The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មី​អ៊ីតាលី​ សាច់​មាន់​បំពង​ពី Gelatofix Cambodia




មី​អ៊ីតាលី​ សាច់​មាន់​បំពង​ពី Gelatofix Cambodia

Content image - Phnom Penh Post
ស្បៃហ្គេធី សាច់មាន់បំពង​អម​សាលាដ​​។ ហុង មិនា

មី​អ៊ីតាលី​ សាច់​មាន់​បំពង​ពី Gelatofix Cambodia

ភ្នំពេញ: ស្ថិត​នៅ​ទល់មុខ​ផ្សារ​រាត្រី​មាត់ទន្លេ ហាង​លក់​ការ៉េម​រសជាតិ​ដើម​ពិសេស​ពី​អ៊ីតាលី Gelatofix Cambodia មានការ​រចនា​ម៉ូដ​ខាង​ក្រៅ​ក្នុង​បែប​អឺរ៉ុប​តែម្តង។

គ្រាន់តែ​ឈាន​ជើង​ចូល​ហាង​ភ្លាម ភាយ​ក្លិន​ឈ្ងុយ​ការ៉េម រសជាតិ​សូកូឡា ស្វាយ ស្ត្រប៊ឺរី និង​រសជាតិ​ផ្សេងៗ​ជាច្រើន​ទៀត។

ប៉ុន្តែ​លើសពី​រសជាតិ​ការ៉េម​ដ៏​សម្បូរ​បែប Gelatofix Cambodia ក៏មាន​បម្រើ​នូវ​អាហារ​បែប​អ៊ីតាលី និង​ខ្មែរ​ផងដែរ។ ថ្ងៃនេះ Gelatofix Cambodia សូម​ណែនាំ​នូវ ស្បៃ​ហ្គេធី​សាច់​មាន់​បំពង។

ថ្វីដ្បិត​តែនេះ​ជា​អាហារ​បែប​អ៊ីតាលី ប៉ុន្តែ​រសជាតិ​ត្រូវបាន​កែច្នៃ​បន្តិច​ដើម្បី​តម្រូវ​តាម​ការនិយម​របស់​អតិថិជន​ខ្មែរ។

ក្រៅពី​មី​អ៊ីតាលី​សាច់មាន់​បំពង ហាង Gelatofix Cambodia ក៏មាន​លក់​នូវម្ហូប​ខ្មែរ​ដូចជា បាយ​ឡុកឡាក់ (៦,៥ដុល្លារ) បាយ​ស្រូប​ភ្លៅ​មាន់​ចៀន (៥,៥ដុល្លារ) បាយ​ស្រូប​សាច់ជ្រូក​អាំង (៤,៥ដុល្លារ) ជាដើម។

បន្ទាប់ពី​ទទួល​ទាន​អាហារ​បែប​ខ្មែរ និង​អ៊ីតាលី ភ្ញៀវ​ក៏អាច​លាង​មាត់​ជាមួយ​រសជាតិ​ការ៉េម​អ៊ីតាលី ឬ​ក្រេប​ភេសជ្ជៈ​កាហ្វេ​ផងដែរ។

Gelatofix Cambodia ស្ថិតនៅ​ផ្ទះ​លេខ ៦៦១ ផ្លូវ​មាត់​ទន្លេ ទល់មុខ​ផ្សារ​រាត្រី។ ទំនាក់​ទំនង​ទូរស័ព្ទ​លេខ ០២៣ ៦៦៦៦ ៣១៥៕

អត្ថបទគួរចាប់អារម្មណ៍