The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លិង្គ​គោខ​ទីវ ពី​ភោជនីយដ្ឋាន​តា​សេត ១ ឆ្នាំង តែ ៣០០០០ រៀល




លិង្គ​គោខ​ទីវ ពី​ភោជនីយដ្ឋាន​តា​សេត ១ ឆ្នាំង តែ ៣០០០០ រៀល

Content image - Phnom Penh Post
លិង្គគោ ខទីវ ពីហាង​តាសេត ដែល​ជំនាញ​ចម្អិន​អវយវៈ​គោ​។ រូប សហការី

លិង្គ​គោខ​ទីវ ពី​ភោជនីយដ្ឋាន​តា​សេត ១ ឆ្នាំង តែ ៣០០០០ រៀល

ភ្នំពេញ: ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ទន្លេមេគង្គ ជ្រោយ​ចង្វារ ភោជនីយដ្ឋានតា​សេត ដែល​ជា​ហាង​ល្បី​ឈ្មោះ​ខាង​យក​អវយវៈ​គោ​មក​ច្នៃ​ធ្វើ​ជា​ម្ហូប​ប្លែកៗ បាន​បន្ថែម​នូវ​ម្ហូប​ថ្មី​ពិសេស​គឺ ខួរ​គោ លិង្គ​ខទីវ ដែល​ចម្អិន​ដោយ​ចុងភៅ​ចំណាន ជាមួយ​ប្រើ​គ្រឿង​ផ្សំ​ប្រចាំ​ត្រកូល​ធ្វើ​ឲ្យ​មុខ​ម្ហូប​នេះ​ឆ្ងាញ់​ប្លែក​ខុស​ពី​ហាង​ដទៃ​តែម្តង។

ម្ចាស់​ហាង តា​សេត អ្នកស្រី ស្រី​ណែត បាន​និយាយ​ទាំង​ទឹកមុខ​រួសរាយ​ថា៖ «នៅ​ក្នុង​ហាង​របស់​ខ្ញុំ​សម្រាប់​មុខម្ហូប​ទាំងអស់​គឺ​ផ្តោត​ទៅ​លើ​គោ​តែ​ម្ដង មិន​ថា ភ្នែក កន្សោម ខួរ ក្រចក ខ្មង សាច់ អណ្តាត ពោះ​គោ​ជាដើម គឺ​ខាង​យើង​យក​មក​ច្នៃ​ធ្វើ​ម្ហូប​ទាំងអស់។ និយាយ​រួម​គឺ​ហាង​យើង​ខ្ញុំ​ឯកទេស​ខាង​អវយវៈ​គោ អស់​រយៈពេល ១០ ឆ្នាំ​មក​ហើយ»។

ម្ចាស់​ហាង​រូបនេះ​បាន​ឲ្យដឹង​ថា៖ «សម្រាប់ ខួរ​គោ លិង្គ​ខ​ទីវ​នេះ​មាន​ការ​ពេញ​និយម​ញ៉ាំ​ខ្លាំង​ពី​ភ្ញៀវ​បុរសៗ​គាត់​ថា​មាន​រស់ជាតិ​ឆ្ងាញ់។ ចំពោះ​ខួរ​គោ លិង្គ​ខទីវ មួយ​ឆ្នាំង​គឺអាច​ញុំា​បាន​គ្នា ៤ នាក់ ក្នុង​តម្លៃ ៣០ ០០០ រៀល។ ក្រៅ​ពី​នេះ​ភ្ញៀវ​គាត់​ចូលចិត្ត​ញ៉ាំ​ខ្លាំង​គឺ​ទឹក​ប្រហុក​ជាមួយ​នឹង​កន្សោម​ដោះ​អាំង ពោះគោ និង​សាច់គោ​អាំង​ជាដើម»។

ចំពោះ​ភ្ញៀវ​ដែល​ចង់​ទៅ​ញុំា​នៅ​ភោជនីយដ្ឋាន​តាសេត គួរតែ​ធ្វើការ​កុម្ម៉ង់​ទុក​មុន ១ ម៉ោង ដើម្បី​កុំ​ឲ្យ​រង់ចាំ​យូរ ឬក៏​មិន​មាន​កន្លែង​អង្គុយ។

ចុង​សប្តាហ៍​នេះ ចង់​ភ្លក្ស​ខួរ​គោ លិង្គ​ខទីវ​ទេ? អាច​សាកល្បង​បាន​នៅ​ហាង​តាសេត ទាក់ទង​តាម​ទូរស័ព្ទ​លេខ ០១២ ៩២៤ ៧៤៨៕

អត្ថបទគួរចាប់អារម្មណ៍