The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ពង​មាន់​អាំង​ដោត​ចង្កាក់​ចម្អិន​បែប​ថៃ

ពង​មាន់​អាំង​ដោត​ចង្កាក់​ចម្អិន​បែប​ថៃ

ពង​មាន់​អាំង​ដោត​ចង្កាក់​ចម្អិន​បែប​ថៃ

130101_22e
130101_22e

ក្រុង​បាងកក : ពង​មាន់​អាំង​គឺជា​អាហារ​លក់​តាម​ចិញ្ចើម​ថ្នល់​ដ៏​ពេញ​និយម​នៅ​ប្រទេស​ថៃ និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​អាស៊ី។

បើ​ទោះ​ជា​គេ​អាំង​វា​ដោត​ចង្កាក់​ទាំង​សម្បក​ក្ដី ក៏​ជាក់​ស្ដែង​ស៊ុត​ត្រូវ​បាន​គេ​ចោះ​ប្រហោង​យក​ចេញ​ទៅ​លាយ​គ្រឿង​គ្រៅ​ឲ្យ​ឆ្ងាញ់ មុន​នឹង​ចាក់​បញ្ចូល​ទៅ​ក្នុង​សម្បក​ស៊ុត​នោះ​វិញ ហើយ​អាំង​លើ​ចម្រឹង​ដែក​ជាមួយ​នឹង​រងើក​ភ្លើង។

ដើម្បី​ចម្អិន​ពង​មាន់​អាំង​បែប​ថៃ​យើង​ត្រូវ​ការ​គ្រឿង​ផ្សំ​សាមញ្ញៗ​ដូចជា ពង​មាន់​១០​គ្រាប់​ទឹក​ស៊ីអ៊ីវ​២​ស្លាបព្រា ម្រេច​កន្លះ​ស្លាបព្រា ទឹក​ត្រី​១​ស្លាបព្រា ស្លឹក​ខ្ទឹម​ចិញ្ច្រាំ​១​ស្លាបព្រា និង​ចង្កាក់​ឫស្សី​សម្រាប់​ដោត​អាំង​១​ដុំ​។

ប្រសិន​បើ​លោក​អ្នក​ចង់​បន្ថែម​រសជាតិ​ឲ្យ​កាន់​តែ​ឆ្ងាញ់​នោះ សូម​សាក​ល្បង​ប្រើ​ម្សៅ​ស៊ុប​ជំនួស​ទឹក​ត្រី​វិញ​ក៏​បាន។

ការ​រៀបចំ​ចម្អិន ដំបូង​ត្រូវ​លាង​ស៊ុត​ទាំង​សម្បក​ឲ្យ​ស្អាត រួច​យក​ចុង​កាំ​បិត​ឬ​ឈើ​ចាក់​ផ្នែក​ស្រួច​នៃ​ស៊ុត ឲ្យ​បែក​ប៉ុន​ចុង​ម្រាម​ដៃ។ ចាប់​ផ្ដើម​ចាក់​ស៊ុត​ចេញ​ពី​សម្បក​វា​ហើយ​ទុក​ក្នុង​ចាន​សិន។

នៅ​ពេល​ដែល​រួច​រាល់​ហើយ ចាប់​ផ្ដើម​លាយ​វា​ជាមួយ​ទឹក​ស៊ីអ៊ីវ ម្រេច ម្សៅស៊ុប និង​ស្លឹក​ខ្ទឹម​ចិញ្ច្រាំ ហើយ​ប្រើ​ជីឡៅ​ចាក់​បង្ហូរ​ចូល​ក្នុង​សម្បក​ស៊ុត​វិញ។

យក​ពង​មាន់​ទៅ​អាំង​លើ​ចង្អើរ​ក្ដៅ ដោយ​ដាក់​វា​បញ្ឈរ​ដើម្បី​កុំ​ឲ្យស៊ុត​ហៀរ​ចេញ​ពី​សម្បក​រយៈ​ពេល​៨​នាទី។

នៅ​ពេល​ដែល​ស៊ុត​ចាប់​ផ្ដើម​ឆ្អិន​រឹង​បន្តិច​ហើយ យក​ចង្កាក់​ឈើ​មក​ដោត​បញ្ឈរ ដោយ​១​ចង្កាក់​មាន​ពង​មាន់​៣ បន្ទាប់​មក​បន្ត​អាំង​វា​ទៀត​ឲ្យ​បាន​១០​នាទី​នោះ​ជា​ការ​ស្រេច៕

អត្ថបទគួរចាប់អារម្មណ៍