The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មាន់ដុត​ទឹកឃ្មុំ ផ្ទាប់​ប្រហុក​អង្ក្រង​ពីផ្ទះ ​ម៉ែឡន វាលស្រែ​ឯ​សៀមរាប




មាន់ដុត​ទឹកឃ្មុំ ផ្ទាប់​ប្រហុក​អង្ក្រង​ពីផ្ទះ ​ម៉ែឡន វាលស្រែ​ឯ​សៀមរាប

Content image - Phnom Penh Post
មាន់ស្រែ​ដុត​ទឹកឃ្មុំ ផ្ទាប់​ប្រហុក​អង្រ្កង និង​គ្រឿង​អន្លក់​ឈ្ងុយ​ឆ្ងាញ់នៅ​ផ្ទះម៉ែឡន​។ ហុង មិនា

មាន់ដុត​ទឹកឃ្មុំ ផ្ទាប់​ប្រហុក​អង្ក្រង​ពីផ្ទះ ​ម៉ែឡន វាលស្រែ​ឯ​សៀមរាប

សៀមរាប: ស្នាដៃ​ធ្វើ​ទឹកគ្រឿង​របស់ ម៉ែឡន បានធ្វើ​ឲ្យគាត់​ចាប់ផ្តើម​ល្បី​ខ្លាំង​រហូតដល់​ថ្នាក់​បើក​ជាក្យូស​សម្រាប់​ស្វាគមន៍​ភ្ញៀវ និង​ទេសចរ​ដែលចង់​ភ្លក្ស​រសជាតិ​ម្ហូប​ស្រុកស្រែ​រសជាតិ​អ្នក​សៀមរាប។

នៅផ្ទះ​ម៉ែឡន ភ្ញៀវ​មាន​អារម្មណ៍​ថា​ដូចជា​ទៅលេង​ក្រុមគ្រួសារ​របស់ខ្លួន​ឯង​នៅតាម​ស្រុកស្រែ​អ៊ីចឹង ដោយសារតែ​នៅ​ទីនោះ​ភ្ញៀវ​ទៅដល់​អ្នកខ្លះ​ចុះទៅ​ស្ទូចត្រី​លេង​រួចយក​ឲ្យចុងភៅ​ចម្អិនភ្លាមៗ អ្នក​ខ្លះទៀត​ចុះទៅ​ថតរូប​នៅតាម​វាលស្រែ​ជិតក្យូស​ផងដែរ។

លោក ចាន់ សុភា ជា​ម្ចាស់ក្យូស និង​ជាកូន​របស់​ម៉ែឡន បាន​និយាយថា៖ «ម្ហូប​នៅ​កន្លែង​ខ្ញុំគឺ​បែប​ស្រុកស្រែ​ពិតៗ​ទៅតាម​រដូវកាល»។

ផ្ទះម៉ែឡន ល្បី​ម្ហូប​ដូចជា ស្ងោរជ្រក់​មាន់កាប់​បី​កាំបិត មាន់​ដុត​ប្រហុក​អង្ក្រង ទឹកគ្រឿង ត្រីស្រែ​អាំង​អម្ពិល​បុក សម្លកកូរ សម្ល​ទំពាំង កង្កែប​ស្រែ​អាំង ពង​ទាស្រែ​ស្ងោរ​ទឹកដូង​អំបិលម្រេច​ជាដើម។

ផ្ទះម៉ែឡន ស្ថិតនៅតាម​ផ្លូវជាតិ​លេខ ៦ ឆ្ពោះទៅ​ប៉ោយប៉ែត ភូមិ​ជ័យ ឃុំ​ទឹកវិល៕

អត្ថបទគួរចាប់អារម្មណ៍