The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - លតឆា​ល្បី​ឆ្ងាញ់​នៅ​ផ្សារ​ ទួលទំពូង ​ពេញ​និយម​ទាំង​ភ្ញៀវ​ខ្មែរ និង​បរទេស




លតឆា​ល្បី​ឆ្ងាញ់​នៅ​ផ្សារ​ ទួលទំពូង ​ពេញ​និយម​ទាំង​ភ្ញៀវ​ខ្មែរ និង​បរទេស

លតឆា​សាច់ចម្រុះ​មាន​ប៉ាត់តេ សាច់គោ និង​ពងមាន់ចៀន​នៅ​ផ្សារ​ទួលទំពូង​។
លតឆា​សាច់ចម្រុះ​មាន​ប៉ាត់តេ សាច់គោ និង​ពងមាន់ចៀន​នៅ​ផ្សារ​ទួលទំពូង​។ ហុង មិនា

លតឆា​ល្បី​ឆ្ងាញ់​នៅ​ផ្សារ​ ទួលទំពូង ​ពេញ​និយម​ទាំង​ភ្ញៀវ​ខ្មែរ និង​បរទេស

ភ្នំពេញ: ស្ថិត​នៅ​ខាង​ក្នុង​ផ្សារទួល​ទំពូង ជា​រៀង​រាល់ម៉ោង ១២ ថ្ងៃ​ត្រង់​ បណ្ដា​តូប​លក់់​ម្ហូបម្ហា​តែង​តែ​មាន​សភាព​អ៊ូអរ​រក​តែ​កន្លែង​អង្គុយ​គ្មាន ដោយ​មិនថា​ភ្ញៀវ​ខ្មែរ ឬ​បរទេស​ទេ​ត្រូវ​ឈរ​រេរា​រង់ចាំ​កៅអីទំនេរ​ន្អាលនឹង​បាន​ចូល​អង្គុយ។

ក្រៅពី​​មីស៊ុបផាក់ឡូវ និង​បាញ់ឆែវ​ ដែល​មាន​ភ្ញៀវយ៉ាង​អ៊ូអរ​នោះ ​ផ្សារ​ទួលទំពូង​ក៏​មាន​តូប​លក់លត​ឆា​ដែល​​ល្បី​រសជាតិ​ឆ្ងាញ់​ផងដែរ។

លត​ឆា​សាច់​គ្រប់មុខ​មួយ​ចាន​តម្លៃ ៨ ពាន់​រៀល​មាន​បន្លែ​ស្ពៃ ស្លឹក​គូឆាយ សណ្ដែក​បណ្ដុះ សាច់ប៉ាត់តេ សាច់គោ និង​ពង​មាន់ចៀន​។

ថ្វី​ដ្បិត​តែ ​គ្រឿង​ផ្សំ​ចម្បងរបស់វា​មិនខុស​ពី​លត​ឆា​ទូទៅប៉ុន្មាន​ក្ដី​ ក៏​ប៉ុន្តែ​រសជាតិ​​នៅពេល​ដែល​យើង​ស្រូប​ទឹកត្រី​ផ្អែម បន្ថែម​ដោយ​ម្ទេស​ហឹរ​ គឺ​ពិត​ជា​​ធ្វើ​ឲ្យ​លត​ឆា​មួយ​ចាន​នេះ​មាន​រសជា​តិ​ឆ្ងាញ់ត្រូវ​មាត់តែម្ដង។

សម្រាប់​ភ្ញៀវ​បរទេស​ដែល​មក​ភ្លក្ស​លត​ឆា​ផ្សារ​ទួលទំពូង ពួក​គេ​មិនសូវ​ដាក់​ម្ទេស​ញ៉ាំ​ដូច​ភ្ញៀវ​ខ្មែរ​នោះទេ។

​ដ្បិត​តែ​ភ្ញៀវ​ត្រូវ​រង់ចាំ​ ហើយ​លត​ឆា​ដ៏​រលើប​រលោង​អាច​មាន​ជាតិ​ប្រេង​ច្រើន​បន្តិច​មែន ប៉ុន្តែ​រសជាតិ​ឆ្ងាញ់របស់វា​ពិត​ជា​ពិបាក​ធ្វើ​ឲ្យ​អ្នក​តម​អាហារ​រក្សាទម្ងន់​បដិសេធ​មិន​ញ៉ាំ​ណាស់៕

អត្ថបទគួរចាប់អារម្មណ៍