The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ភោជនីយដ្ឋាន​សិង្ហបុរី ​បង្កើត​ប្រវត្ដិសាស្ដ្រ​ឈ្នះ​ផ្កាយ ​៣ ពី​ Michelin

ភោជនីយដ្ឋាន​សិង្ហបុរី ​បង្កើត​ប្រវត្ដិសាស្ដ្រ​ឈ្នះ​ផ្កាយ ​៣ ពី​ Michelin

Content image - Phnom Penh Post
មេចុងភៅ​ភោជនីយដ្ឋាន Odette និង Les Amis នៅ​សិង្ហបុរី ទទួលបានផ្កាយ៣​។

ភោជនីយដ្ឋាន​សិង្ហបុរី ​បង្កើត​ប្រវត្ដិសាស្ដ្រ​ឈ្នះ​ផ្កាយ ​៣ ពី​ Michelin

ក្រុង​ប៉ារីស៖ មគ្គុទេសក៍​មុខ​ម្ហូប​ប្រចាំ​ប្រទេស ​បារាំង បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ភោជនីយដ្ឋាន​សិង្ហបុរី​ចំនួន ២ ត្រូវ​បាន​ផ្ដល់​ផ្កាយ ៣ Michelin ជា​លើក​ដំបូង​បំផុត​។

ភោជនីយដ្ឋាន Odette និង​ Les Amis ដែល​បម្រើ​មុខ​ម្ហូប​អាហារ​ បាន​ទទួល​ពិន្ទុ​ខ្ពស់​បំផុត​សម្រាប់​ការ​ច្នៃ​ប្រឌិត​បែប​សិល្បៈ ដែល​ស្មើ​នឹង​ភោជនីយដ្ឋាន​កំពូលៗ​បំផុត​ក្នុង​ពិភព​លោក​មួយ​ចំនួន​ទៀត​។

ភោជនីយដ្ឋាន​ទាំង ២ ​ដំណើរការ​ដោយ​មេ​ចុងភៅ​ដើម​កំណើត​បារាំង​ ដោយ​លោក Sebastian Lepinoy មក​ពី​ភោជនីយដ្ឋាន Les Amis បាន​បន្ថែម​ផ្កាយ ២ ដែល​លោក​ទទួល​បាន​ពេល Michelin បើក​ស្នាក់ការ​មគ្គុទេសក៍​ដំបូង​នៅ​សិង្ហបុរី​ក្នុង​ឆ្នាំ ​២០១៦​។ មេ​ចុងភៅ Julien Royer ដែល​បាន​ដាក់​ឈ្មោះ​ភោជនីយដ្ឋាន​តាម​​ឈ្មោះ​ជីដូន ​​Odette ត្រូវ​បាន​កោត​សរសើរ​ចំពោះ​មុខ​ម្ហូប​អាស៊ី​ ដែល​លោក​ប្រើ​ទិចនិក​បារាំង​ដ៏​ប៉ិន​ប្រសប់​បំផុត​។

លោក​បាន​និយាយ​ថា ជីដូន​របស់​លោក​បាន​បង្ហាញ​លោក​ពី​វិធី​ធ្វើ​មុខ​ម្ហូប​ដ៏​ល្អ​បំផុត​ដោយ​គ្រាន់​តែ​ប្រើ​គ្រឿង​ផ្សំ​ធម្មតាៗ​ និង​បង្រៀន​លោក​ពី​សារៈសំខាន់​នៃ​ការ​ថែម​គ្រឿង​តិចតួច​ដើម្បី​បង្កើត​ជា​មុខ​ម្ហូប​ ដែល​ធ្វើ​ឲ្យ​ទទួល​ទាន​ជាប់​ចិត្ដ ​ចាំ​មិន​ភ្លេច​»។

Content image - Phnom Penh Post
ម្ហូប​​នៅភោជនីយដ្ឋាន​​ក្នុង​ប្រទេស​សិង្ហបុរី ដែល​ទទួលបានផ្កាយ៣​ ពីមីសឺលីន​។

ភោជនីយដ្ឋាន​តែ ១៣៣ ទីតាំង​ប៉ុណ្ណោះ​ក្នុង​លោក​ បាន​ទទួល​ផ្កាយ ៣ ពី Michelin ដោយ​ជប៉ុន​នាំ​មុខ​គេ​ដែល​ទទួល​បាន ៣១១ បន្ទាប់​មក​បារាំង​ទទួល​បាន ២៧។

ហុងកុង និង​ម៉ាកាវ ជាប់​លេខ ​៥ ក្នុង​ចំណោម​ភោជនីយដ្ឋាន​ល្អ​បំផុត​ចំនួន ១០។ ដោយ​ល្បី​ខាង​ម្ហូប​អាហារ​តាម​ចិញ្ចើម​ផ្លូវ សិង្ហបុរី​ទទួល​បាន​ចំណាត់​ថ្នាក់​ជា​គោលដៅ​ម្ហូប​រចនា​ស្រស់​ស្អាត​ឈាន​មុខ​គេ​។ នេះ​បើ​យោង​តាម​ប្រធាន​ Michelin ថ្មី​ឈ្មោះ Gwendal Poullennec។

លោក​បន្ថែម​ថា​៖ «​ជាមួយ​ប្រវត្ដិ​លេខ ​១ ​ពី Michelin នេះ សិង្ហបុរី​គឺជា​គោលដៅ​ចម្បង​សម្រាប់​អ្នក​និយម​ម្ហូប​អាហារ​»។

ភោជនីយដ្ឋាន ៥ បាន​ទទួល​​ផ្កាយ​ ២ ពី Michelin មាន Saint Pierre, Shisen Hanten, Shoukouwa, Waku Ghin និង Zen របស់ Nordic-Asian ខណៈ ៣៧ ទៀត​ទទួល​បាន​ផ្កាយ ១៕ AFP/HR

អត្ថបទគួរចាប់អារម្មណ៍