The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ភ្លាងាវ​ជីរ​ប៉េងប៉ោះ រសជាតិ​ហឹរ​បះសក់​ពីហាង​ស្រីស្រស់​អាណូ




ភ្លាងាវ​ជីរ​ប៉េងប៉ោះ រសជាតិ​ហឹរ​បះសក់​ពីហាង​ស្រីស្រស់​អាណូ

Content image - Phnom Penh Post
ម្ហូប​ភ្លាងាវ​ជាមួយ​ប៉េងប៉ោះ និង​ជីរមាន​រសជាតិ​ឆ្ងាញ់ ហឹរ​ញ៉ាំ​មិនចង់​ឈប់។ ហុង មិនា

ភ្លាងាវ​ជីរ​ប៉េងប៉ោះ រសជាតិ​ហឹរ​បះសក់​ពីហាង​ស្រីស្រស់​អាណូ

ភ្នំពេញ: ក្រោយពី​វិលមក​លុកលុយ​ពិភព​សិល្បៈ​វិញ​តារា​ស្រីរូប​ស្រស់​ត្រេមុខ​កូនកាត់​កញ្ញា សួន ភក្ដី ហៅ វី​ជេ អាណូ ក្រៅពី​កាក់កប​នឹង​អាជីព​មុខ​កាមេរ៉ា នាងក៏​មមាញឹក​នឹង​របរ​លក់​បាយ​សាច់ជ្រូក​អាំង ដែល​មានការ​កុម្ម៉ង់​យ៉ាង​គគ្រឹកគគ្រេង។

ឆ្លើយតប​នឹង​ការទទូច​របស់​អតិថិជន​ឲ្យនាង​បើក​ទីតាំង​លក់​បន្ថែម​លើ​អាជីវកម្ម​លក់​បាយអន​ឡាញ​នោះ ឥឡូវនេះ​កញ្ញា​បាន​រំលេច​ជា​ហាង​ខ្នាតមធ្យម​មួយ​ស្ថិតនៅ​ផ្លូវ ២៤៦ ក្រោយ​រដ្ឋសភា​ចាស់។

ហាងថ្មី​នេះ​មានលក់​នូវ​ម្ហូប​បន្ថែម​ជាច្រើន​មុខ​ដូចជា ជើងមាន់​ប្រឡាក់​អំបិលម្ទេស​អាំង កង្កែប​ប្រឡាក់​ទឹក​ប្រេងខ្យង​អំបិលម្ទេស​អាំង ភ្លាក្តាម​សេះ​ហឹរហោះ ងាវ​ក្រឡុក​ហឹរ នំបញ្ចុក​សម្លខ្មែរ និង​ម្ហូបប្លែក​មាត់​ជាច្រើន​មុខទៀត។

ក្នុង​រូបភាព​នេះ​គឺជា ភ្លាងាវ ដែល​ធ្វើ​ពីងាវ និង​បន្លែស្រស់ ស្រូប​ទឹកត្រី​រសជាតិ​ជូរហឹរ​ខ្លាំង។ ទោះជា​សាច់​ងាវ​ស្រស់​ក៏ពិតមែន ប៉ុន្តែ​ក្លិនជីរ និង​ទឹកត្រី​បានធ្វើ​ឲ្យវា​មាន​រសជាតិ​ឆ្ងាញ់ មិនឆ្អាប​ទាល់តែសោះ។

ហាង Christian បាយ​សាច់ជ្រូក មាន​លេខ​ទូរស័ព្ទ ០១៧ ៤៣៣ ២៧៩៕

អត្ថបទគួរចាប់អារម្មណ៍