ក្រុងលីយ៉ុង: ទោះបី​វា​ជា​ភោជនីយដ្ឋាន​បែប​បុរាណ Culina Hortus នៅតែ​មាន​ភាពលេចធ្លោ​ខ្លាំង​អស់​បណ្ដា​ភោជនីយដ្ឋាន​នានា​ក្នុង​ទីក្រុង​លីយ៉ុង​អ្វី​ដែល​គួរ​ឲ្យ​មាន​ប្រជាប្រិយភាព​នោះ​គឺ​បន្លែ​សុទ្ធសាធ ១០០ ភាគរយ​ដែល​កម្រ​បំផុត​ក្នុង​ចំណោម​ហាង​អាហារ​នៅ​បារាំង​។

ភោជនីយដ្ឋាន Culina Hortus ក្នុង​ទីក្រុង​លីយ៉ុង​ផ្ដល់​ការលក់​ស្រា​ទំពាំងបាយជូរ​គុណភាព​ខ្ពស់ សេវាកម្ម​ល្អឥតខ្ចោះ និង​អាហារ​ប្រណីត​។

លោក Adrien Zedda ចុងភៅ​អាយុ ២៤ ​ឆ្នាំ​ដែល​ធ្វើការ​ជាមួយ​មេចុងភៅ​ល្បីៗ និង​ត្រូវ​បាន​ស្គាល់​ច្រើន​ក្នុង​ការចូលរួម​កម្មវិធី​ទូរទស្សន៍ Top Chef និយាយថា​៖ «​ខ្ញុំ​ធ្វើ​ដូច​គេឯង​ដែរ លើកលែង​តែ​ការមិន​ប្រើ​សាច់ ឬ​សូម្បី​តែ​ត្រី​»​។

លោក​បន្ដ​ថា​៖ «​ការលំបាក​ដ៏ពិតប្រាកដ​គឺ​ធ្វើ​ជា​ភោជនីយដ្ឋាន​បម្រើ​ម្ហូប​បន្លែ​សុទ្ធ ១០០ ភាគរយ​ក្នុង​ប្រទេស​បារាំង​»​។

ចុងភៅ​រូប​នេះ​បាន​និយាយ​ថា​៖ «​ការលំបាក​ដ៏ពិតប្រាកដ​គឺ​ការ​ផ្គាប់​ភ្ញៀវ​ដែល​មិនមែន​ជា​អ្នក​ទទួលទាន​បន្លែ​សុទ្ធ​។ ពួកគេ​គិត​ថា ម្ហូប​គ្មាន​សាច់​គឺ​សុទ្ធតែ​ជា​សាលាដ និង​គ្រាប់​ធញ្ញជាតិ ខណៈ​យើង​បម្រើ​អាហារ​បន្លែ​សុទ្ធសាធ ដែល​មាន​ជម្រើស និង​លក្ខណៈ​ខុសប្លែក​ពី​នេះ​»​។

យោង​តាម​មគ្គុទេ្ទសក៍​ចំណានៗ​ភោជនីយដ្ឋាន Culina Hortus (​មានន័យ​ជា​ភាសាឡាតាំង​ថា សួន​បន្លែ​) ស្ថិត​នៅឯ​កោ​ក្នុង​ទីផ្សារ​ភោជនីយដ្ឋាន តែ​ជំនួស​ភោជនីយដ្ឋាន​អត់​សាច់​ធំៗ​នៅ​មាន​តិចតួច​បំផុត​ក្នុង​ប្រទេស​បារាំង​។

លោក ផូ ខូដុល អ្នកនាំពាក្យ​ឲ្យ​មគ្គុទេ្ទសក៍​សិល្បៈ​អាហារ​របស់ Michelin បាន​សម្គាល់​ថា នេះ​ពិតជា​ទំនោរ​បែប​ថ្មី ដែល​ហាង​ជាច្រើន​ផ្ដើម​បម្រើ​ម្ហូប​បន្លែ​សុទ្ធ​ដល់​ភ្ញៀវ​»៕ HR