The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សាច់ក្រក​គោអាំង​ម្ដុំ​ក្រសួង​បរិស្ថាន​ល្បី​តៗ​គ្នា​ថា​មាន​រសជាតិ​ឆ្ងាញ់!

សាច់ក្រក​គោអាំង​ម្ដុំ​ក្រសួង​បរិស្ថាន​ល្បី​តៗ​គ្នា​ថា​មាន​រសជាតិ​ឆ្ងាញ់!

សាច់ក្រក​គោអាំង​ម្ដុំ​ក្រសួង​បរិស្ថាន​ល្បី​តៗ​គ្នា​ថា​មាន​រសជាតិ​ឆ្ងាញ់!

20140304_22d
សាច់ក្រកគោអាំងម្ដុំក្រសួងបរិស្ថាន១ចង្កាក់តម្លៃ២ពាន់រៀល ហុង មិនា

ភ្នំពេញ : ជា​រៀងរាល់​ល្ងាច​នៅ​កាច់ជ្រុង​ក្រសួង​បរិស្ថាន គេ​សង្កេត​ឃើញ​តុ​កៅអី​ជ័រ​ទាបៗ​តម្រៀប​ត្រៀបត្រា​ជាច្រើន​នៅ​ក្រោម ដើម​ក្ងោក​ដែល​មាន​សភាព​អ៊ូអរ​ដោយ​មនុស្សម្នា​រង់ចាំ​អាហារ​ចំណូលចិត្ត របស់​ខ្លួន​។

រទេះ​លក់​មីឆា បុកល្ហុង បបរស និង​ចង្ក្រាន​ចង្អើរ​ដែល​មាន​សាច់ក្រក​រាប់​សិប​ចង្កាក់​ត្រៀបត្រា​បាន បង្ហើរ​ក្លិន​ឈ្ងុយ​គួរ​ឲ្យ​ចង់​ស្រក់​ទឹកមាត់។

ភ្ញៀវ​ដែល​ទៅ​ទទួលទាន​នៅ ទី​នោះ​ភាគច្រើន​ជា​យុវវ័យ​ដែល​និយម​អាហារ​សាមញ្ញ​តាម​ចិញ្ចើមថ្នល់ និង​បាន​ស្គាល់​ទី​នេះ​តាមរយៈ​ការ​និយាយ​តៗ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ។

ឥឡូវ​យើង មិន​បាច់​ចំណាយ​ពេល​ច្រើន​ជិះ​ទៅ​ដល់​វត្តស្លែង ឬ​ក៏​កំបូល​នោះ​ទេ ពីព្រោះ​សាច់ក្រក​គោអាំង​ដ៏​ឈ្ងុយ​ឆ្ងាញ់​នៅ​ម្ដុំ​ក្រសួង​បរិស្ថាន កំពុង​តែ​ទាក់ទាញ​មនុស្ស​ជាច្រើន​ឲ្យ​ទៅ​អង្គុយ​ចាំ​ទទួលទាន។

ពេល​ដែល អ្នក​លក់​ចាប់ផ្តើម​អាំង​ម្តងៗ​ផ្សែង​ហុយ​ទ្រលោម​សាយភាយ​ក្លិន​ឈ្ងុយ សាច់ក្រក​គោ​ធ្វើឲ្យ​អ្នក​ដំណើរ​ជិះ​ម៉ូតូ​កាត់​ទី​នោះ​ភាគច្រើន​គឺ ត្រូវ​តែ​ឈប់​ម៉ូតូ​ចូល​ញ៉ាំ ឬ​ក៏​ច្រក​ទៅ​ផ្ទះ​។ ជា​រឿយៗ​អ្នក​ជិះ​រថយន្ត​ទំនើបៗ​ក៏​សុខចិត្ត​ប្រថុយ​រក​កន្លែង​ចត​ដ៏​សែន លំបាក​ដើម្បី​បាន​ភ្លក្ស​រសជាតិ​សាច់ក្រក​គោ​ដ៏​ឆ្ងាញ់​ជាមួយ​ជ្រក់​ល្ហុង និង​ម្ទេសឆា​យ៉ាង​ក្រហម​។

សាច់ក្រក​នេះ​មួយ​ចង្កាក់​មាន​តម្លៃ​២​ពាន់​រៀល និង​មាន​លក់​ជា​រៀងរាល់​ល្ងាច​នៅ​កាច់ជ្រុង​ក្រសួង​បរិស្ថាន។ អ្វី​ដែល​ពិសេស​នោះ​គឺ​អ្នក​លក់​មាន​ភាព​រួសរាយ​បើ​ទោះ​ជា​មមាញឹក​នឹង​ការ កុម្ម៉ង់​ដ៏ច្រើន​ពី​ភ្ញៀវ​ក៏ដោយ​៕

អត្ថបទគួរចាប់អារម្មណ៍