
ភ្នំពេញ : ធ្វើដំណើរចេញពីទីប្រជុំជននៃក្រុងសៀមរាបតាមបណ្ដោយផ្លូវទៅកាន់ព្រលានយន្តហោះខេត្តសៀមរាបប្រមាណជា២០នាទី លោកអ្នកនឹងប្រទះឃើញអាហារដ្ឋានដែលមានលក្ខណៈជាផ្ទះស្បូវតម្រៀប គ្នាជាជួរដូចនៅបាក់ខែងភ្នំពេញអ៊ីចឹងដែរ។
នោះគឺជាអាហារដ្ឋាន «ប្រាសាទនាងពៅ» ដែលល្បីខាងមានបាញ់ឆែវឆ្ងាញ់ និងឃ្មុំអាំងពិសេសដែលប្រិយមិត្តធ្វើដំណើរឆ្លងកាត់ទីនោះមិន គួររំលងនឹងភ្លក្សរសជាតិវាឡើយ។
ឃ្មុំអាំងនេះត្រូវបានគេយក ឃ្មុំទាំងផ្លិតដោយមានកូនឃ្មុំតូចៗនៅក្នុងនោះយកទៅខ្ចប់ស្លឹក ចេក រោយអំបិលបន្តិច ហើយអប់ស្លឹកម្រះព្រៅយ៉ាងឈ្ងុយឈ្ងប់ មុននឹងយកទៅអាំងលើរងើកភ្លើង។ នៅពេលដែលវាឆ្អិន គ្រាន់តែបើកស្លឹកចេកភ្លាម ក្លិនរបស់វាបង្ហើរមកតាមខ្យល់គួរឲ្យស្រក់ទឹកមាត់ចង់ទទួលទានតែ ម្ដង។
រសជាតិរបស់ឃ្មុំអាំងនេះមានភាពផ្អែម និងប្រៃតិចៗ។ នៅពេលដែលយើងទំពា កូនឃ្មុំបែកទឹកបញ្ចេញរសជាតិផ្អែមពីធម្មជាតិដោយមិនចាំបាច់ប្រើ គ្រឿងផ្សំអ្វីច្រើនឡើយ។
ក្រោយពីអ្នកទទួលទានរួច អ្នកនឹងមានអារម្មណ៍ថា ក្រអូមមាត់មានសភាពស្អិត ដោយសារតែក្រមួនឃ្មុំជាប់នឹងសាច់របស់អ្នក។ ប៉ុន្តែក្រមួនស្អិតជាប់ក្រអូមមាត់នេះនឹងបាត់ទៅវិញក្នុង រយៈពេលដ៏ខ្លី។
ឃ្មុំអាំងនេះមានតម្លៃ១៥០០០រៀលក្នុងមួយចាន។ ចំណែកឯបាញ់ឆែវមួយបន្ទះមានតម្លៃ៤ពាន់រៀល។
បើអ្នកបានទៅលេងខេត្តសៀមរាប សូមសាកល្បងភ្លក្សម្ហូបនៅអាហារដ្ឋានប្រាសាទនាងពៅ ដែលមានលេខទូរស័ព្ទ០១២២៥៦០២៥ និង០៩៩៣៦៣៦២៥៕