The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - លៀស​ហូលដុត​ខ្ញី​ពិសេស ១ ចានតម្លៃ​តែ ៨០០០ រៀល​




លៀស​ហូលដុត​ខ្ញី​ពិសេស ១ ចានតម្លៃ​តែ ៨០០០ រៀល​

Content image - Phnom Penh Post
លៀស​ហូល​ដុត​ខ្ញី​ពិសេស​ពុះ​បញ្ចេញ​ក្លិន​ឈ្ងុយ​គួរ​ឲ្យចង់​ញ៉ាំ។ ឈឹម ស្រីនាង

លៀស​ហូលដុត​ខ្ញី​ពិសេស ១ ចានតម្លៃ​តែ ៨០០០ រៀល​

ភ្នំពេញ: ក្លិនឆួល​ម្ទេស​ចេញពី​ហាង​​មួយកន្លែង​មាន​ស្លាក​យីហោ​ថា​ភូមិគ្រឹះ​លៀស ស្ថិតនៅតាម​​ផ្លូវ​លេខ ៥៥ ខាងក្រោយ​ក្រុមហ៊ុនសែល​កាត។

ម៉ូតូ​ឡាន​ជាច្រើន​ចត​នៅ​ពីមុខ​ហាង​​នេះ ហើយមាន​អ្នក​ឈ​រ​ប្រែ​ចាន​ដែក​​ដែលមាន​លៀស ខ្យង នៅក្នុង​ចាន​។ អ្នក​ខ្លះទៀត​អង្គុយ​លាង​ខ្យង និង​ឈរ​ចៀន​ប្រហិត​​ត្រី​យ៉ាង​ញាប់ដៃ ជាមួយសំឡេង​កុម្ម៉ង់​ម្ហូប​ពី​ភ្ញៀវ។

ម្ហូប​បែបនេះ​ច្រើនតែ​ជា​ម្ហូប​ដែល​ខ្មែរ​​ចូលចិត្ត​ចម្អិនញ៉ាំ​នៅផ្ទះ ​ពិសេស​គឺ​នៅតាម​ស្រុក​ស្រែ​ចម្ការ។

តែ​បច្ចុប្បន្ន ស​ង្កេត​ឃើញថា នៅ​តាម​ហាងតូចៗ​ភាគច្រើន​គឺ​ច្រើនតែ​ជ្រើស​រើសយក​ម្ហូប​បែប​ស្រុកស្រែ​នេះ​មក​ច្នៃ​ធ្វើជា​អាហារប្លែកៗដោយ​បន្ថែម​គ្រឿង និងការ​ចម្អិន​​ប្លែក​ជាង​យើង​ធ្វើញ៉ាំ​នៅផ្ទះ។

នៅ​ភូមិគ្រឹះ​លៀស​ ម្ហូប​ភាគ​ច្រើន​ជា​ប្រភេទ​ជា​លៀសសមុទ្រ លៀស​ទន្លេ ខ្យង និង​ក្តាមស្រែ​ជាដើម។

ភ្ញៀវ​ដែល​មក​ទីនេះ​ច្រើន​តែ​កុម៉ង់​លៀស​ដុត​ខ្ញី​ពិសេស ​តម្លៃ ៨ ពាន់​រៀល​ក្នុង ១ ចាន អាចញ៉ាំ​បាន​​គ្នា​ពីរ​នាក់ជាមួយ​បាយ។ ​

លៀស​សមុទ្រមក​ប្រឡាក់​ជាមួយ​អំបិល​ម្ទេស​រួច​លាយ​​ខ្ញី ហើយ​យកទៅ​ដុត​ដោយ​បន្ថែមជាមួយ​ទឹកត្រី​ធ្វើ​ឲ្យ​លៀសនោះ​រឹត​តែ​មាន​ក្លិន​ឈ្ញុយ​ឆ្ងាញ់​ក្ដៅៗ​តែ​ម្ដង។

ក្រៅពី​នេះ​ក៏​មាន​ដូចជា​ខ្យង​ដុត​ពិសេស ក្តាមប្រៃ​ពិសេស​រសជាតិ​ហឹរ​​ក្នុង​មួយ​ចាន​តម្លៃ ១ ម៉ឺន​ ព្រុយ​ត្រីសាល​ម៉ុន​អាំង ពង​ក្រួច​អប់ និង​លៀស​ហូល​ឆា​បែបថៃ​ជាដើម។ ភូមិ​គ្រឹះ​លៀស​អាច​​ទាក់ទង​តាម​ទូរស័ព្ទ​លេខ ០១៦ ២០៩ ០០០៕

អត្ថបទគួរចាប់អារម្មណ៍