ភ្នំពេញៈបើមើលពីខាងក្រៅ ភោជនីយដ្ឋាន ភូមិម្ហូបខ្មែរ ទំនងមានតម្លៃថ្លៃណាស់ តែវាមិនដូច្នេះទេ លោកអ្នកមានប្រាក់តែ៣ដុល្លារក្នុងហោប៉ៅ ក៏អាចទទួលទានអាហារដ៏ឈ្ងុយឆ្ងាញ់ជាច្រើនមុខជាមួយភេសជ្ជៈដ៏ផ្អែមត្រជាក់ផងដែរ។
ភោជនីយដ្ឋានអាហារក្នុងស្រុក និងក្រៅស្រុកជាច្រើនព្រោងព្រាតបានបើកជាបន្តបន្ទាប់នៅភំ្នពេញតែបើនិយាយពីរសជាតិវិញមានតែអាហារខ្មែរយើងទេដែលញុំាទៅមិនងាយរងាន់ ហើយអាចញុំាបានប្រចាំជារៀងរាល់ថ្ងៃ។ ដោយឡែកភោជនីយដ្ឋានភូមិម្ហូបខ្មែរមានម្ហូបឈ្ងុយឆ្ងាញ់ជាច្រើនមុខដូចជាសម្លកកូរ សម្លម្ជូរគ្រឿង ខមុំា នំបញ្ចុក បាញ់ឆែវ រួមទំាងត្រីដុត កង្កែបបោក និងម្ហូបជាច្រើនមុខទៀត ដែលសុទ្ធតែឆ្ងាញ់នោះ ហើយមានតម្លៃមិនលើសពី៣ដុល្លារនោះទេ។ មិនត្រឹមតែប៉ុណ្ណោះថែមទាំងមានបង្អែមខ្មែរ និងការ៉េមសម្រាប់ញុំាក្រោយទទួលទានអាហារទៀតផង។
លោក រ៉ុន ឆៃ អ្នកគ្រប់គ្រងនៅ ភូមិម្ហូបខ្មែរនិយាយថា៖«ភ្ញៀវដែលមកញុំាអាហារនៅទីនេះពេញចិត្តនឹងភោជនីយដ្ឋានយើងណាស់ ព្រោះពួកគាត់ប្រាប់ថា បរិយាកាសហាងល្អ ម្ហូបឆ្ញាញ់ តម្លៃធូរថ្លៃ ចំពោះអតិថិជនទូទៅ។ ភាគច្រើនពួកគាត់នាំទាំងគ្រួសារមកញុំាតែម្តង ព្រោះញុំាបានច្រើនគ្នាអស់ថវិកាតិច»។
មិនត្រឹមតែប៉ុណ្ណោះភោជនីយដ្ឋានភូមិម្ហូបខ្មែរក៏បានរៀបចំជាកម្មវិធីចាប់រង្វាន់និងការផ្តល់ជូនទឹកអំពៅឥតគិតថ្លៃដល់អតិថិជនផងដែរ។ ក្រុមការងារហាងបានចល័តគ្នាចែកចាយខិត្តប័ណ្ណដល់អតិថិជននៅទីផ្សារ សួនសាធារណៈ តាមមហាវិទ្យាល័យមួយចំនួននៅភ្នំពេញដើម្បីផ្តល់ជូនជា coupon ដល់អតិថិជន។
បងស្រីធីតាអតិថិជនរបស់ ភោជនីយដ្ឋានភូមិម្ហូបខ្មែរ ប្រាប់ថា៖«ខ្ញុំទទួលបានគូប៉ុងនេះ នៅផ្សារអូរឫស្សី ហើយខ្ញុំក៏មកញុំាជាមួយក្រុមគ្រួសារ ពួកយើងទទួលបានទឹកអំពៅឥតគិតថ្លៃ។ អ្វីដែលខ្ញុំភ្ញាក់ផ្អើលនោះគឺ តម្លៃម្ហូបនៅទីនេះពិតជាសមរម្យដែលកាលពីមុនខ្ញុំមើលពីខាងក្រៅគិតថាថ្លៃដូចហាងផ្សេងៗទៀតនោះ» ។ បងស្រីបញ្ជាក់ថា៖«ខ្ញុំសង្ឃឹមថា ខ្ញុំអាចមានឱកាសឈ្នះរង្វាន់ពីការចាប់ឆ្នោត ខ្ញុំចង់បានរង្វាន់ធំ១០០ដុល្លារ បើមិនអ៊ីចឹងទេ ឈ្នះរង្វាន់ប្រចាំសប្តាហ៍២០ដុល្លារក៏បានដែរ»។
ភោជនីយដ្ឋានភូមិម្ហូបខ្មែរ មានបម្រើជូននូវម្ហូបអាហារ និងភេសជ្ជៈបែបខ្មែរដ៏មានឱជារសតម្លៃសមរម្យ ភាពរ៉ូមែនទិក ដោយការតុបតែងបែបភូមិឋានខ្មែរ រួមទាំងទេសភាពជំនោរមាត់ទន្លេ ធ្វើឲ្យអារម្មណ៏ធូរស្រាល៕