The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ម្ចាស់​ភោជនីយដ្ឋាន​លក់​ម្ហូប​ឲ្យ​ភ្ញៀវ​លិទ្ធចាន​ ​ក្រុង​បាងកក​នឹង​បើក​យីហោ​ថ្មី​​

ម្ចាស់​ភោជនីយដ្ឋាន​លក់​ម្ហូប​ឲ្យ​ភ្ញៀវ​លិទ្ធចាន​ ​ក្រុង​បាងកក​នឹង​បើក​យីហោ​ថ្មី​​

Content image - Phnom Penh Post
​មុខម្ហូប​តូច​ៗ​ «​លិទ្ធ​ឲ្យ​សោះ​» លើកទឹកចិត្ដ​ឲ្យ​ភ្ញៀវ​ហូប​លិទ្ធចាន​​​។ រូបថត AFP

ម្ចាស់​ភោជនីយដ្ឋាន​លក់​ម្ហូប​ឲ្យ​ភ្ញៀវ​លិទ្ធចាន​ ​ក្រុង​បាងកក​នឹង​បើក​យីហោ​ថ្មី​​

ក្រុង​បាងកក: ពាក់​អាវ​យឺត​ក្រុម​តន្ដ្រី​រ៉ុក Nirvana តារា​រ៉ុក​នៅ​ផ្ទះ​បាយ​ Gaggan Anand មិន​​សោកស្ដាយ​ចំពោះ​ការ​បោក​ឆ្នាំង​បាយ​​ខ្លួន​ឯង​នោះ​ ​គឺ​ភោជនីយដ្ឋាន​ក្រុង​បាងកក​លំដាប់ Michelin ​ផ្កាយ ​២ ក្នុង​ចំណោម​ភោជនីយដ្ឋាន​កំពូលៗ​​ក្នុង​លោក។

បុរស​អាយុ ៤១ ឆ្នាំ ​​ប្រាប់ AFP ក្នុង​អាផាតមិន​​​តាំង​សម្ភារ​ផ្ទះ​បាយ​ពេញ​ជញ្ជាំង​ ទាំង​នៅ​លើ​តុ​អាហារ​ និង​ទូរ​ចាន​ក្បាន​​ប៉ុន​ធ្នើរ​សៀវភៅ​ថា​៖ «​រឿងរ៉ាវ​ខ្លះ​កើត​ឡើង​ភ្លាមៗ​ដោយ​មិន​បាន​គ្រោង​ទុក​ ដូចជា ព្យុះ​កំបុត​ត្បូង និង​ព្យុះ​សង្ឃរា​ជា​ដើម​។ វា​មក​មិន​ប្រាប់ ដែល​អ្នក​ពិបាក​គេច​ផុត​»។

ការ​បិទទ្វារ​ភោជនីយដ្ឋាន​ «Gaggan» កាល​ពី​ថ្ងៃ​សៅរ៍ ដែល​អាហារ​មួយ​ឈុត​ចំនួន ២៥ មុខ ​ក្នុង​​វីឡា​​សម័យ​អាណានិគម ​​តម្លៃ ៨ ០០០ បាត (២៧០ ដុល្លារ) បាន​​ធ្វើ​ឲ្យ​រញ្ជួយ​​ពិភព​អាហារ​។

ការ​បិទ​ទ្វារ​ដ៏​គួរ​ឲ្យ​​ភ្ញាក់​ផ្អើល​របស់​ Gaggan បាន​បង្ក​ជា​ក្ដី​កង្វល់​ចំពោះ​វិស័យ​ម្ហូប​អាហារ​ដោយសារ​ការ​កក់​ជា​ច្រើន​ត្រូវ​បាន​​លុប​ចោល​។ អ្នក​ខ្លះ​យល់​ថា វា​ជា​ការ​បំផ្លាញ​ឆ្នាំង​បាយ​ខ្លួន​ឯង តែ​ចំពោះ​លោក Gaggan ការ​សម្រេច​ចិត្ដ​នេះ​ត្រូវ​តែ​ធ្វើ​ឡើង​ភ្លាមៗ​ក្រោយ​ពី​មាន​ជម្លោះ​ភាគហ៊ុន​ជាមួយ​ដៃគូ​ជំនួញ​។

Content image - Phnom Penh Post
មេចុងភៅ Gaggan សម្រេចចិត្ដ​បិទ​ទ្វារ​ភោជនីយដ្ឋាន Michelin ផ្កាយ ២។ AFP

លោក​​​ប្រាប់ AFP ថា ភោជនីយដ្ឋាន​ថ្មី​ដែល​កាន់​តែ​ធំ​ទំនង​ជា​បើក​សម្ពោធ​ក្នុង​ខែ​តុលា នឹង​បម្រើ​ភ្ញៀវ ៤០ នាក់ ​១ ​ពេល​​ ​ដែល​នៅ​តែ​ជា​អាហារ​ថ្លៃ​។

លោក​​​និយាយ​ថា​៖ «​រយៈពេល ១០ ឆ្នាំ ខ្ញុំ​នឹង​ក្លាយ​ជា​មេ​ចុងភៅ​ធំ​បំផុត​មួយ​​ប្រចាំ​សតវត្សរ៍​ទី ២១ នេះ​​​»។

អាថ៌កំបាំង​ចំពោះ​ភាព​ជោគជ័យ​​ ​គឺ​បម្រើ​ម្ហូប​តូចៗ​ ឬ​អ្វី​ដែល​លោក​ហៅ​ថា «​សោភ័ណ​អាហារ​ប្លែក​ៗ» ប្រចាំ​តំបន់​អាស៊ី និង​ឥណ្ឌា។

ចំពោះ​មុខ​ម្ហូប​មួយ​ប្រភេទ អតិថិជន​ក៏​ត្រូវ​បាន​លើក​ទឹក​ចិត្ដ​ឲ្យ​លិទ្ធ​ចាន​ ខណៈ​ចម្រៀង​មនោសញ្ចេតនា «លិទ្ធ​ឲ្យ​អស់​» បន្លឺ​ឡើង​តាម​គ្រឿង​​បំពង​សំឡេង​ផង​ដែរ​។ ប៉ុន្ដែ​លោក​បាន​សរសេរ​ថា ចំពោះ​ភោជនីយដ្ឋាន​ជំនាន់​ថ្មី​នេះ​ កូន​ស្រី​របស់​លោក​នឹង​ក្លាយ​ជា​ម្ចាស់​ហ៊ុន​ធំ​បំផុត​របស់​លោក​​។

លោក​​អះអាង​ថា​៖ «​អ៊ីចឹង​ លោក​អ្នក​អាច​ប្រាកដ​ថា ភោជនីយដ្ឋាន​ថ្មី​របស់​ខ្ញុំ​នេះ​នឹង​ដំណើរ​ការ​ឡើង​ដោយ​សេចក្ដី​ស្រឡាញ់​ និង​ឆន្ទៈ​ពិតៗ»៕ AFP/HR

អត្ថបទគួរចាប់អារម្មណ៍