ភ្នំពេញ: នៅម្តុំសាលាសន្ធរម៉ុក អ្នកណាៗក៏ស្គាល់ស៊ុប King Pot ដែលមានឈ្មោះល្បីខ្លាំងត្រង់មីស៊ុបតុមយ៉ាំគ្រឿងសមុទ្រដែរ។
ទាំងរសជាតិទឹកស៊ុបឆ្ងាញ់ប្លែកមាត់ និងគ្រឿងសមុទ្រស្រស់ៗជាពិសេសសរសៃមី បានធ្វើឲ្យភ្ញៀវនាំគ្នាមកញ៉ាំកកកុញ។
ហាងស៊ុប King Pot គឺជាហាងដែលបង្កើតដោយយុវជនម្នាក់ដែលចូលចិត្តដើរភ្លក្សម្ហូបឆ្ងាញ់ៗតាមបណ្តាប្រទេសនានា រួចក៏បែកគំនិតបើកហាងខ្លួនឯង ជាមួយចំណេះវិជ្ជាខាងចម្អិនម្ហូបដែលខ្លួនរៀនពីចុងភៅកូរ៉េផ្ទាល់តែម្តង។
លោក ម៊ឹង ធារ៉ា ម្ចាស់ហាង King Pot និងជាចុងភៅបាននិយាយថា៖ «ខ្ញុំសម្រេចបើកហាងនេះឡើងនិយាយរួមទៅគឺស្រឡាញ់ក្នុងការបង្កើតរបរថ្មី ជាពិសេសគឺចង់បង្ហាញនូវរសជាតិម្ហូបពិសេសៗ ដែលមិនទាន់មាននៅស្រុកយើង ណាមួយចង់ឲ្យពួកគាត់បានស្គាល់នូវរសជាតិស៊ុបពិសេស និងសាច់មីដែលខ្ញុំធ្វើដោយខ្លួនឯងផ្ទាល់តែម្តង។ សំខាន់មួយទៀតគឺចង់ឲ្យភ្ញៀវគាត់បានញ៉ាំឆ្ងាញ់ជាមួយនឹងកន្លែងមានផាសុកភាព និងតម្លៃសមរម្យ»។
លោកបន្តថា៖ «ថ្មីៗនេះខ្ញុំបានបង្ហាញម្ហូបថ្មីមួយទៀតគឺមីផាក់ឡូវទាដែលជាម្ហូបពិសេស និងកំពុងពេញនិយមកុម្ម៉ង់ពីភ្ញៀវ ដោយសារតែរសជាតិផាក់ឡូវទាឆ្ងាញ់ប្លែកមាត់មិនរងាន់់ស៊ីគ្នាជាមួយនឹងសាច់មីដែលធ្វើថ្មី។ សម្រាប់មីផាក់ឡូវទានេះមួយចានមានតម្លៃ ១២០០០ រៀល»។
ភោជនីយដ្ឋាន King Pot មានអាសយដ្ឋានស្ថិតនៅផ្លូវ ២៥៧ ជិតសាលាសន្ធរម៉ុក ទំនាក់ទំនងទូរស័ព្ទលេខ ០១១ ៦២ ៤៩ ៥៥៕