
ហាងអាហារសមុទ្រ ព្រៃកោងកាង Seafood ស្ថិតនៅផ្សាររាត្រីកុងតឺន័រ 3G។ ហុង មិនា
ភ្នំពេញ: ហាងលក់គ្រឿងសមុទ្រ ព្រៃកោងកាង ដែលល្បីលក់ក្តាមផ្គរលាន់ចំហុយ នៅក្នុងផ្សាររាត្រីកុងតឺន័រ 3G បានបង្ហាញមុខម្ហូបគ្រឿងសមុទ្រថ្មីមួយទៀតគឺ «ភ្លាខ្យងត្រដឹក» ជាស្នាដៃចុងភៅមកពីខេត្តកោះកុងផ្ទាល់តែម្ដង។
ម្ចាស់ហាង ព្រៃកោងកាង ជាតារាភាពយន្តរូបសង្ហា លោក ណាខន បាននិយាយទាំងដៃកំពុងតែសម្អាតតុថា៖ «គ្រឿងសមុទ្រនៅក្នុងហាងរបស់ខ្ញុំ គឺភ្ញៀវទាំងអស់អាចទុកចិត្តបានថា វាស្រស់ៗ យកមកផ្ទាល់ពីអ្នកនេសាទកោះកុងតែម្តង ដោយខ្ញុំកុម្ម៉ង់ពីព្រឹកគាត់ផ្ញើមកដល់ល្ងាចទាន់ពេលសម្រាប់លក់ជូនភ្ញៀវ ហើយសាច់វានៅស្រស់ល្អ រសជាតិឆ្ងាញ់»។
ចំពោះម្ហូប ភ្លាខ្យងត្រដឹក វិញ សាច់់វាមានរសជាតិឆ្ងាញ់ជាងអយស្ទ័រ ទៅទៀត ដោយសារតែពេលទំពាទៅ សាច់ដ៏ទន់នេះមានជាតិខ្ទិះចេញមក។
លោកបានបន្តថា៖ «ចំពោះខ្យងត្រដឹកនេះគឺវាពិសេសត្រង់ថា វាចូលចិត្តនាំគ្នាទៅរស់នៅក្រោមព្រៃកោងកាងបែបធម្មជាតិ អ៊ីចឹងខ្ញុំចូលចិត្តច្នៃយកវាធ្វើជាភ្លា ញ៉ាំស្រស់ និងចៀនជាមួយពងទា រសជាតិរបស់វារឹតតែឆ្ងាញ់មួយកម្រិតទៀត»។
លោកណែនាំថា៖ «សម្រាប់ភ្ញៀវមកហាងខ្ញុំដំបូង ខ្ញុំតែងតែផ្តល់យោលបល់ឲ្យគាត់សាកក្តាមផ្គរលាន់ និងខ្យងត្រដឹក ដោយសារតែម្ហូប ២ មុខនេះប្លែក។ រីឯភ្ញៀវខ្លះគាត់ចូលចិត្តកុម្ម៉ង់បាយឆាអំបិល ឆ្ងាញ់មិនរងាន់ ញ៉ាំ ១ ចានហើយគឺថែម ១ ចានទៀត»។
ភ្លាខ្យងត្រដឹក ២ ម៉ឺន រៀល អាចញ៉ាំបាន២នាក់ សម្រាប់អ្នកញ៉ាំតិច មាននៅហាងព្រៃកោងកាង Seafood ទល់មុខស្ថានទូតអូស្ត្រាលី។ ទូរស័ព្ទ ០៩៨ ៣៣៣ ៤០៣៕

ភ្លាខ្យងត្រដឹកជាមួយស្លឹកក្ទម្ពទេស តម្លៃ ២ ម៉ឺនរៀល។ ហុង មិនា

តារាភាពយន្តលោក ណាខន ម្ចាស់ហាងអាហារសមុទ្រ ព្រៃកោងកាង Seafood។ ហុង មិនា