The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មីទា​ខ្វៃ ១ ម៉ឺនរៀល ពីហាង​ទាខ្វៃ​ហៃសូ រសជាតិ​ល្បី​ពីប្រទេស​ថៃ




មីទា​ខ្វៃ ១ ម៉ឺនរៀល ពីហាង​ទាខ្វៃ​ហៃសូ រសជាតិ​ល្បី​ពីប្រទេស​ថៃ

Content image - Phnom Penh Post
មីទាខ្វៃ ដែល​ជា​អាហារ​លក់​ដាច់ជាង​គេ​ប្រចាំ​ហាង ទាខ្វៃ​ហៃសូ​។ ហុង មិនា

មីទា​ខ្វៃ ១ ម៉ឺនរៀល ពីហាង​ទាខ្វៃ​ហៃសូ រសជាតិ​ល្បី​ពីប្រទេស​ថៃ

ភ្នំពេញ: ស្ថិត​នៅតាម​បណ្តោយ​មហាវិថី​ព្រះសីហនុ ក្លិន​ឈ្ងុយ​ទាខ្វៃ​ធ្វើឲ្យ​អ្នកដំណើរ​ដែល​ឆ្លងកាត់​ទីនោះ​ចង់ងាក​សម្លឹង​រកប្រភព​នៃ​អាហារ​ដ៏ឆ្ងាញ់​នេះ។

មិន​ត្រឹមតែ​ក្លិន​ទាខ្វៃ​ទេ​ដែល​ធ្វើឲ្យ​នឹកឃ្លាន សូម្បីតែ​ឈ្មោះ​អាហារដ្ឋាន​នេះក៏​ទាក់ទាញ​ដែរ។

«ទាខ្វៃហៃសូ» ជា​ឈ្មោះ​ហាង​ដែល​អាច​សម្គាល់​បាន​ដោយមាន​ព្យួរ​ទាខ្វៃ​ពីរបី និងជ្រូក​ខ្វៃរ​ណេង​រណោង​នៅ​ពីមុខ​ហាង ជាមួយ​ធុង​ឆ្នាំង​ស៊ុបដ៏​ធំមួយ ខណៈ​ចុងភៅ​កំពុងតែ​ស្រុសមី កាប់ទាខ្វៃ រៀប​ដាក់​ក្នុងចាន។

ហាង​ទាខ្វៃ​ហៃសូ​មាន​ប្រភព និងឈ្មោះ​ល្បី​មកពី​ប្រទេស​ថៃ​តែម្តង ទាំង​ស្តង់ដារ របៀប​ធ្វើ និង​អនាម័យ​ខ្ពស់។ ឮ​ប្រជាជន​ខ្មែរ​ដែលធ្លាប់​ភ្លក្ស​រសជាតិ​នេះនៅ​ប្រទេស​ជិតខាង​អាច​ស្វែងរក​រសជាតិ​អាហារ​ដូចគ្នានេះ​នៅហាង​ទាខ្វៃ​ហៃសូ​ក្នុង​រាជធានី​ភ្នំពេញ​បាន។

ក្នុងហាង​នេះមាន​បម្រើ​ម្ហូប​ជាច្រើន​ប្រភេទ​ដូចជា​ឈុត​បាយឆា បែប​បាយ​ឆាយ​យ៉ាងចូវ បាយ​ឆាម្នាស់ បាយ​ឆាទាខ្វៃ​ឆាហឹរ ជាដើម និង​ម្ហូប​ដែល​លក់ដាច់​ជាងគេ​ប្រចាំ​ហាង​គឺ បាយ​ទាខ្វៃ មីទាខ្វៃ ឈុត​ពិសេស ប៊ីប៊ីឃ្យូ រួមមិត្ត មីគាវ​សាច់ជ្រូក​សាស៊ីវ បាយ​ភ្លៅ​ទាខ្វៃ និង មីភ្លៅ​ទាខ្វៃ។

សម្រាប់​ឈុត​បាយ មី​ទាខ្វៃ ជ្រូកខ្វៃ និង​សាច់​សាស៊ីវ​មានតម្លៃ​ចាប់ពី ២ ដុល្លារ​រហូតដល់ ៤,៧៥ ដុល្លារ។ ចំពោះ​អាហា​សម្រន់ ដូចជា ចាយ៉​បំពង គាវ​បំពង និង​ឈុត​បំពង​រួម​គ្រប់មុខ​មានតម្លៃ​ចាប់ពី ១,៧៥ ដុល្លារ​រហូតដល់ ៦ ដុល្លារ។

ភ្ញៀវអាច​កុម្ម៉ង់​អាហារ​បានតាម​ទូរស័ព្ទ​លេខ ០១៦៩៧០៧៥៣៕

អត្ថបទគួរចាប់អារម្មណ៍