The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - មីអ៊ីតាលី​ឆា​ម្រះព្រៅ​ពី​ភោជនីយដ្ឋាន Wok Republic សៀមរាប




មីអ៊ីតាលី​ឆា​ម្រះព្រៅ​ពី​ភោជនីយដ្ឋាន Wok Republic សៀមរាប

Content image - Phnom Penh Post

មីអ៊ីតាលី​ឆា​ម្រះព្រៅ​ពី​ភោជនីយដ្ឋាន Wok Republic សៀមរាប

សៀមរាប: ស្ថិត​នៅ​តាម​ដង​ស្ទឹង​សៀមរាប ឃីងស៍​រ៉ូដ​ ជា​តំបន់​ទេសចរណ៍​ប្រជុំ​ដោយ​ផ្ទះ​ខ្មែរ​ដ៏​ប្រណីត និង​ត្រជាក់​ភ្នែក​ដោយ​ម្លប់​រុក្ខជាតិ​បៃតង​ព័ទ្ធ​ជុំវិញ។

ផ្ទះ​ឈើ​ទាំង​នោះ​គឺ​ជា​បណ្ដុំ​ភោជនីយដ្ឋាន​ចម្រុះ​ជាតិសាសន៍​​ដូចជា ខ្មែរ ចិន​ ជប៉ុន បារាំង និង អ៊ីតាលី ជាដើម។

បណ្ដា​ហាង​អាហារ​ទាំង​នោះ Wok Republic ជាហាង​មីឆា​ដែល​មាន​តម្លៃ​សមរម្យ​។

​ស្ប៉ាយហ្គេធី ឬ​មី​អ៊ីតាលី​នោះ​ត្រូវ​បាន​ចម្អិន​ដោយ​ប្រើ​គ្រឿង​ផ្សំ​បែប​ខ្មែរ​ដូចជា សាច់​គោ​ចិញ្ច្រាំ ម្រះ​ព្រៅ ស្ករ ខ្ទឹមស ម្ទេស ប្រេង​អូលីវ ម្សៅស៊ុប ស្ករ និង​អំបិល។

សម្រាប់វិធី​ចម្អិនវិញ​ គឺ​ដំបូង​ត្រូវយក​មីអ៊ីតាលី​ទៅ​ស្រុស​ដោយ​ប្រើ​ពេល ១០​ នាទី ដោយ​ដាក់​អំបិល​ក្នុង​ទឹក​នោះ​បន្តិច។ បន្ទាប់មក​ត្រូវ​ស្រង់​វា ហើយ​ច្រោះ​ទឹក​ចេញ​ឲ្យ​អស់ និង​ទុក​មួយអន្លើសិន។

សាច់គោចិញ្ច្រាំ​ត្រូវ​យក​មក​ឆា​ជាមួយ​ខ្ទឹម​ស​ចិញ្ច្រាំ និង​ប្រេង​អូលីវ ដោយ​បន្ថែម​នូវ​គ្រឿង​ផ្សំ​រសជាតិ​ម្សៅស៊ុប​ស្ករ និង​អំបិល​បន្តិច។ ពេល​ដែល​សាច់គោ​ឆ្អិន​ហើយ​សឹម​ដាក់​មីអ៊ីតាលី​ចូល ហើយ​ឆា​វា​ឲ្យសព្វ​ជាមួយ​សាច់គោ​ចិញ្ច្រាំ ទើប​ដាក់​ស្លឹក​ម្រះព្រៅ និង​ចំណិត​ម្ទេស​ចូល ហើយ​ឆា​ត្រឡប់​នោះ​ជាការ​ស្រេច។

មីអ៊ីតាលី​ឆា​បែប​ខ្មែរ Wok Republic ដែល​ដាក់​ក្នុង​វែក​ដ៏ធំ​ធ្វើជា​ចាន​ជំនួស​នោះ មាន​តម្លៃ ៧,៧ ដុល្លារ​៕​

អត្ថបទគួរចាប់អារម្មណ៍