The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មី​ផាក់​ឡូវ​ប្រហិត​ត្រី​បន្លែ​ស្ពៃ​បៃតង​អ្នក​ញ៉ាំ​កកកុញ​ក្នុង​ផ្សារ​ទួលទំពូង

មី​ផាក់​ឡូវ​ប្រហិត​ត្រី​បន្លែ​ស្ពៃ​បៃតង​អ្នក​ញ៉ាំ​កកកុញ​ក្នុង​ផ្សារ​ទួលទំពូង

មីស៊ុប​ផាក់ឡូវឆ្ងាញ់​​ដែល​​សឹង​តែ​រក​កន្លែង​អង្គុយ​ញ៉ាំ​មិនបាន​​។
មីស៊ុប​ផាក់ឡូវឆ្ងាញ់​​ដែល​​សឹង​តែ​រក​កន្លែង​អង្គុយ​ញ៉ាំ​មិនបាន​​។ រូបថត ភ្នំពេញ ប៉ុស្ដិ៍

មី​ផាក់​ឡូវ​ប្រហិត​ត្រី​បន្លែ​ស្ពៃ​បៃតង​អ្នក​ញ៉ាំ​កកកុញ​ក្នុង​ផ្សារ​ទួលទំពូង

ភ្នំពេញ: ស្ថិត​នៅ​ខាង​ក្នុង​ផ្សារ​ទួល​ទំពូង ជា​រៀង​រាល់​ម៉ោង​ ១២​ ថ្ងៃ​ត្រង់​ កន្លែង​លក់​ម្ហូប​អាហារ​​តែង​តែ​មាន​សភាព​អ៊ូអរ​​រក​តែ​កន្លែង​អង្គុយ​គ្មាន​ពិសេស​នៅ​តូប​លក់​មីស៊ុប​តែ​ម្ដង។

មនុស្ស​ម្នា​នាំ​គ្នា​ឈរ​ចោមរោម​តូប​ រង់ចាំ​ឱកាស​មាន​កៅអី​ទំនេរ​ន្អាល​នឹង​បាន​អង្គុយ​ ខណៈ​ដែល​អ្នក​មាន​កន្លែង​អង្គុយហើយ​នៅតែ​សម្ដែង​ទឹក​មុខ​អន្ទះសា​រង់ចាំ​ការ​កុម្ម៉ង់​ដ៏​យូរ​​បស់​ខ្លួន​ ដោយសារ​តែ​មាន​អតិថិជន​ច្រើន​ពេក​នោះ។ ដោយសារ​តែ​រសជាតិ​​ឆ្ងាញ់​នៃ​មីស៊ុប​នេះ ​ភ្ញៀវ​របស់​​​បាយ​សាយភាយ​ទៅ​អង្គុយ​នៅ​តូប​លក់​ភេសជ្ជៈ​នានា​ជុំវិញ​ដើម្បី​រង់​ចាំ​ទទួល​ទាន​។

តូប​លក់​មីស៊ុ​ប​ល្បី​មាន​ចំណុច​ពិសេស​បីយ៉ាង​ដែល​ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​ជាប់ចិត្ត​។ ទីមួយ​ទឹក​ស៊ុបឆ្ងាញ់​មុត​ធ្វើ​ឲ្យ​អណ្ដាត​របស់​យើង​​ចង់ប៉ះ​ហើយ​ប៉ះ​ទៀត។ ទីពីរ​ជម្រើស​សាច់​ផាក់ឡូវ ប្រហិត​ត្រី និង​សាច់​មាន់​បេះ ​ត្រូវ​បាន​ចម្អិន​យ៉ាង​សមស្រប ពោល​គឺ​មិន​ស្វិត​ពេក និង​មិន​ផុយ​ពេក។ ទីបី​គឺ​​​កូន​​ស្ពៃបៃតង​ ឃិនឆាយ និង​សណ្ដែក​​បណ្ដុះ​ កាន់​តែ​ធ្វើ​ឲ្យ​ក្លិន​មីស៊ុប​ឈ្ងុយ មាន​សោភណភាព​ និង​ទទួល​ការ​ពេញ​និយម​ពីអ្នកចូលចិត្ត​ញ៉ាំ​បន្លែ។

ជាមួយ​នឹង​តម្លៃ​មួយ​ចាន​ប្រមាណ​៧​ទៅ​៨​ពាន់​រៀល អ្នកអាច​កុម្ម៉ង់​មី​ដុំ មី​កញ្ចប់ គុយទាវ ឬ​ក៏​លត​ស៊ុប​ពី​តូប​មួយ​នេះ​ក្នុង​ផ្សារ​ទួល​ទំពូង។

ថ្វី​ដ្បិត​តែ​​ភ្ញៀវ​ត្រូវ​រង់ចាំ​យូរ​ទើប​អាច​រក​កៅអី​ និង​កុម្ម៉ង់​​អាហារ​ញ៉ាំ​ក្ដី ក៏​មនុស្ស​ជា​ច្រើន​នៅ​តែ​អត់ធ្មត់​​ឈរ​រេរា​​ ដើម្បី​រង់ចាំ​ឱកាស​បាន​កន្លែង​អង្គុយ​ញ៉ាំ​មី​ឲ្យ​ឆ្ងាញ់​មាត់​តែ​ម្ដង៕

អត្ថបទគួរចាប់អារម្មណ៍