The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - មេចុងភៅ​ល្បី​នាំ​រសជាតិ​ដើម​នៃ​គុយទាវ​ខ្មែរមក​ផ្សារ​អ៊ីអន




មេចុងភៅ​ល្បី​នាំ​រសជាតិ​ដើម​នៃ​គុយទាវ​ខ្មែរមក​ផ្សារ​អ៊ីអន

Content image - Phnom Penh Post
ទឹកស៊ុប​ចម្អិន​ពី​បន្លែ​ស្រស់ៗ​មិន​សូវ​មាន​ខ្លាញ់​​​។ ឈឹម ស្រីនាង

មេចុងភៅ​ល្បី​នាំ​រសជាតិ​ដើម​នៃ​គុយទាវ​ខ្មែរមក​ផ្សារ​អ៊ីអន

ភ្នំពេញ: គុយទាវ​ជើងជ្រូក​និង​គុយទាវ​ខគោ​បាន​ក្លាយ​ជា​អាហារ​របស់​ប្រជាជនខ្មែរ​តាំង​ពី​យូរ​មកហើយ​រហូតដល់​សព្វថ្ងៃនេះ។

ដូច្នេះ​បានជា ចុងភៅ លូ ម៉េង សម្រេចចិត្ត​បង្កើតជា​ហាង​មួយ​ដែលមាន​ឈ្មោះ​ថា អ៊ុយ គុយទាវ ក្នុង​គោល​បំណង​រក្សា​រសជាតិ​ដើម​របស់​គុយ​ទាវខ្មែរ ដោយ​ផ្ដោត​លើ​អនាម័យល្អ ហើយ​ភ្ញៀវក៏​អាច​មើលឃើញ​ពី​ការ​ចម្អិន​ផ្ទាល់​របស់​ចុងភៅ​ដ៏​ចំណាន។

ស្ថិត​នៅផ្សារ​ទំនើប​អ៊ីអន​ម៉ល ​អ៊ុយ គុយ​ទាវ នៅ​តាម​ច្រកចូល ​A-Sweet Zone ជាន់ផ្ទាល់​ដី ហើយ​ក្រឡេកមើល​មក​ខាងឆ្វេង​ដៃ​នឹង​ឃើញ​ភាព​មមាញឹក​របស់​បុគ្គ​លិក​ភោជ​នីយ​ដ្ឋាន អ៊ុយ គុយទាវ (Uy Kuyteav) ដែលបម្រើ​អតិថិជន​គ្រប់​វ័យ ទាំង​ខ្មែរ និង បរទេស។

មុខម្ហូប​ទាំងអស់​ក្នុង​ហាង​នេះ​គឺ​ត្រូវ​បាន​កែច្នៃ​ដោយ​មេ​ចុងភៅ លូ​ ម៉េង​ ដោយ​ផ្អែក​លើ​រសជាតិ​ដើម​មិន​ចម្លង​ពីគេ។

អតិថិជន​អាច​មើល​ឃើញ​សកម្មភាព​ចម្អិន​គុយទាវ​របស់​ចុងភៅ​ដោយ​ផ្ទាល់​។
អតិថិជន​អាច​មើល​ឃើញ​សកម្មភាព​ចម្អិន​គុយទាវ​របស់​ចុងភៅ​ដោយ​ផ្ទាល់​។

ក្នុង​ចំណោម​អាហារ​ក្នុង​បញ្ជី​មុខ​ម្ហូបទាំង​អស់ គុយទាវ​ភ្នំពេញ​ពិសេស​មានការ​ពេញ​និយម​ខ្លាំង​ពី​ភ្ញៀវ ដោយសារ​តែ​មាន​គន្លឹះ​ពិសេស​ក្នុងការ​រម្ងាស់​ទឹកស៊ុប​។

បន្លែថ្មីៗ ស្រស់ៗ ដាំដុះ​បែប​ធម្មជាតិ នឹង​ប្រើ​រយៈពេល​រម្ងាស់​ឆ្អឹង​ស៊ុប​ពី ៦ ទៅ ៨ ម៉ោង​ដែល​ធ្វើ​ឲ្យ​ទឹក​ស៊ុប​មិនរងាន់ និង​មិនមាន​ខ្លាញ់។

ក្រៅ​ពី​មាន​គុយទាវ​ភ្នំពេញ​ពិសេស​ដែលជា​មុខម្ហូប​ប្រចាំ​ហាង​ មុខម្ហូប​ជាច្រើន​ទៀត​ដូចជា គុយទាវ​គ្រឿង​សមុទ្រ គុយទាវ​ខគោ គុយទាវ​ចៀន​បន្ទះ​ដែក មី​គាវ​គ្រឿង​សមុទ្រ សុទ្ធសឹង​តែមាន​រសជាតិ​តម្រូវ​តាម​ការ​និយម​របស់ខ្មែរ។

Content image - Phnom Penh Post
ហាង អ៊ុយ គុយទាវ ស្ថិតនៅ​ជិតផ្លូវ​ចូលហាង​កាហ្វេ Costa ​ផ្សារទំនើប​អ៊ីអន​ម៉ល​។ ឈឹម ស្រីនាង

ក្រៅពី​នោះ​ អ៊ុយ គុយទាវ ក៏​មាន​បម្រើឈុត​បាយ​ម្ហូប​ដូចជា ឈុត​បាយ​ប្រហុក​ខ្ទិះ សាច់គោ​ខ្មែរ​ឆា​ម្រេច​ខ្ចី និង​បង្អែម​ខ្មែរ​ជាច្រើន​មុខ​ផងដែរ។

ចំពោះ​តម្លៃ​វិញ គុយទាវ​ចាន​តូច​គឺចាប់ពី ២,៥០ ដល់ ៣,៥០ ដុល្លារ ចានធំ​គឺ ៣,៥០ ដល់ ៤ ដុល្លារ សាច់គោ​ខ្មែរ​ឆា​ម្រេចខ្ចី​គឺ ៣,៥០ ដុល្លារ និង​បាយ​ប្រហុក​ខ្ទិះ​គឺ ៣,២០ ដុល្លារ៕

អត្ថបទគួរចាប់អារម្មណ៍