ភ្នំពេញ៖ សម្រាប់​អ្នក​នៅ​ផ្ទះ​​នឹក​រសជាតិ​អាហារ​ឆ្ងាញ់ៗ​​ ភោជនីយដ្ឋាន​បាយ័ន​ដែល​មាន​ឈ្មោះ​ល្បីល្បាញ​ជាង ១ ទសវត្សរ៍ បាន​ដំណើរការ​សេវាកម្ម​ដឹក​ជញ្ជូន​ដល់​ផ្ទះ ដោយ​ផ្ដោត​លើ​អនាម័យ សុខភាព​ទាំង​នៅ​ក្នុង​​ផ្ទះ​បាយ និង​ដំណើរការ​ដឹក​ជញ្ជូន​។

ស្ថិត​នៅ​ចម្ងាយ​ប្រហែល​ ២ គីឡូម៉ែត្រ​ពី​ស្ពាន​ច្បារអំពៅ​ តាម​បណ្តោយ​ផ្លូវ​ជាតិ​​លេខ ​១​ ភោជនីយដ្ឋាន​បាយ័ន​ បាន​បន្ថែម​នូវ​​អាហារ​​ក្រៀម​វេច​ខ្ចប់​ជា​ច្រើន​​មុខ​ ដើម្បី​បំពេញ​តម្រូវ​ការ​អតិថិជន​ ដែល​នៅ​ផ្ទះ​រយៈពេល​​យូរ និង​កាត់​បន្ថយ​ការ​ដើរ​ផ្សារ​។

ម្ចាស់​ភោជនីយដ្ឋាន​​រូប​ស្រស់​ អ្នកនាង​ ថេ​ ដាឡែន​ បាន​លើក​ឡើង​ថា​៖ ​«ភោជនីយដ្ឋាន​បាយ័ន​ បាន​បើក​ដំណើរការ​​អស់​​ជាង​ ១០ ​ឆ្នាំ​​​មក​ហើយ​ ពោល​គឺ​តាំង​ពី​ឆ្នាំ ​២០១០​ មក​ម្ល៉េះ​ ហើយ​មូល​ហេតុ​ដែល​​ធ្វើ​ឲ្យ​បាយ័ន​ ឈរ​ជើង​នៅ​លើ​ទីផ្សារ​ផ្នែក​ម្ហូប​​អាហារ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ ដោយសារ​តែ​​ចំណុច​ពិសេស​​ទាំង​ ៣ ​គឺ​​រសជាតិ​ម្ហូប​ឆ្ងាញ់​ សេវាកម្ម​ប្រណីត​ និង​តម្លៃ​សមរម្យ​»។

មុខ​ម្ហូប​បែប​ខ្មែរ​ និង​ចិន​ ដែល​ពេញ​និយម​ជាង​គេ​ប្រចាំ​ភោជនីយដ្ឋាន​មាន​ គុយទាវ​សាច់​ចិញ្ច្រាំ​ពិសេស​ មីគាវ​​ពិសេស​ នំ​បញ្ចុក​សម្លការី​ និង​បាយ​​មាន់​ហៃណាំ​ សម្រាប់​​អាហារ​ពេល​​ព្រឹក​។ ចំពោះ​អាហារ​ថ្ងៃ​ត្រង់​មាន​ដូចជា​​ មាន់​ដុត​សៀង​ ខម៉ាំ​ពោះ​តាន់​ កាពិបុក​ពិសេស​ កាពិ​ផាវ​ ប្រហុក​​​ខ្ទិះ​ និង​អាម៉ុក​ត្រី​។

ចុងភៅ​ភោជនីយដ្ឋាន បាយ័ន ប្រកាន់ខ្ជាប់​នូវ​អនាម័យ​ក្នុងការ​រៀបចំ​អាហារ និង​ការ​វេចខ្ចប់​។ រូបថត សហ​ការី

ខណៈ​ប្រជាជន​​ភាគ​ច្រើន​​ស្នាក់នៅ​ក្នុង​ផ្ទះ​ និង​ចៀសវាង​ការ​ធ្វើ​ដំណើរ​មិន​ចាំបាច់ ភោជនីយដ្ឋាន​​បាយ័ន​ បាន​ធ្វើ​​ម្ហូប​​​ក្រៀម​​​ប្រកប​ដោយ​អនាម័យ​​ ដើម្បី​ឲ្យ​​​អតិថិជន​មាន​ជម្រើស​ច្រើន​ជាង​មុន​ និង​ងាយ​ស្រួល​ក្នុង​ការ​យក​ទៅ​រក្សា​ទុក​បរិភោគ​បាន​យូរ​។ ​ ​

អ្នកនាង​​ ដាឡែន​ បន្ត​ទៀត​ថា៖ «ដោយ​ឃើញ​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ស្តីពី​ការ​ទប់ស្កាត់​ជំងឺ​​កូវីដ ​១៩​ និង​ដើម្បី​ឆ្លើយ​តប​ទៅ​តាម​តម្រូវ​ការ​អតិថិជន​ ក៏​ដូចជា​ ដើម្បី​ចូលរួម​​យ៉ាង​សកម្ម​ក្នុង​ការ​ប្រឆាំង​មេរោគ​​នេះ បាយ័ន​បាន​បន្ថែម​មុខ​ម្ហូប​ថ្មី​បែប​អាហារ​ក្រៀម​ ​ពិសេស​វេច​ខ្ចប់​ប្រកប​ដោយ​អនាម័យ​ និង​ស្តង់ដា​ត្រឹមត្រូវ​ពី​ចុងភៅ​​​ប្រចាំ​ហាង ​មាន​ការ​បណ្តុះបណ្តាល​ត្រឹមត្រូវ​ និង​មាន​វិជ្ជាជីវៈ​ចុង​ភៅ​ច្បាស់លាស់​​»។

ជាមួយ​បុគ្គលិក​ដឹក​ជញ្ជូន​​​ពាក់​ម៉ាស់ និង​មាន​ភ្ជាប់​នូវ​​ទឹក​អាល់កុល​តាម​​ខ្លួន​ ដើម្បី​រក្សា​អនាម័យ ​​ម្ចាស់​ហាង​​​​រួសរាយ​រាក់ទាក់​​​រូប​នេះ​បន្ត​ថា​៖ ​«ក្រុម​ការងារ​ភោជនីយដ្ឋាន​បាយ័ន​ យើង​ខ្ញុំ​ប្រកាន់​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​ការ​ចម្អិន​​អាហារ​ដែល​ឆ្ងាញ់​ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់​ជូន​អតិថិជន​»។

សេវាកម្ម​ដឹក​ជញ្ជូន​​​ម្ហូប​កុម៉្មង់​ និង​អាហារ​ក្រៀម​ ទៅ​កាន់​ផ្ទះ​អតិថិជន​មិន​ត្រូវ​បាន​​ឥត​គិត​ថ្លៃ​​ទេ​​​​។

បាយ័ន បន្ថែម​​អាហារ​ក្រៀម​ដែល​មានការ​វេចខ្ចប់​មានអនាម័យ។ រូបថត សហ​ការី

សហគ្រិន​រូប​នេះ​បញ្ជាក់​ថា​៖ «ម្ហូប​អាហារ​​ក្រៀម​វេច​ខ្ចប់​​រួច​ជា​ស្រេច​ សម្រាប់​ដឹក​ជញ្ជូន​ទៅ​កាន់​ផ្ទះ​អតិថិ​ជន ក្នុង​នោះ​រួម​មាន​ សាច់​​ក្រក​ជ្រូក ​ ត្រី​កែ​ប្រឡាក់​ យីហ៊ឺ​សរសៃ​ ងៀត​ត្រី​អណ្តែង​ ត្រី​ឆ្អើរ​អត់​ឆ្អឹង​ ត្រី​ងៀត​ ត្រី​ឆ្អើរ​ សាច់​ផាត់​ សាច់​ក្រក​គោ​គ្រាប់​តូច​ សាច់​​​ក្រក​គោ​គ្រាប់​ធំ​ ដែល​មាន​តម្លៃ​សមរម្យ​​ចាប់​ពី​ ៣៥,០០០៛​ រហូត​​ដល់​ ១២០,០០០៛ ​​ក្នុង ​១ គីឡូ»​។

អាជីវករ​លក់​អនឡាញ ឬ​​​អ្នក​ចង់​​មាន​ប្រាក់​ចំណូល​បន្ថែម​​​​​អំឡុង​ពេល​​​ស្នាក់​នៅ​ផ្ទះ​ បាយ័ន​​បាន​ចែក​រំលែក​ឱកាស​រក​លុយ​ ដោយ​គ្រាន់​តែ​លោក​អ្នក​បង្ហោះ​​លក់​អាហារ​គ្រប់​មុខ​ពី​​បាយ័ន​នឹង​ទទួល​​​បាន​កម្រៃ​ជើងសា ១០ ភាគរយ ​ដោយ​ពុំ​ចាំបាច់​ចេញ​ពី​ផ្ទះ​ មិន​ចាំបាច់​ចំណាយ​ដើម​ទុន​។

អ្នក​នាង​បាន​បង្ហាញ​នូវ​គោលដៅ​ថា​៖ «ដើម្បី​បំពេញ​តម្រូវការ​របស់​អតិថិជន​ និង​ទឹក​ចិត្ត​ដែល​ចង់​ផ្តល់​ឲ្យ​​អតិថិជន​​នូវ​អាហារ​ដែល​មាន​ឱជារស​ឆ្ងាញ់​ អាហារ​ប្រកប​ដោយ​អនាម័យ​ និង​​សុវត្ថិភាព​ ភោជនីយដ្ឋាន​មាន​ទិស​ដៅ​ពង្រឹង​គុណភាព​ និង​សេវាកម្ម​ឲ្យ​កាន់​តែ​ប្រសើរ​ បង្កើត​មុខ​ម្ហូប​ថ្មី​ និង​ពង្រីក​សាខា​​ខ្លួន​ជា​រៀង​រាល់​ឆ្នាំ​»។

ព័ត៌មាន​បន្ថែម​ពី​ការ​កុម្ម៉ង់​ម្ហូប​ក្រៀម ឬ​អាហារ​ចម្អិន​ភ្លាមៗ សូម​ចូល​ទៅ​កាន់​​ហ្វេសប៊ុក​ (ភោជនីយដ្ឋាន​ បាយ័ន​-Bayon Restaurant)​​ ឬ​ទំនាក់ទំនង​​​ទូរស័ព្ទ​សាខា​បឹង​ស្នោ​ លេខ​ ០១៧​ ៩៧៩​ ៧៦៧៕

ការ​ដឹក​ជញ្ជូន​មានអនាម័យ និង​ដឹក​ដល់ផ្ទះ​អតិថិជន​ឥត​គិត​ថ្លៃ​​​។ រូបថត សហ​ការី