The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - យ៉ាវហន​ស៊ុងប៊ុង និង​យ៉ាវហន​ទឹក​ម្នាស់​កាត់​ឡាវ ១ ឈុត​តែ ២ ម៉ឺន​រៀល​




យ៉ាវហន​ស៊ុងប៊ុង និង​យ៉ាវហន​ទឹក​ម្នាស់​កាត់​ឡាវ ១ ឈុត​តែ ២ ម៉ឺន​រៀល​

Content image - Phnom Penh Post
យ៉ាវហន​ទឹក​ម្នាស់ជា​ប្រភេទ​យ៉ាវ​ហន​កាត់​ឡាវ​។ ឈឹម ស្រីនាង

យ៉ាវហន​ស៊ុងប៊ុង និង​យ៉ាវហន​ទឹក​ម្នាស់​កាត់​ឡាវ ១ ឈុត​តែ ២ ម៉ឺន​រៀល​

ភ្នំពេញ: យ៉ា​វហន​គឺជា​អាហារ​សាមញ្ញ​​ប្រចាំ​គ្រួសារ​ខ្មែរនីមួយៗដែល​ភាគ​ច្រើនគេ​និយម​​ចម្អិន​ទទួល​ទាន​នៅពេល​ជួបជុំ​ញាតិមិត្ត​​បងប្អូន​​នៅ​ផ្ទះ​ម្ដម្កាល។

បច្ចុប្បន្ននេះ យ៉ា​វហន​ត្រូវបាន​គេ​យកមក​ធ្វើ​លក់​ក្នុង​ហាង​សម្រាប់​ភ្ញៀវ​ដែល​ចង់​ញាំ ហើយ​មិន​ចង់​ចំណាយ​ពេលធ្វើ​ច្រើន។

ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ១៦៣ ខាង​លិច​ឆៀង​ខាងត្បូង​ផ្សារ​ទួលទំពូង ហាង​ផ្ទះ​យ៉ាវ​ហន មានការតុបតែង​ស្អាត ​ជាមួយ​តុ​កៅអី​ឈើ​​គំនូរ​ក្មេងស្រី ប្រុស​ស្លៀក ក្បិន​ពាក់​ស្បែកជើង​ស្គី​កាន់​កែវ​ចាន និងឆ្នាំងដី​យ៉ាវ​ហន​បែប​ខ្មែរ នៅលើ​ជញ្ជាំង​មើល​ទៅទាក់ភ្នែក​ម្យ៉ាង​សម្រាប់​ភ្ញៀវ​ដែល​ចូល​ញ៉ាំយ៉ាវ​ហននៅ​ហាង​នេះ។

ម្ចាស់​ហាង​ផ្ទះ​យ៉ាវ​ហន​ ​លោក​ សុខ ហេង ​បាននិយាយថា៖ «ដោយ​សារ​តែ​អ្នកផ្ទះ​ខ្ញុំ​ចូលចិត្ត​ញ៉ាំយ៉ាវហន​​នេះ ហើយ​វា​ជា​ម្ហូប​ប្រចាំ​ត្រកូល​ខ្ញុំ​តែម្ដង ម្យ៉ាង​ម៉ាក់​ខ្ញុំ​គាត់​ពូកែ​ធ្វើ​យ៉ាវហន​នេះ អ៊ីចឹង​ហើយបានជា​ខ្ញុំ​សម្រេច​ចិត្ត​បើក​លក់​យ៉ាវហន​តែ​ម្ដងទៅ»។

លោក​រៀបរាប់​ឲ្យ​ដឹង​​ថា៖ «យ៉ាវហនយើង​មាន​រសជាតិ​ពីរ​ប្រភេទ​​គឺ យ៉ាវ​ហន​ស៊ុង​បុង និង​យ៉ាវហន​ទឹក​ម្នាស់។ ​សម្រាប់​​យ៉ាវហន ស៊ុ​ង​បុ​ង​គឺរសជាតិ​ដើម​ឈ្ងុយ​ខ្ទិះ​​លាយ​ជាមួយ​ទឹកត្រី​បុក រីឯ​យ៉ាវហន​ទឹក​ម្នាស់​គឺជា​យ៉ាវ​ហន​កាត់​ឡាវ​ញ៉ាំ​ជាមួយគ្រឿង​សមុទ្រ សាច់គោ ប្រហិត និង​លៀស​ហូល នំ​បញ្ចុក​ និង​បន្លែ​ជាដើម»។

យ៉ាវ​ហន ​ស៊ុ​ង​បុ​ង និង ​យ៉ាវ​ហន​ ទឹក​ម្នាស់​ក្នុង​មួយឈុតតម្លៃ ២ ម៉ឺន​រៀល។ ផ្ទះ​យ៉ាវហន​អាច​ទំនាក់ទំនងតាម​ទូរស័ព្ទ​លេខ ០១៥ ២២ ៨៥៥៕

អត្ថបទគួរចាប់អារម្មណ៍