The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ម្ជូរ​ត្រកួន​ពងត្រី​ ល្បី​នៅ​បាយ័ន​បឹងស្នោ




ម្ជូរ​ត្រកួន​ពងត្រី​ ល្បី​នៅ​បាយ័ន​បឹងស្នោ

Content image - Phnom Penh Post
សម្លម្ជូរ​ត្រកួន​ពងត្រី ១ ឆ្នាំង​ភ្លើង​អាច​ញ៉ាំ​បាន​គ្នា ៣ នាក់​​។ ហុង មិនា

ម្ជូរ​ត្រកួន​ពងត្រី​ ល្បី​នៅ​បាយ័ន​បឹងស្នោ

ភ្នំពេញ: ភោជនីយដ្ឋាន​បាយ័ន​បឹងស្នោ ដែល​ស្ថិត​នៅ​បណ្ដោយ​ផ្លូវជាតិ​លេខ ១ ល្បី​ម្ហូប​ខ្មែរ​ឆ្ងាញ់​ជាមួយ​នឹង​ស្នាដៃ​ធ្វើ​ម្ហូប​បែប​ខ្មែរ​តពី​ម្តាយ។

សប្តាហ៍​នេះ​បាយ័ន​បឹងស្នោ បាន​បង្ហាញ​ម្ហូប​មួយ​មុខ​ទៀត​គឺ​សម្លម្ជូរ​ត្រកួន​ពងត្រី​រសជាតិ​ឆ្ងាញ់​ពិសេស​ជាប់​មាត់​សម្រាប់​អ្នកទីក្រុង​មមាញឹក​នឹង​ការងារ​មិន​មាន​ពេល​ចម្អិន​ម្ហូប។ សម្លម្ជូរ​ត្រកួន​ពងត្រី​មួយ​ឆ្នាំង​នេះ​អាច​ញ៉ាំ​បាន​គ្នា ៣ នាក់​ឆ្អែត​ល្មម។

ក្រៅពីនេះ ហាង​ក៏ល្បី​ម្ហូប មាន់​ដុត​សៀង ជា​ម្ហូប​ពិសេស​សម្រាប់​ញ៉ាំ​បាយ​ថ្ងៃត្រង់​តែម្តង និង​មាន​ម្ហូប​ជាច្រើន​ទៀត​ដូចជា ផ្អក​ចៀន ត្រីកែ​ប្រឡាក់​គ្រឿង បុក​កាពិ អាម៉ុក​ត្រី សម្លម្ជូរ​ពងត្រី និង​ភេសជ្ជៈ ដែល​ធ្វើ​ដោយ​ខ្លួនឯង​គឺ​ទឹក​សំរង​ធម្មជាតិ។

ហាង​បឹងស្នោ​គឺធ្វើ​ម្ហូប​គិត​ទៅដល់​សុខភាព​ភ្ញៀវ​ជា​ចម្បង អ៊ីចឹង​ហើយ​ទើប​ម្ចាស់​ហាង​ឆ្លៀត​ដាំ​បន្លែ​ដោយ​ខ្លួនឯង​ខ្លះៗ​ដូចជា​ស្លឹក​ខ្ទឹម ជីរ ល្ហុង គល់​ស្លឹកគ្រៃ ស្ពៃ ខាត់ណា ជាដើម ដើម្បី​ផ្គត់ផ្គង់​បន្ថែម​ក្នុង​ផ្ទះបាយ។

ហាង​បាយ័ន​បឹងស្នោ ស្ថិត​នៅ​ផ្លូវជាតិ​លេខ ១ ចម្ងាយ ៥០ ម៉ែត្រ​ពី​បុរី​ប៉េង​ហួត។ ទូរស័ព្ទ ០១៧ ៩៧៩៧៦៧ និង ០៩៦ ៩៩ ៧៩ ៧៦៧៕

អត្ថបទគួរចាប់អារម្មណ៍