The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មាន់​ស្រែ​ប្រឡាក់​អំបិល​ម្ទេស​អាំង​ជ្រលក់​ទឹក​ត្រី​កោះ​កុង​ហឹរ​




មាន់​ស្រែ​ប្រឡាក់​អំបិល​ម្ទេស​អាំង​ជ្រលក់​ទឹក​ត្រី​កោះ​កុង​ហឹរ​

Content image - Phnom Penh Post
មាន់​ស្រែ​អាំង​អំបិល​ម្ទេស​ជ្រលក់​ទឹកត្រី​កោះកុង​នៅ​ភោជនីយដ្ឋាន​វ័នម័រ។ ឈឹម ស្រីនាង

មាន់​ស្រែ​ប្រឡាក់​អំបិល​ម្ទេស​អាំង​ជ្រលក់​ទឹក​ត្រី​កោះ​កុង​ហឹរ​

ភ្នំពេញ: ជាមួយ​ការ​តុបតែង​រចនាប័ទ្ម​សម័យ​លាយ​បុរាណ​ មាន​កន្លែង​កុមារ​លេង​កម្សាន្ត មាន​ទឹក និង​រុក្ខជាតិ​បៃតង​ឆ្លុះ​ជញ្ជាំង​កញ្ចក់​យ៉ាង​ត្រជាក់​ភ្នែក ក្រោយពី​បើក​សម្ពោធ​ជាថ្មី​មិនយូរ​ប៉ុន្មាន ភោជនីយ​ដ្ឋាន​វ័នម័រ (One More) បាន​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​ទទួលទាន​អាហារ​​យ៉ាង​កុះករ។

ស្ថិត​នៅ​តាមផ្លូវ​ ៣១៥​ ក្នុង​ខណ្ឌ​ទួលគោក ​ភោជនីយ​ដ្ឋាន មាន​បម្រើ​ម្ហូប​ខ្មែរមាន​ប្រវត្តិ​ដ៏យូរ​លង់​ និង​ម្ហូបសែ​រាជវង្ស​ជាច្រើន​មុខ។ក្នុង​ចំណោម​នោះ ម្ហូប​មាន់​ប្រឡាក់​អំបិល​ម្ទេស​អាំង មួយ​ចានធំ​ពិតជា​អាហារ​ស័ក្ដិ​សម​សម្រាប់​ការ​ជួបជុំ​ក្រុម​គ្រួសារ​មិត្ត​ភក្ដិមាន​គ្នា​ច្រើន។

សាច់​មានស្រែ​ស្រស់ៗ​ត្រូវ​ចុងភៅ​កាប់រួច​យកទៅ​ប្រឡាក់​គ្រឿងផ្សំ ដូចជា អំបិល ម្សៅ​ស៊ុប និង​ម្ទេស​បុក រូបមន្ត​ពិសេស រួចផ្អាប់​ទុក​ឲ្យចូល​ជាតិ ទើបយក​ទៅ​អាំង ដោយ​ប្រើ​ភ្លើង​ល្មម​កុំឲ្យ​ខ្លោច​។

សាច់​មាន់​អាំង​ឆ្អិន​មានក្លិន​ឈ្ងុយ​ត្រូវ​បាន​គេ​ជ្រលក់​ជាមួយ​ទឹក​ត្រីកោះកុង​ហឹរ​ ដែលអាច​ទទួលទាន​ជាមួយ​បាយ​រឹត​តែ​ឆ្ងាញ់។

ក្រៅពី​ម្ហូបនេះ ភោជនីយ​ដ្ឋាន​វ័នម័រ មាន​បម្រើ​ម្ហូប​ខ្មែរ​បែប​ស្រុកស្រែ​ចម្ការ​មាន​ប្រវត្តិ​ដ៏យូរ​លង់​ និង​ម្ហូបសែ​រាជវង្ស​ដូចជា បាយ​ក្តាំង​ណា​តាំង បង្កង​ឈូឈី ត្រី​កប់ បុក​កំពិស​ ប្រហុក​ដុត​ជ្រញ់ សម្ល​ទំពាំង​ខ្យង​ត្រី​ពោ សម្លខួ​ក្តាម ប្រហិត​សាច់​ស្រួយ​អង្ក្រង និង​ប្រហិត​ពង​ទា​ប្រៃ​ជាដើម៕

អត្ថបទគួរចាប់អារម្មណ៍