The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សាច់​គោដុត​បំពង់​ឫស្សី កុម្ម៉ង់​ញ៉ាំ​ទាន់ចិត្ត​នៅ​ហាង​កាហ្វេ​ដី ម្ដុំ​ទួលគក




សាច់​គោដុត​បំពង់​ឫស្សី កុម្ម៉ង់​ញ៉ាំ​ទាន់ចិត្ត​នៅ​ហាង​កាហ្វេ​ដី ម្ដុំ​ទួលគក

Content image - Phnom Penh Post
សាច់គោដុត​បំពង់​ឫស្សី ញ៉ាំជាមួយ​បន្លែ​ និង​ទឹក​ជ្រលក់​។ ហេង ជីវ័ន

សាច់​គោដុត​បំពង់​ឫស្សី កុម្ម៉ង់​ញ៉ាំ​ទាន់ចិត្ត​នៅ​ហាង​កាហ្វេ​ដី ម្ដុំ​ទួលគក

ភ្នំពេញ: សាច់​គោដុត​បំពង់​ឫស្សី​ក៏ជា​ម្ហូប​ដែល​ល្បី​ក្នុង​ចំណោម​ត្រីដុត​បំពង់​ឫស្សី និង​មាន់ដុត​ក្នុងពាង​ប្រចាំ​ហាង​កាហ្វេ​ដី​ផងដែរ។

ត្រីដុត​បំពង់​ឫស្សី និង​មាន់ដុត​ក្នុងពាង​មានការ​ពេញនិយម​ខ្លាំង​មែនទែន ដល់​ថ្នាក់​ភ្ញៀវ​ភាគច្រើន​គឺ​សុខចិត្ត​អង្គុយ​រង់ចាំ​យូរ​ដើម្បី​បាន​ញ៉ាំ។ ប៉ុន្តែ​សម្រាប់​ភ្ញៀវ​ដែល​មិនចង់​រង់ចាំ​យូរ ពួកគេ​ក៏អាច​សាកនូវ​រសជាតិ​សាច់​គោដុត​បំពង់​ឫស្សី ដោយ​ការ​ចម្អិន​មិន​ប្រើពេល​យូរដូច​មាន់​ដុតក្នុង​ពាង ឬក៏​ត្រីដុត​បំពង់​ឫស្សី​នោះ​ទេ។

សម្រាប់​មុខម្ហូប​សាច់​គោដុត​បំពង់​ឫស្សី​នេះ ចុងភៅ​ប្រចាំ​ហាង​កាហ្វេដី​បានច្នៃ​ដោយ​ខ្លួនឯង​ជាមួយ​រសជាតិ​មិន​ធ្លាប់​មាន​ពីមុន​មក ទាំង​ការ​ប្រឡាក់​គ្រឿង និងការ​ចម្អិន។

លក្ខណ​ពិសេស​ត្រង់​ថា​ចុងភៅ​ជ្រើស​រើសយក​សាច់គោ​ល្អ​មក​ប្រឡាក់​គ្រឿង​ផ្សំ​រសជាតិ ដោយ​បន្ថែម​បន្លែ​ចូល​ដូចជា​គល់​ខ្ទឹម ម្រេច​ខ្ចី ខ្ទឹម​បារាំង ម្ទេស​ជាដើម បន្ទាប់​មក​ទើប​ចាក់​ចូលក្នុង​បំពង​ឫស្សី​ប្រើ​ភ្លើងដុត​ក្នុង​កម្រិត​កម្ដៅ​ត្រឹមត្រូវ ទើប​ធ្វើឲ្យ​សាច់ និង​បន្លែ​ឆ្អិន​ល្អ​ស្មើគ្នា។

សាច់​គោដុត​បំពង់​ឫស្សី​នេះអាច​ញ៉ាំ​ជាមួយ​ទឹកជ្រលក់​ពិសេស​ប្រចាំ​ហាង​ផ្ទាប់​អន្លក់​ដូចជា​សាលាដ សណ្តែក​បណ្តុះ ជីរ​គ្រប់មុខ ត្រសក់ ការ៉ុត និង​ប៉េងប៉ោះ។

កាហ្វេ​ដី ស្ថិតនៅ​ផ្ទះ​លេខ ២០ ផ្លូវ៥៩០ ទូរស័ព្ទ​លេខ ០៧៧ ៨៥ ៩៩ ៥៩ និង ០១៥ ៨៥ ៩៩ ៥៩៕

អត្ថបទគួរចាប់អារម្មណ៍