ក្រុង​ហូជីមិញ៖ ភ្ញៀវ​មក​លេង​ខេត្ដ​តំបន់​ជ្រោយ​ទន្លេ​មេគង្គ អានយ៉ាង អាច​រីករាយ​នឹង​បុក​ល្ហុង​ពិសេស ​ដែល​ជា​ស្នាដៃ​របស់​​ពលរដ្ឋ​ខ្មែរ​ក្រោម​ ជាមួយ​ការ​ច្នៃ​រសជាតិ​ដើម​តម្រូវ​ការ​និយម​របស់​អ្នក​នៅ​វៀតណាម។

ហៅ​ថា ឌូឌូ​ដាម (du du dam) ជា​ភាសា​វៀតណាម ឬ​ភាសា​ខ្មែរ​ហៅ​ថា បុក​ល្ហុង មុខ​ម្ហូប​នេះ​មាន​ប្រភព​មក​ពី​ប្រទេស ​កម្ពុជា តែ​ត្រូវ​បាន​កែ​សម្រួល​គ្រឿង​ផ្សំ​រសជាតិ​ ដើម្បី​ឲ្យ​កាន់​តែ​ពេញ​និយម​នៅ​វៀតណាម​។

នៅ​បរិវេណ​បេនុយ នៃ​ស្រុក​ទ្រីតុន ពលរដ្ឋ​ងាយ​ស្រួល​រក​អាហារដ្ឋាន​លក់​បុក​ល្ហុង​។ ល្ហុង​ឈូស ​គឺ​ជា​គ្រឿង​ផ្សំ​ចម្បង​របស់​អាហារ​បុក​ល្ហុង​។

ល្ហុង​ត្រូវ​បាន​ជ្រើសរើស​យ៉ាង​យក​ចិត្ដ​ទុក​ដាក់​ ដោយសារ​វា​ត្រូវ​ការ​ពេល​វេលា​ទុំ​ដ៏​សម​ស្រប ​ដើម្បី​ជំនួយ​ពណ៌ និង​បង្កើន​រសជាតិ​ផ្អែម​ឆ្ងាញ់​។

អាជីវករ​ដែល​លក់​បុក​ល្ហុង​នេះ​ជាង​ ១០ ឆ្នាំ នៅ​ក្នុង​ស្រុក​ទ្រីតុន បាន​និយាយ​ថា សរសៃ​ល្ហុង​ត្រូវ​លាង​ក្នុង​ទឹក​អំបិល និង​ក្លាស្សេ​​លើ​​ដុំ​​ទឹកកក​ដើម្បី​រក្សា​ឲ្យ​វា​ស្រួយ​ល្អ​។

បន្លែ​ផ្សេងៗ ដូចជា ស្ពៃ សណ្ដែក សណ្ដែក​ដី​លីង និង​ការ៉ុត ត្រូវ​បាន​ដាក់​ក្នុង​ត្បាល់​ធំ​ និង​បុក​ជាមួយ​ទឹក​មាំ​សាច់ជ្រូក​បង្គា ក្ដាម​ប្រៃ ស្ករ អំបិល ប៊ីចេង ខ្ទឹម​ក្រហម ខ្ទឹម​ស ម្ទេស និង​ក្រូច​ឆ្មារ​។

ល្បាយ​ល្ហុង​រសជាតិ​ផ្អែម​ និង​ចម្រុះ​ ឈ្ងុយ​ក្លិន​រុក្ខជាតិ​ លាយ​ឡំ​នឹង​រសជាតិ​ជូរ​នៃ​ក្រូច​ឆ្មារ បង្គា​ក្រៀម ​និង​ហឹរ​​ដើម្បី​បង្កើត​បាន​ជា​ចំណូល​ចិត្ដ​អ្នក​និយម​បុក​ល្ហុង​។

នៅ​តំបន់​ដី​សណ្ដ​ទន្លេ​មេគង្គ ​ភ្ញៀវ​អាច​កុម្ម៉ង់​បន្ថែម​ពង​​ទាស្ងោរ​​​ ដែល​អ្នក​ស្រុក​ខ្មែរ​កម្ពុជា​ក្រោម​ពេញ​និយម​ក្នុង​ការ​ទទួល​ទាន​ជាមួយ​បុក​ល្ហុង​។

ភ្ញៀវ​អាច​សាក​ភ្លក្ស​បុក​ល្ហុង​នៅ​ភោជនីយដ្ឋាន រីណា លើ​វិថី​ ៩៥៥​ បេ​ ក្នុង​ស្រុក​ទ្រីតុន ដែល​តែងតែ​ទទួល​ភ្ញៀវ​កកកុញ​ស្វែងរក​អាហារ​សម្រន់​នៅ​ពេល​ល្ងាច​៕ VNS/HR