ភ្នំពេញ: ក្រៅ​ពី​ល្បី​ទឹកកក​ឈូស ស្រូប​ទឹក​ស្ករត្នោត​ខ្មែរ​ផ្អែម​ត្រជាក់​ដល់​បេះដូង និង​តៅហ៊ូ​ស្រូប​ទឹក​ស្ករ​ត្នោត​ខ្ញី​ហឹរ​តិចៗ​ជាប់​មាត់ ភោជនីយដ្ឋាន Huat Huat Restaurant Cafe & Dessert ស្ថិត​នៅ​ផ្លូវ ៣១០ សង្កាត់​បឹង​កេងកង ១ នៅ​មាន​លក់​ម្ហូប​បែប​ខ្មែរ​សម័យ​ថ្មី ខ្មែរ​បែប​ស្រុក​ស្រែ​ជាច្រើន​មុខ ជាមួយ​នឹង​រសជាតិ​តម្រូវ​គ្រប់​មាត់។

បើ​ក្រឡេក​មើល​ពី​ខាងក្រៅ អ្នកដំណើរ​គ្រប់រូប​ប្រាកដ​ជា​គិត​ថា វា​គ្រាន់​តែ​ជា​ហាង​លក់​បង្អែម ឬ​ម្ហូប​អឺរ៉ុប​ប៉ុណ្ណោះ។ ប៉ុន្ដែ Huat Huat Restaurant Cafe & Dessert មាន​ទាំង​ម្ហូប​ខ្មែរ​គ្រប់​ប្រភេទ​ជាមួយ​នឹង​បរិយាកាស​ហាង​បែប​ប្រណីត ប្រកប​ដោយ​ផាសុកភាព មិន​ខុស​អី​ពី​ភោជនីយដ្ឋាន​ទំនើបៗ​នោះ​ទេ។

សម្រាប់​អតិថិជន ជាពិសេស យុវវ័យ​ដែល​ប្រាថ្នា​បរិស្ថាន​ស្អាត​អំណោយ​ផល​ដល់​ការ​ជជែក​គ្នា​លេង​ដោយ​មិន​មាន​សំឡេង​រំខាន ម្ហូបអាហារ​ខ្មែរ​ពិតៗ​ដ៏​ឆ្ងាញ់​ត្រូវមាត់​ត្រូវ​ចិត្ដ ពួកគេ​អាច​សាកល្បង​មក​កាន់​ហាង Huat Huat Restaurant Cafe & Dessert។

សប្តាហ៍​នេះ ហាង Huat Huat Restaurant Cafe & Dessert បាន​បង្ហាញ​ម្ហូប​ពិសេស​ប្រចាំ​ហាង​របស់​ខ្លួន​គឺ​សរសៃ​កែង​គោ​ចំហុយ​ស្លឹកគ្រៃ ក្លិន​ឈ្ងុយ​ខ្ទិះដូង មាន​រសជាតិ​ឆ្ងាញ់​ប្លែក​មាត់​ម្យ៉ាង។

ចង់​សាក​សរសៃ​កែង​គោ​ចំហុយ​ស្លឹកគ្រៃ​ទេ? ទៅ​ហាង Huat Huat Restaurant Cafe & Dessert ទំនាក់​ទំនង​ទូរស័ព្ទ​លេខ ០២៣ ២១៩ ៤៣៦៕