The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មាន់បុក​អង្ក្រង ១ កញ្រ្ចែង ២ ម៉ឺនរៀល​នៅផ្ទះ​អ្នក​បាត់ដំបង ម្ដុំ​ទួលគោក




មាន់បុក​អង្ក្រង ១ កញ្រ្ចែង ២ ម៉ឺនរៀល​នៅផ្ទះ​អ្នក​បាត់ដំបង ម្ដុំ​ទួលគោក

Content image - Phnom Penh Post
ផ្ទះ​អ្នក​បាត់ដំបង ជ្រើសរើស​យក​កញ្ច្រែងដាក់​ម្ហូប​ជំនួស​ចាន​។ ឈឹម ស្រីនាង

មាន់បុក​អង្ក្រង ១ កញ្រ្ចែង ២ ម៉ឺនរៀល​នៅផ្ទះ​អ្នក​បាត់ដំបង ម្ដុំ​ទួលគោក

ភ្នំពេញ: មាន់បុក​អង្ក្រង​ទ្រាប់​បន្លែ​ដាក់​កញ្ច្រែង​ខ្មែរ មាន​បន្លែ និង​ម្ទេស​ក្រហម ទុំ គ្រាន់តែ​ឃើញ​ភ្លាម​មិន​បង្អង់​គឺចង់​កុម្ម៉ង់​ញ៉ាំ​ភ្លាម។

នេះ​គឺជា​ម្ហូប​ពីផ្ទះ​អ្នក​បាត់ដំបង ដែល​ល្បី​ខាង​អាហារ​ខ្មែរឆ្ងាញ់ៗ ពិសេស​គឺ​រសជាតិ​ផ្ទាល់ពី​ទឹកដី​តា​ដំបង គ្រញូង​នេះ​តែម្ដង។

អ្នកនាង ចន ឈុនអ៊ី ជាអ្នក​មើលការ​ខុសត្រូវ​ក្នុង​ហាង ដែលជា​គ្រួសារ​អ្នក​រស់នៅ​ខេត្ត​បាត់ដំបង​បាន​លើក​ឡើង​ថា៖ «ចង់បង្ហាញ​នូវម្ហូប​ប្រចាំ​នៅ​ខេត្ត​បាត់ដំបង​យកមក​ធ្វើជូន​អ្នក​ភ្នំពេញ​បាន​ភ្លក្ស​នូវ​រសជាតិ​ដើម»។

អ្នកនាង​បាន​បន្តថា៖ «សម្រាប់​ម្ហូប​ខ្មែរ​នៅក្នុង​ផ្ទះអ្នក​បាត់ដំបង​គឺខ្ញុំ​បាន​ច្នៃ​ដោយ​យក​ឆ្នាំងដី កញ្រែ្ចង ល្អី មក​ប្រើ​ជំនួស​ចានថ្ម​វិញ​ដើម្បី​ជួយ​លើក​ស្ទួយ​ផលិតផល​ខ្មែរ​យើង ទោះ​បីជា​វាប្រើ​ចុះជាង​ចាន​ក៏ដោយ ប៉ុន្តែ​ខ្ញុំ​គិតថា ពេល​ដែល​ប្រើប្រាស់​វាទៅ​គឺអាច​លើកស្ទួយ​ម្ហូប​ខ្មែរ​យើង​ឲ្យរឹត​តែមាន​សោភណភាព​បន្ថែម»។

ចំពោះ​មាន់​បុកអង្ក្រង​នេះ​គឺ​ងាយស្រួល​ធ្វើដោយ​យើង​យក​អង្ក្រង​លាង​ទឹកឲ្យ​ស្អាត បន្ទាប់​មក​យកវា​ទៅបុក​ជាមួយ​សាច់មាន់​ដុត​ដែល​យើងបេះ​ជា​សរសៃ រួច​បន្ថែម​គ្រឿង​ផ្សំ​រសជាតិ​ដូចជា​ម្សៅ​ស៊ុប ស្ករ​បន្តិច កាពិ អំបិល និង​សណ្តែកដី។

ចុងក្រោយ​គ្រាន់តែ​ថែម​ជីរអង្គាម ជីរផ្ពាល់​ត្រី និង​ម្ទេស​រួចរៀប​លើ​សាលាដ ត្រសក់ និង​ការ៉ុត​ក្នុង​កញ្ច្រែង​ជាការ​ស្រេច។

មាន់​បុកអង្ក្រង​មាន​តម្លៃ ២ ម៉ឺនរៀល មាន​លក់​នៅ ផ្ទះអ្នក​បាត់ដំបង ផ្ទះ​លេខ ៨ ផ្លូវ ៥៤៨ សង្កាត់​បឹងកក់ ២ ទូរស័ព្ទ ០១២ ៥៤២ ៥៦២៕

អត្ថបទគួរចាប់អារម្មណ៍