The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សាច់គោ​រុំបន្លែ​​បាយ អង្ករ​សម្រូបកិន​ជ្រលក់​នឹង​ទឹក​ក្រសាំង​បុក​




សាច់គោ​រុំបន្លែ​​បាយ អង្ករ​សម្រូបកិន​ជ្រលក់​នឹង​ទឹក​ក្រសាំង​បុក​

Content image - Phnom Penh Post
សាច់គោ​រុំ​បន្លែ​ជាមួយ​បាយ​សម្រូប​កិន ជ្រលក់​​ទឹក​ក្រសាំងបុក​។ ឈឹម ស្រីនាង

សាច់គោ​រុំបន្លែ​​បាយ អង្ករ​សម្រូបកិន​ជ្រលក់​នឹង​ទឹក​ក្រសាំង​បុក​

សៀមរាប: ស្ថិត​នៅតាម​ដងស្ទឹង​សៀមរាប ឃីងស៍​រ៉ូដ អង្គរ (King's Road Angkor) Embassy Eatery and Lounge ​មាន​ការ​តុបតែង​លក្ខណៈ​បរទេស​លំដាប់​ខ្ពស់ បែរ​ជា​បម្រើ​នូវ​មុខម្ហូប​បែប​ខ្មែរ​ច្នៃ​ប្រឌិត​ដូចជា «សាច់គោ​រុំ​បន្លែ ​បាយ​សម្រូប​កិន ជ្រលក់ជាមួយ​ទឹក​ក្រសាំង​បុក»។

ក្រឡេក​មើល​មួយ​ភ្លែត​ មុខ​ម្ហូប​នេះ​តុបតែង​ដូចជា​អាហារ​បារាំង បន្លែ​តាម​ការ​ពិត​គ្រឿង​ផ្សំ​សុទ្ធសឹង​តែ​ជា​របស់​ខ្មែរ​ទាំងអស់ ដូច​ជា ការ៉ុដ ននោង​បារាំង ត្រប់ ខ្ទឹមបារាំង ម្អម ផ្កាក្ងោក ជីររណារ អង្ករ​សម្រូប ក្រសាំង ម្សៅស៊ុប ស្ករ​ត្នោត ប្រេង​ឆា ទឹកត្រី ទឹក​ស៊ីអ៊ីវ ប្រេង​ខ្យង សាច់គោ​ចំឡក និង​ក្រែម​សម្រាប់​ចម្អិនម្ហូប​។

របៀប​ចម្អិន​ត្រូវ​យក​អង្ករ​សម្រូប​មក​ដាំ​បាយ​ឲ្យ​ឆ្អិន​រួច​កិន​ សឹម​ឆា​វាជាមួយ​ក្រែម ហើយ​ទុកមួយ​អន្លើសិន។

សាច់​គោ​ត្រូវ​ហាន់ជា​បន្ទះវែង​ ស្ដើង​ល្មម​ហើយ​ដំឲ្យ​បែក​សាច់​បន្តិច សឹម​ប្រឡាក់​ជាមួយ​ម្សៅស៊ុប​ទុកសិន។

បន្លែ​ការ៉ុត ននោង​បារាំង ត្រប់ ខ្ទឹម​បារាំង ត្រូវ​ហាន់​ជា​ដុំ​តូចៗ រួច​យក​សាច់គោ​មករុំ​ មុននឹង​ដុត​វា​ប្រមាណ ៣ នាទី​។ សាច់គោ​ដែល​ដុត​រួច​ត្រូវ​ឆា​ត្រឡប់​ប្រេង​។

ក្រសាំង​ត្រូវ​យក​ទៅ​ឆា​ជាមួយ​ស្ករត្នោត ទឹកត្រី និង​ម្សៅស៊ុប រួច​សឹម​កិន។ ចំពោះ​ជី​ររណា​រត្រូវ​យក ទៅ​បំពងមួយ​ភ្លែត​។

ចាប់​ផ្ដើម​រៀប​ដាក់​ចាន​ដោយ​ចាក់​អង្ករ​សម្រូបកិន​ រួច​ដាក់សាច់គោ​ពីលើ រោយ​ម្អម ផ្កា​ក្ងោក និង​ជីររណារ សឹម​ស្រូប​ទឹក​ក្រសាំងបុក​នោះ​ជាការ​ស្រេច៕

អត្ថបទគួរចាប់អារម្មណ៍