៉ោះ ដើម្បី​ឲ្យ​វា​មានរសជាតិ​ជូរឯម។ ឆា​សាច់ជ្រូកចិញ្ច្រាំ​ត្រូវ​យក​មក​ស្រូប​ពី​លើ​ពង​ទា​បំពង​ រួច​រោយ​ស្លឹក​ខ្ទឹម​ និង​ម្ទេស​ពីលើ​ជាការស្រេច។

ពង​ទា​បំពង​សាច់ជ្រូកចិញ្ច្រាំ​នេះ​មួយ​ចាន​មាន​តម្លៃ​៤​ដុល្លារ។

​ម្ហូប​ល្បីៗ​ប្រចាំ​ហាង​នោះ​មាន​ដូច​ជា គោដុត​បំពង់​ឫស្សី ក្រពះ​ជ្រូក​ទ្រង់​គ្រឿង មាន់​​អាំង​ទឹកឃ្មុំ ប្រហុក​អង្រ្កង ប្រហុក​ដុត​ក្រសាំង បាយ​ឆា​ស្នេហា បុក​មាន់​ប្រហុក ​បុក​ក្រសាំង​ដុត យីហ៊ឺ​បីរសជាតិ ផ្អក​ត្រីប្រា ម្ជូរ​គ្រឿង​សរសៃ​កែង​គោ ត្រី​ក្រហម​ចំហុយ​​ផ្ទាប់​នំ​បញ្ចុក ញាំម្កាក់ត្រី​ឆ្អើរ​គ្រឿង​​សមុទ្រ ​ម្ជូរ​ពង​ត្រី និងសម្ល​ខ្មែរ​ជាច្រើន​មុខ​ទៀត។

ភោជនីយដ្ឋាន កញ្ញា ឧត្តម ស្ថិត​នៅ​ផ្ទះ​លេខ ១៥ ផ្លូវលេខ ៦០៨ ផ្លូវ​ជួសជុល​ឡាន​ ខាងកើត​រង្វង់​មូលទួល​គោក រាជធានី​​ភ្នំពេញ៕

អត្ថបទគួរចាប់អារម្មណ៍