The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ភ្លក្ស​ពង​ក្រួច​ ទឹកឃ្មុំ ​រួច​ឆ្លៀត​ឡើង​ទៅ​ជាន់​លើ​លេង​សត្វ​ស្អាតៗ




ភ្លក្ស​ពង​ក្រួច​ ទឹកឃ្មុំ ​រួច​ឆ្លៀត​ឡើង​ទៅ​ជាន់​លើ​លេង​សត្វ​ស្អាតៗ

Content image - Phnom Penh Post
ពង​ក្រួច​ទឹកឃ្មុំ​ទ្រាប់ជីរ​ពងទាកូន រោយល្ង​នៅ​ហាង Le TJ Cafe​​។ ហុង មិនា

ភ្លក្ស​ពង​ក្រួច​ ទឹកឃ្មុំ ​រួច​ឆ្លៀត​ឡើង​ទៅ​ជាន់​លើ​លេង​សត្វ​ស្អាតៗ

ភ្នំពេញ: កន្លែង​ទទួល​ទាន​អាហារ និង​អាច​ឲ្យភ្ញៀវ​លេង​ជាមួយ​សត្វ​ចិញ្ចឹម​គួរ​ឲ្យ​ស្រឡាញ់ គឺជា​គំនិត​ដ៏ច្នៃ​ប្រឌិត​មួយ​នៅ​រាជធានី​ភ្នំពេញ។

ផ្តើម​ចេញ​ពីការ​ស្រឡាញ់​ចូលចិត្ត​ចិញ្ចឹមសត្វ​ឆ្កែ យុវជន ៤ នាក់​សម្រេចចិត្ត​បើក​កន្លែង​លេង​សត្វ និង​ហាង Le TJ Cafe និង TJ's house ជា​ឈ្មោះ​សត្វ​ឆ្កែ​សំណព្វ​របស់​ពួកគេ។

ម្ចាស់​ហាង​វ័យក្មេង ស៊ី ប៊ុនសុង ដែល​កំពុងតែ​លេង​ជាមួយ​នឹង​ឆ្កែ​ទាំង​ទឹកមុខ​រីករាយ បាន​និយាយ​ថា៖ «ពួកយើង​មាន​គំនិត​បើក​ជាកន្លែង​ដែល​អាច​ឲ្យ​ភ្ញៀវ​ចូល​លេង សត្វ​ចិញ្ចឹម​ដើម្បី​ឲ្យមាន​អារម្មណ៍​សប្បាយ​ជាដើម»។

ក្រៅពី​ល្បី​ដោយសារ​មាន​ឆ្កែ​ស្អាតៗ និង​សត្វ​ចិញ្ចឹម​គួរ​ឲ្យ​ស្រឡាញ់​នានា​នោះ Le TJ Cafe ក៏មាន​ជម្រើស​អាហារ​ដូចជា​សាច់​អាំង​អំបែង​នំគ្រក់​ក្នុង​មួយ​ឈុត​ញ៉ាំ​បាន​គ្នា ២ នាក់​តម្លៃ ១០ ដុល្លារ រួមទាំង​ស៊ុប​ម្ទេស ស៊ុប​កូរ៉េ ត្រី​ខ្ចប់ TJ ពង​ក្រួច​ទឹកឃ្មុំ និង​ម្ហូប​ច្រើន​ជាង ៣០ មុខ​ទៀត។

ដោយ​សារតែ​កន្លែង​ញ៉ាំ​អាហារ និង​កន្លែង​លេង​សត្វ​ស្ថិតនៅ​ជាន់​ដាច់​ដោយ​ឡែក​ពីគ្នា ដូច្នេះ​ភ្ញៀវ​ក៏មិន​ចាំបាច់​បារម្ភ​ពី​បញ្ហា​អនាម័យ​ដែរ។

សម្រាប់​អ្នក​ចូលចិត្ត​សត្វ ពិសេស​សម្លាញ់​ឆ្កែ​នោះ ស្ថិត​នៅ​ជាន់​ខាង​លើ​នៃហាង​អាហារ Le TJ Cafe គឺជា​ជម្រក​ចិញ្ចឹម​សុនខ កាំប្រមា ទន្សាយ និង​បក្សី​ឈ្មោះថា TJ's house។ ការចូល​លេង​សត្វ ក្នុង​ម្នាក់​តម្លៃ ៣ ដុល្លារ​និង​ជូន​ភេសជ្ជៈ​ដោយ​ឥត​គិត​ថ្លៃ។

ហាង Le TJ ជ afe និង Le TJ's House ស្ថិតនៅ​ម្ដុំ​ទួលស្លែង ទូរស័ព្ទ​លេខ ០១៥ ៥៣៧ ១៣៥៕

អត្ថបទគួរចាប់អារម្មណ៍