The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - មាន់​បំពង​ស្លឹក​ក្រូច​សើច​ក្លិន​ឈ្ងុយ​ប្រហើរ​ពីហាង​ ហ្រេ្វស​ មេនញូ​




មាន់​បំពង​ស្លឹក​ក្រូច​សើច​ក្លិន​ឈ្ងុយ​ប្រហើរ​ពីហាង​ ហ្រេ្វស​ មេនញូ​

Content image - Phnom Penh Post
មាន់​បំពង​ស្លឹក​ក្រូច​សើច​ស្រួយ​ៗ​ពី​ហាង​ហ្រ្វេស មេនញូ។ ឈឹម ស្រីនាង

មាន់​បំពង​ស្លឹក​ក្រូច​សើច​ក្លិន​ឈ្ងុយ​ប្រហើរ​ពីហាង​ ហ្រេ្វស​ មេនញូ​

ភ្នំពេញ: អាហា​រដ្ឋា​ន​ ហ្រេ្វស​ មេនញូ ស្ថិតនៅ​ផ្លូវ ១០១ សង្កាត់​បឹង​ត្របែក ច្រកចូល​តាម​ហាង​សមុទ្រ​ទឹកកក ដែល​បម្រើ​ជូន​នូវមុខ​ម្ហូប​រសជាតិ​ប្រចាំ​គ្រួសារ ហើយក៏​ល្បី​ខ្យង​ចិញ្ច្រាំ​អាំង​មីសួរ​នោះ គឺ​បានបង្ហាញ​នូវ​ម្ហូប​ប្លែក​មួយ​មុខ​ទៀត​គឺ មាន់​បំពង​ស្លឹក​ក្រូចសើច ដែលជា​អាហារ​ប្រចាំ​គ្រួសារ​របស់​ហាង​នេះ​ផងដែរ។

អ្នកនាង ដា​ លី​ណា ជា​ម្ចាស់ហាង​អះអាង​ថា៖ «ខ្ញុំ​ធ្វើម្ហូប​លក់​សំខាន់​ផ្ដោត​ទៅ​លើ​អនាម័យ​ជា​ចម្បង ទាំងគ្រឿងផ្សំ និង​របស់​ដែល​យក​មក​ធ្វើលក់ ដោយសារ​តែ​ម្ហូប​ហ្នឹង ខ្ញុំ​ធ្វើ​លក់​ផង និង​ធ្វើ​ញ៉ាំ​ខ្លួនឯង​ផង​។ ណា​មួយចង់​ពង្រឹង​ម្ហូប​ហាង​តូចៗ​ហ្នឹង​​ថា​វា​ក៏មានអនាម័យ​ដូច​ហាង​ធំដែរ»។

អ្នកនាង​ក៏​​បាន​ប្រាប់​ពី​របៀប​ធ្វើ​មាន់​បំពង​ស្លឹក​ក្រូច​សើចនេះ មុនដំបូង​ត្រូវយក​ស្លាបមាន់​ ឬក៏​ភ្លៅ​មាន់មកលាង​ទឹក​ឲ្យ​ស្អាត​ទុក​វា​ឲ្យ​ស្រស់​ទឹក។ បន្ទាប់មក​យក​វា​ទៅ​ប្រលាក់​ជាមួយ​នឹង​​គ្រឿងផ្សំ​ដូចជា​អំបិល ម្សៅ​ស៊ុប និង​ស្ករ​ស​បន្តិច រួច​ផ្អាប់​ទុក​រយៈ​ពេលកន្លះ​ម៉ោង​ឲ្យ​ចូលជាតិ​ល្អ។

បន្ទាប់មក​ទៀត​ទើប​យក​វា​ទៅ​ដាក់​ចៀន​ជាមួយ​ប្រេងឆា​ដែល​ក្តៅ​ល្មម ដោយ​ប្រើ​ភ្លើងតិចៗកុំ​ឲ្យ​វា​ខ្លោចខាង​ក្រៅ។ ស្លឹក​ក្រូចសើច​ដែល​លាង​ទឹកស្អាត​នោះក៏​ត្រូវ​យក​មក​បំពង​ឲ្យ​ស្រួយ​សម្រាប់​ញ៉ាំ​ជាមួយ​​មាន់​បំពងផង​ដែរ​។

ហាង​មាន​ម្ហូប​ឆ្ងាញ់ៗ​ដទៃទៀត​ដូចជា បុក​សណ្ដែកកួរ​ប្រហុក​​ស្បែក​ជ្រូក​បំពង ស៊ុប​គោ យ៉ាវ​ហន ជើង​មាន់បំពង​ខ្ទឹមស ជាដើម និង​​អាច​ទាក់ទង​តាម​ទូរស័ព្ទ​លេខ ០៦៩​៥៥៥ ១០៩៕

អត្ថបទគួរចាប់អារម្មណ៍