The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សាច់​អាំង​កូរ៉េ​ភុលហ្គោហ្គី ពី​ភោជនីយដ្ឋាន​ផ្ទះ​ឈួយ

សាច់​អាំង​កូរ៉េ​ភុលហ្គោហ្គី ពី​ភោជនីយដ្ឋាន​ផ្ទះ​ឈួយ

សាច់​អាំង​កូរ៉េ​ភុលហ្គោហ្គី ពី​ភោជនីយដ្ឋាន​ផ្ទះ​ឈួយ

121225_22c
121225_22c

Content image - Phnom Penh Post

ភ្នំពេញ : ជម្រាប​សួរ​មិត្ត​អ្នក​អាន​ភ្នំពេញ​ប៉ុស្ដិ៍​ទាំង​អស់​គ្នា! ថ្ងៃ​នេះ​ជា​ថ្ងៃ​បុណ្យ​ណូអែល​ហើយ តើ​លោក​អ្នក​មាន​កម្មវិធី​ទទួល​ទាន​ជួបជុំ​ក្រុម​គ្រួសារ មិត្ត​ភក្តិ​ដែរឬ​ទេ? ប្រសិន​បើ​មិន​ដឹង​ថា ត្រូវ​ជ្រើសរើស​ហាង​ណា​ទេ ថ្ងៃ​នេះ​ខ្ញុំ​នឹង​ណែនាំ «​ផ្ទះ​ឈួយ» ជា​ភោជនីយដ្ឋាន​កូរ៉េ​មួយ​មាន​អាហារ​ឆ្ងាញ់ៗ​ជា​ច្រើន។

គ្រឿង​ក្លែម : គ្រាប់សណ្ដែក​ខ្មៅ (យុំ​ចាវ៉ាន់) តាក់​តុគី​គីមឈី កូឈូ​គីមឈី គីមឈី​ធម្មតា ភារិ​ណាមុល ល្ហុងខ្ចី អ៊ុយគីឈី សុខជូ​ណាមុល និង​មុល គីមឈី។ គ្រឿង​ក្លែម​ខាង​លើ​នេះ​ត្រូវ​បាន​គេ​ទទួល​ទាន​សម្រន់ នៅ​ពេល​បើក​ឆាក​មុន​ពេល​ញ៉ាំ​សាច់​អាំង។

121225_22f
121225_22f
Content image - Phnom Penh Post

គ្រឿង​ផ្សំ​សាច់​អាំង : សាច់​គោ​អាមេរិក ផ្សិត​ជលុទ ការ៉ុត ខ្ទឹម​បារាំង ល្ពៅ ដើម​ខ្ទឹម​ធំ មី​កូរ៉េ និង​ទឹក​ស៊ុប​គោ។

វិធី​ចម្អិន : ដំបូង​ត្រូវ​យក​សាច់គោ​អាមេរិក​ហាន់​ឲ្យ​ស្ដើងៗ​បំផុត បន្ទាប់​មក​ប្រឡាក់ ហើយ​ច្របាច់​ឲ្យ​ចូល​ជាតិ​ជាមួយ​ស្ករស ប៊ីចេង​កូរ៉េ ខ្ទឹមស និង​អំបិល​រួច​ទុក​មួយ​អន្លើ​សិន។ ចាប់​ផ្ដើម​រៀបចំ​បន្លែ ដោយ​ចិត​ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ដូច​ក្នុង​រូប​ខាង​លើ។ រីឯ​ទឹក​ស៊ុប​គោ​ត្រូវ​យក​ឆ្អឹង និង​សាច់គោ​មក​ស្ងោរ​រម្ងាស់។

នៅ​ពេល​ទទួល​ទាន ត្រូវ​ដាក់​ទឹក​ស៊ុប​គោ​នៅ​បាត​ខ្ទះ រួច​បើក​ភ្លើង​ហើយ​ដាក់​បន្លែ នឹង​សាច់​ពី​លើ​ជា​ការ​ស្រេច។

ប្រសិន​បើ​លោក​អ្នក​ចង់​ភ្លក្ស​រសជាតិ​សាច់​អាំង​បែប​កូរ៉េ​នេះ​ផ្ទាល់ សូម​អញ្ជើញ​ទៅ​កាន់​ភោជនីយដ្ឋាន ផ្ទះ​ឈួយ អាសយ​ដ្ឋាន​លេខ ៣១ ផ្លូវ​លេខ​៣៦០ សង្កាត់​បឹង​កេងកង​១ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ​ខាង​ជើង​វិទ្យាល័យ​បឹង​កេងកង។ ទំនាក់​ទំនង​លេខ​ទូរស័ព្ទ ០៧០ ៩៧ ៨០ ០៦ និង ០២៣ ៩៦ ៤១ ១២៕

អត្ថបទគួរចាប់អារម្មណ៍