The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - មីជប៉ុនមាន​ កូឡាហ្សែន ​ជួយ​សម្រស់​




មីជប៉ុនមាន​ កូឡាហ្សែន ​ជួយ​សម្រស់​

Content image - Phnom Penh Post
មី​ស៊ុបឆ្អឹងជ្រូក​ នៅ​ភោជនីយដ្ឋាន Ajisen Ramen ម្ខុំ​ស្ពាន​អាកាស ៧ មករា។ ឈឹម ស្រីនាង

មីជប៉ុនមាន​ កូឡាហ្សែន ​ជួយ​សម្រស់​

ភ្នំពេញ: ​ហាង Ajisen Ramen មានបម្រើ​នូវមី​មាន​សរសៃ​តូច​ទន់ល្មើយ ដែល​ជាពិសេស​ជាងនេះទៅទៀត​គឺ​ទឹកស៊ុប ត្រូវបាន​រម្ងាស់​ឆ្អឹង​ជ្រូកដោយ​ប្រើ​រយៈ​ជាច្រើន​ម៉ោង។

ទឹកស៊ុប​មាន​រសជាតិ​ស្រាល ញ៉ាំ​ច្រើន​មិន​រងាន់ និង​មាន​គុណប្រយោជន៍​សុខភាព។

​ក្រៅពី​ផ្ទុក​កូឡាហ្សែន (Collegen) ដែល​ជំនួយដល់​ស្បែក និង​សម្រស់ ​ក្នុង​ចានមី​ស៊ុប​មានសរសៃ​ផ្សិត​ស្លឹកត្រចៀកកណ្តុរ សាច់គោ​និងពងមាន់ស្ងោរ​។

បន្ថែមពី​លើ​សរសៃ​មី​ស្ដើងៗ និង​ទឹក​ស៊ុប​ឆ្អឹងជ្រូក​រម្ងាស់​រាប់​ម៉ោង​នេះ ភោជនីយដ្ឋាន​ក៏មាន​បម្រើនូវ​មុខម្ហូប​ប្លែកៗ​ជា​ច្រើនបាយភីហ្សា ​(ភីហ្សា​ប្រើបាយ​ជំនួស​សម្បក​ម្សៅ) គៀវ​ចៀន​បង្គារ​បំពងស្រូបទឹកម៉ាយូណេស​ តៅហ៊ូ​បំពង បាយ​ការីសាច់​មាន់​បែប​ជប៉ុន​និង​មុខម្ហូប​ជា​ច្រើន​ទៀត។

ស្ថិត​តាមមហាវិថី​កម្ពុជា​ក្រោមជិត​ស្ពានអាកាស ៧ មករា​ ភោជនីយដ្ឋាន ​Ajisen​Ramen​ មានប្រភពមក​ពី​ប្រទេស​ជប៉ុន​ និង​មាន​ប្រវត្តិ​តាំងពីឆ្នាំ ១៩៦៨ មក​ម្ល៉េះ។​

ជា​មួយ​នឹង​រូប​តុក្ក​តាកូន​ក្មេង​កាន់​ចាន​មី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ហាង​ដែល​មាន​តុប​តែងផ្នែក​ខាង​ក្រៅពណ៌ក្រហម​ស្រស់​នោះ​មាន​ឈ្មោះ​ល្បី​ត្រង់​ថាមី​របស់​វា​មាន​សរសៃ​ស្ដើង​។សព្វថ្ងៃ​ហាង​ Ajisen Ramen បានពង្រីកខ្លួន ៧០០ ហាង​ជុំវិញ​ពិភពលោក​៕

អត្ថបទគួរចាប់អារម្មណ៍