The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មីកូឡា​ ល្បី​ឆ្ងាញ់​តៗគ្នា​នៅ​ភោជនីយដ្ឋាន ស្វាង​តារា




មីកូឡា​ ល្បី​ឆ្ងាញ់​តៗគ្នា​នៅ​ភោជនីយដ្ឋាន ស្វាង​តារា

Content image - Phnom Penh Post
មីកូឡា ដែល​ល្បី​ជាច្រើន​ឆ្នាំ​មក​ហើយ​នៅ​ភោជនីយដ្ឋាន​ស្វាង​តារា​។ ហុង មិនា

មីកូឡា​ ល្បី​ឆ្ងាញ់​តៗគ្នា​នៅ​ភោជនីយដ្ឋាន ស្វាង​តារា

ភ្នំពេញ: ភោជនីយដ្ឋាន​ស្វាង​តារា​បាន​បើក​សាខា​ខ្លួន​បន្ថែម​នៅ​ជិត​រង្វង់​មូល​ជ្រោយចង្វារ ជាមួយ​ទីតាំង​ហាង​ស្អាត​រចនា​ម៉ូដ​ទំនើប មាន​ផាសុកភាព​ងាយស្រួល​អង្គុយ​ជួបជុំ​មិត្តភក្ដិ ឬ​ប្រជុំ​ការងារ។ អស់​រយៈកាល​ជាយូរ​មក​ហើយ ហាង​ស្វាង​តារា មានការ​ពេញ​និយម​ជាងគេ​គឺ​មីកូឡា​ជា​ម្ហូប​ពិសេស​ប្រចាំ​ហាង។

មីកូឡា​នេះ​ជា​អាហារ​មាន​ប្រភព​ពីអ្នក​បាត់ដំបង។ ដោយ​មិន​ចាំបាច់​ទៅ​ដល់​ទឹកដី​តា​ដំបូង​គ្រញូង​ដើម្បី​ញ៉ាំ​មីនេះ​ទេ ហាង​ស្វាង​តារា​ម្តុំ​ជ្រោយចង្វារ​ក៏មាន​បម្រើ​មីកូឡា​ជាមួយ​រសជាតិ​ឆ្ងាញ់ និង​ល្បីតៗ​គ្នា​ពីសំណាក់​ភ្ញៀវ​តែម្ដង។ មីកូឡា​មួយ​ចាន​តម្លៃ ៣,២៥ដុល្លារ។

ក្រៅពី​មីកូឡា​នោះ ភ្ញៀវ​ក៏មាន​ជម្រើស​ដូចជា​មី មីប៉ក់ ហ្វឺ គុយទាវ​កាត់ មីកាហាយ នំបុ័ង​ខ​គោ បាយ​គ្រឿង​សមុទ្រ បបរ​សាមចូក បបរ​មាន់ បបរ​ឈាមជ្រូក និង​គុយទាវ​ជាដើម។ ម្ហូប​ទាំងអស់​នេះមាន​លក់​ទាំង ៣ ពេល​គឺ​ព្រឹក ថ្ងៃ​ត្រង់ និង​ល្ងាច សម្រាប់​អ្នកដំណើរ​ឆ្លងកាត់​អាច​ចូល​ញ៉ាំ​បាន​គ្រប់ពេល។

សេវាកម្ម​ឆាប់រហ័ស ស័កិ្តសម​នឹង​អ្នកដំណើរ​ដែល​ប្រញាប់​ប្រញាល់។ ស្វាង​តារា ក៏ល្បី​កាហ្វេ​ឆ្ងាញ់​នាំចូល​ពី​ប្រទេស​ឡាវ សណ្តែក​ក្រហម និង​ខៀវ​ក្រឡុក​ពិសេស និង​ផ្លែឈើ​ក្រឡុក​ច្រើន​ប្រភេទ​ច្នៃ​ដោយ​ចុងភៅ​ចំណាន។

ភោជនីយដ្ឋាន​ស្វាង​តារា​បើក​លក់​ពីម៉ោង ៦ ព្រឹក​ដល់ ៨ យប់ ស្ថិត​នៅ​ផ្ទះ​លេខ ០៣ HB ផ្លូវជាតិ​លេខ ៦A ជិត​រង្វង់មូល​ជ្រោយចង្វារ ទូរស័ព្ទ​លេខ ០១២ ៤៨០ ១៦៨៕

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍