ក្រុងតូក្យូ: អ្នករត់​តុ​បាន​ស្រែក​បន្លឺ​ឡើង​ថា «​សាស៊ីមិ ២ ចាន និង​ស្ដេក ៣ ចាន​» នៅ​ភោជនីយដ្ឋាន​ត្រី​បាឡែន​ពេញនិយម​មួយ​ក្នុង​ទីក្រុង​តូក្យូ អំឡុង​សេវាកម្ម​អាហារ​ថ្ងៃត្រង់​ដែល​ការបន្ដ​ពាណិជ្ជកម្ម​ត្រីបាឡែន​ឡើងវិញ​បាន​បង្កើត​ក្ដីសង្ឃឹម​ជាថ្មី​។

លោក មីស៊ូតុ តានិ បាន​ចំណាយពេល ៤៦ ឆ្នាំ​នៃ​អាយុ ៦៤ ឆ្នាំ​រៀបចំ និង​ចម្អិន​សាច់​បាឡែន និង​ផ្ដល់​សេវាកម្ម​ចម្រុះ​ដល់​អតិថិជន​នៅ​ភោជនីយដ្ឋាន​។ បុរស​ធ្វើការ​យក​ប្រាក់ខែ​ពាក់អាវ​ពណ៌​ស​ប្រញាប់ប្រញាល់​បាយ​ថ្ងៃត្រង់​ភ្លាមៗ មុនពេល​ចូល​ការិយាល័យ​វិញ​ទាំង​នារីៗ​នៅ​លីវ និង​ចាស់ៗ​ចូល​និវត្ដន៍​។

ស្ដេក​បាឡែន​គឺជា​អាហារ​ពេញនិយម​បំផុត​មួយ​តម្លៃ ៩៨០ យ៉េន (៩ ដុល្លារ​)​។ ដុំ​សាច់​រាង​ចតុកោណ​ស្ដើងៗ​ជាមួយ​បាយ ស៊ុបមីសួ បន្លែ និង​តែ​ទឹកកក សម្រាប់​បម្រើ​អតិថិជន​។ លើស​ពី​នេះ​សាច់ឆៅ សាស៊ីមិ ក៏​ពេញនិយម​ប្រចាំ​ភោជនីយដ្ឋាន សាច់ឆៅ ស្បែក​ឆៅ និង​សួត​ឆៅ​។

ភោជនីយដ្ឋាន​មាន​តាំង​រូប​បាឡែន​តាម​ប្រភេទ​នីមួយៗ​។ រូបថត AFP

ពាណិជ្ជកម្ម​បាឡែន​បាន​ជំរុញ​បង្កើន​ការនាំ​ចូល​ពី​បណ្ដា​ប្រទេស​ផ្សេងៗ និង​ក្រុម​អ្នក​យុទ្ធនាការ​ដែល​ក្រុម​សកម្មជន​បាន​និយាយ​ថា ពូជ​បាឡែន​មួយ​ក្នុង​ចំណោម ៣ ប្រភេទ​ត្រូវ​បាន​គំរាមកំហែង​ជិត​ផុតពូជ និង​បាឡែន​អនុ​ក្រុម​ ២ ​​ទៀត​កំពុង​ប្រឈម​ខ្លាំង ។

ប៉ុន្ដែ​មេចុងភៅ​បាឡែន តានិ មាន​បំណង​លើកស្ទួយ​អត្ថប្រយោជន៍​សុខុមាលភាព​តាមរយៈ​សាច់​បាឡែន​។

លោក​បាន​ប្រាប់ AFP ថា​៖ «​វា​មាន​កាឡូរី​ទាប​ជាង​សាច់គោ ៥ ដង កាឡូស្ដេរ៉ូ ១០ ដង និង​ខ្លាញ់​ទាប​ជាង​សាច់មាន់ ២ ដង​។ វា​មាន​ទាំង​ជាតិ​ដែក​ផង​ដែរ តែ​នៅ​បរទេស​មនុស្ស​ភាគច្រើន​មិនដឹង​ទេ​»​។

ទោះ​ជា​យ៉ាងណា​មនុស្ស​ទាំងអស់​មិនមែន​សុទ្ធតែ​គាំទ្រ​ការលក់​សាច់​បាឡែន​របស់​លោក តានិ ឡើយ​។ ក្នុង​ឆ្នាំ​ ២០១៥ ​ពេល​​ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន បាន​ធ្វើ​ពិសោធ​កម្រិត​ជាតិ​បារ៉ត​លើ​សាច់​បាឡែន​លក់​ក្នុង​ប្រទេស​ជប៉ុន ពួកគេ​ក៏​បាន​រកឃើញ​វា​ផ្ទុក​សារធាតុ​គីមី​នេះ​។

កំពុង​អាំង​សាច់​បាឡែន​លោក តានិ បាន​ពន្យល់​ថា​លោក​ត្រូវ​រើ​ពី​ទីក្រុង​សេន​ដៃ ភាគ​ខាងជើង ក្រោយពី​គ្រោះ​ស៊ូណាមិ​ក្នុង​ឆ្នាំ​ ២០១១ និង​តម្លៃ​សាច់​បាឡែន​បាន​ហក់​ឡើង​ចំពេល​ការផ្គត់ផ្គង់​ធ្លាក់​ចុះ​ខ្លាំង​។

ក្នុង​ក្រុង​តូក្យូ លោក​មិន​ដែល​ជួប​បញ្ហា​ចំពោះ​សាច់​បាឡែន​ឡើយ​។ ទោះ​ជប៉ុន​នៅតែ​ស្ថិត​ក្នុង​ក្រុម​គណៈកម្មការ​បាឡែន​អន្ដរជាតិ​ក្ដី តែ​ត្រី​បាឡែន​ដែល​ចាប់​ក្នុង​ដែនសមុទ្រ​អង់តាក់ទិក​សម្រាប់​ការស្រាវជ្រាវ​នៅតែ​ក្លាយ​ជា​មុខម្ហូប​សាស៊ីមិ និង​ស្ដេក​នៅ​ទូទាំង​ប្រទេស​ដដែល​។

សាច់​បាឡែន​អាច​ត្រូវ​បាន​បរិភោគ​ឆៅ ឬ​ចម្អិន​ជា​ស្តេក​។ រូបថត AFP

ជាទូទៅ​ដោយ​ជប៉ុន​ដើរ​ចេញ​ពី​គណៈកម្មការ IWC និង​បន្ដ​អាជីវកម្ម​បាឡែន​ឡើងវិញ បរិមាណ​សាច់​ក៏​បាន​ធ្លាក់ចុះ​។ ជប៉ុន​គ្រោង​ប្រមាញ់​បាឡែន​ជាង ៦០០ ក្បាល​ប្រចាំ​ឆ្នាំ​ហើយ​ពេល​នេះ​ការ​ប្រមាញ់​នៅ​មាន​ចំនួន ២២៧ ក្បាល​រហូត​ដល់​ដំណាច់ឆ្នាំ​។

លោក តានិ បាន​សារភាព​ថា​៖ «​ខ្ញុំ​មាន​ការបារម្ភ​ដែល​បរិមាណ​សាច់​ត្រី​បាឡែន​នឹង​បន្ដ​ធ្លាក់​ចុះ​»​។

ជប៉ុន​បាន​ការពារ​ចំពោះ​ការប្រមាញ់​បាឡែន​យក​សាច់​ដ៏ចម្រូងចម្រាស​ជា​ផ្នែក​មួយ​នៃ​ប្រពៃណី​កេរដំណែល​អាហារ​ដ៏សម្បូរបែប​របស់​ខ្លួន​។

លោក តានិ បាន​ឯកភាព​ថា​៖ «​ប្រទេស​ណា​ដែល​អត់​មាន​ការថែរក្សា​កេរដំណែល​អាហារ​របស់​ខ្លួន​នឹង​មិនមាន​អនាគត​ល្អ​នោះ​ទេ​»៕ HR