តើលោកអ្នកកំពុងរកកន្លែងអាហារពេលល្ងាចសម្រាប់ជួបជុំក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នកដើម្បីប្រារព្ធពិធី បុណ្យចូលឆ្នាំចិនខាងមុខនេះឬ? បើដូច្នោះមែនសូមមកកាន់ ភោជនីយដ្ឋានចិន យី សាង តាមបណ្តោយផ្លូវសុធារស ដែលមានមុខម្ហូបចិនកន្តាំងសម្បូរបែបឈ្ងុយឆ្ងាញ់ និងឱជារសជាប់ចិត្តក្នុងឱកាសបុណ្យនេះ។
ការទទួលទានអាហារដ៏អស្ចារ្យនេះរៀបចំដោយ Almond គ្រុប ដែលផ្តល់ជូននូវមុខម្ហូបដ៏ទាក់ទាញចាប់ពី ឌីមស៊ាំ មី និងគុយទាវពេលព្រឹក អាហារថ្ងៃត្រង់ទាខ្វៃ និងអាំងដ៏ឈ្ងុយឆ្ងាញ់អមដោយទឹកស៊ុបដ៏មានជីវជាតិ និងគ្រឿងផ្សំស្រស់ៗព្រមទាំងថ្នាំចិនច្រើនមុខ។ នេះគ្រាន់តែរៀបរាប់ត្រួសៗប៉ុណ្ណោះ។
យី សាង គឺជាភោជនីយដ្ឋានដែលស័ក្តិសមបំផុតសម្រាប់លោក លោកស្រីដែលកំពុងត្រៀមអបអរសាទរឆ្នាំជូត ដែលកំពុងខិតជិតចូលមកដល់ខាងមុខនេះ។
«សម្រាប់លោក លោកស្រីដែលគ្រោងរៀបចំកម្មវិធីបុណ្យចូលឆ្នាំចិន ប៉ុន្តែមិនអាចត្រឡប់ទៅស្រុកកំណើតវិញ ជាពិសេសអាណិកជនចិននៅតែអាចស្គាល់រសជាតិម្ហូប ដូចអ្វីដែលខ្លួនធ្លាប់មានក្នុងពេលបុណ្យចូលឆ្នាំប្រពៃណីចិន។ រីឯសម្រាប់ប្រជាជនកម្ពុជា ក៏ជាឱកាសដ៏ល្អដើម្បីទទួលភាពសប្បាយរីករាយ តាមរយៈមុខម្ហូបចម្រុះក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ» នេះជាការលើកឡើងរបស់ លោកស្រី Patricia Ng អគ្គនាយិការងនៃក្រុមហ៊ុនបដិសណ្ឋារកិច្ចអាល់ម៉ុនប្រាប់ដល់កាសែតភ្នំពេញប៉ុស្តិ៍។
នៅពីក្រោយមុខម្ហូបដ៏វិសេសវិសាល និងរសជាតិដ៏ជក់ចិត្តរបស់ភោជនីយដ្ឋាន យីសាង គឺជាវត្តមានរបស់ចុងភៅ លូ ម៉េង ជាមេចុងភៅដែលមិនចេះនឿយហត់ ហើយបានផ្សព្វផ្សាយម្ហូបចិនកន្តាំងដ៏មានប្រជាប្រិយភាពនៅកម្ពុជាអស់រយៈពេលជាង ១ ទសវត្សរ៍ហើយ។
បច្ចុប្បន្ននេះ អាល់ម៉ុនគ្រុបបើកដំណើរការភោជនីយដ្ឋាន យី សាង ចំនួន ៤ ទីតាំង រួមមាន៖ រាជធានីភ្នំពេញ ខណ្ឌទួលគោក ផ្សារទំនើបអ៊ីអនម៉លសែនសុខ និងតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិមាត់ទន្លេ។
ក្រុមអ្នកជំនាញខាងផ្ទះបាយរបស់ភោជនីយដ្ឋាន យី សាង ផ្តល់ជម្រើសមុខម្ហូបជិត ៦០ មុខ ដែលមានរំលេចលើសៀវភៅមុខម្ហូបយ៉ាងពិស្តារ ដើម្បីត្រៀមបម្រើភ្ញៀវពេញ ១ ថ្ងៃ ចាប់ពីអាហារពេលព្រឹក អាហារថ្ងៃត្រង់ រហូតដល់អាហារពេលល្ងាច។
រាល់មុខម្ហូបទាំងអស់ត្រូវបានរៀបចំយ៉ាងសម្រិតសម្រាំង ប្រើគ្រឿងផ្សំនិងផលិតផលក្នុងស្រុកស្រស់ៗ ហើយផ្តល់នូវរសជាតិឆ្ងាញ់ប្លែកៗគ្មាន ២ អមដោយបុគ្គលិកបម្រើសេវាកម្មក្នុងឥរិយាបថសុភាពរាបសា ស្ងប់ស្ងាត់ និងសាមញ្ញឥតខ្ចោះ។
ម្រេចកំពតស្រស់ៗ ស៊ុតធម្មជាតិ ដែលមានគុណភាពខ្ពស់បំផុតមកពីសៀមរាប ផ្កានិងស្លឹកដែលមិនមានប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត គឺជាគ្រឿងផ្សំ ដែលរៀបចំដោយផ្ទាល់ពីមេចុងភៅ លូ ម៉េង ពិតជាធ្វើឱ្យភោជនីយដ្ឋាន យី សាង មានភាពខុសប្លែកពីហាងដទៃ។
«ក្រោយពីដំណើរការអស់រយៈពេល ១១ ឆ្នាំ យើងមានមោទនភាព និងសូមប្រកាសជាឱឡារិកថា សាខាយីហោ យី សាង សុធារសបានបម្រើភ្ញៀវជាច្រើនជំនាន់ចាប់ពីអតិថិជនវ័យក្មេងដល់វ័យចំណាស់។ យើងបានជួបម៉ូយប្រចាំនៅពេលយើងបើកហាងជាលើកដំបូងហើយមកដល់ពេលនេះ គេបាននាំក្រុមគ្រួសាររបស់ខ្លួនមកទទួលទានអាហារដែលផ្តល់ភាពកក់ក្តៅដល់ជនជាតិចិន ដូចអ្វីដែលពួកគេធ្លាប់បានរីករាយជាមួយឪពុកម្តាយកាលពីតូច។» នេះជាការបញ្ជាក់របស់លោកស្រី Ng។
ប្រសិនបើលោក លោកស្រី កំពុងចង់សាករសជាតិម្ហូបចិនកន្តាំងពិតប្រាកដ គ្រាន់តែអញ្ជើញចូលមកភោជនីយដ្ឋាន យី សាង ចាប់ពីថ្ងៃទី ២០ ខែមករា រហូតដល់ថ្ងៃទី ៩ ខែកុម្ភៈ ហើយជ្រើសរើសមុខម្ហូបដែលបានរៀបចំយ៉ាងពិសេសសម្រាប់ពិធីបុណ្យចូលឆ្នាំចិន។
ពិធីបុណ្យដ៏ពេញនិយម “losang”, Red Grouper Fish Fillet, “House of Gold & Money Poon Choi” New Year Eve Sticky Rice Cake in Coconut Sauce សម្រាប់ឱកាសមុនចូលឆ្នាំចិន គឺជាមុខម្ហូបដែលនឹងត្រូវផ្តល់ជូនជាពិសេសក្នុងឱកាសដ៏វិសេសវិសាលនេះ។
ជាអវសាន លោក លោកស្រី មិនត្រូវចាកចេញពីភោជនីយដ្ឋាន យី សាង ដោយមិនបានភ្លក្សរសជាតិបង្អែមប្រចាំត្រកូលដូចជា Creamy Salted Egg Yolk Bun និង ''Malayko'' នំចំហុយធ្វើពីស្ករត្នោតកម្ពុជាឡើយ។
យី សាង មានន័យថាត្រីប្រចាំជីវិត ជាភាសាចិនបានបង្ហាញវត្តមានជានិមិត្តរូបដ៏ល្អឥតខ្ចោះ ក្នុងភាពចម្រុះនៃវិស័យម្ហូបអាហារប្រចាំរាជធានីភ្នំពេញ។