ភ្នំពេញ: ស្ថិត​នៅ​ផ្លូវ ៣១០ សង្កាត់​បឹង​កេងកង ១ Huat Huat Restaurant Cafe & Dessert មាន​លក់​ម្ហូប​បែប​ខ្មែរ​សម័យ​ថ្មី និង​ខ្មែរ​បែប​ស្រុក​ស្រែ​ជា​ច្រើន​មុខ ដោយ​កាល​ពី​សប្តាហ៍​កន្លង​ទៅ​ភោជនីយដ្ឋាន​នេះ​បាន​បង្ហាញ​ពី​សរសៃ​កែង​គោ​ចំហុយ​ស្លឹកគ្រៃ​ដ៏​មាន​រសជាតិ​ឆ្ងាញ់​ប្លែក​មាត់។

សម្រាប់​ថ្ងៃនេះ ភោជនីយដ្ឋាន បាន​បង្ហាញ​មុខម្ហូប​មួយ​មុខ​ទៀត​គឺ «មាន់​រំលីង​ចេក​ឆាប» រសជាតិ​ផ្អែម​ប្រៃ​ឆ្ងាញ់ ជា​ពិសេស​គឺ​ប្លែក​មាត់​តែម្តង។

កន្លងមក យើង​ញ៉ាំ​តែ​ចេក​ឆាប​ទទេ​ជា​ចំណី​សម្រន់ តែ​ឥឡូវ​នេះ ភោជនីយដ្ឋាន Huat Huat បាន​ច្នៃ​យក​ចេក​ឆាប​មក​រំលីង​ជាមួយ និង​សាច់​មាន់ ជា​ម្ហូប​ដែល​មនុស្ស​ភាគ​ច្រើន​ពុំ​ធ្លាប់​ឮ ឬ​បាន​ភ្លក្ស​ឡើយ។

រសជាតិ​ប្រៃ​ផ្អែម ឆ្ងាញ់​ប្លែក​នៃ​សាច់​មាន់​រំលីង​ចេកឆាប ប្លែក និង​ពិបាក​ពិពណ៌នា។ ដូច្នេះ​ប្រសិន​ជា​អតិថិជន​ចង់ដឹង​ថា រសជាតិ​ម្ហូប​នេះ​ប្លែក​បែបណា អាច​ស្វែងរក​ភ្លក្ស​បាន​នៅ​ហាង​អាហារ និង​បង្អែម Huat Huat Restaurant Cafe & Dessert ជាទី​ដែល​មាន​បរិយាកាស​ស្អាត ការ​តុប​តែង​ហាង​គួរ​ឲ្យ​ទាក់ទាញ និង​អំណោយ​ផល​ដល់​ការ​ជជែក​គ្នា​លេង​ដោយ​មិន​មាន​សំឡេង​រំខាន។

ក្រៅពី​បម្រើ​ម្ហូប​ខ្មែរ​បែប​ច្នៃប្រឌិត និង​ខ្មែរ​បែប​ស្រុក​ស្រែ Huat Huat Restaurant Cafe & Dessert ក៏​ជា​កន្លែង​ពេញ​និយម​សម្រាប់​អាហារ​លាង​មាត់​ដូចជា ចេក​ឆឹង លត ទឹកកក​ឈូស​ស្រូប​ទឹក​ស្ករ​ត្នោត​ដូងខ្ចី និង​តៅហ៊ូ​ស្រូបទឹក​ស្ករត្នោត​ខ្ញី​ជាដើម។

មាន់​រំលីង​ចេកឆាប​មាន​នៅ #៩ ផ្លូវ ៣១០ សង្កាត់​បឹងកេងកង ១ ខណ្ឌ​ចំការមន៕