The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សាស៊ីមី ក្នុង​ឧទ្យាន​ផ្កា​អ័រគីដេ​នៅ​ភោជនីយដ្ឋាន និង​ក្លិប LAVO

សាស៊ីមី ក្នុង​ឧទ្យាន​ផ្កា​អ័រគីដេ​នៅ​ភោជនីយដ្ឋាន និង​ក្លិប LAVO

សាស៊ីមី ក្នុង​ឧទ្យាន​ផ្កា​អ័រគីដេ​នៅ​ភោជនីយដ្ឋាន និង​ក្លិប LAVO

130326_22d

ភ្នំពេញ : នៅ​ភោជនីយដ្ឋាន និង​ក្លិប​LAVO ដែល​ទើប​សម្ពោធ​ដំណើរ ការ​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​ នេះ លោក​អ្នក​អាច​ទទួល​នូវ​អារម្មណ៍​ប្លែក ខណៈ​ដែល​ទទួល​ទាន​ម្ហូប​បរទេស​ ក្នុង​បន្ទប់​ដែល​មាន​ការ​តុបតែង​លំដាប់​ខ្ពស់។

នៅ​កន្លែង​ទទួល ទាន​ក្រាល​ដោយ​ការ៉ូ ពណ៌​ខ្មៅ​រលោង​ស្រិល ឈុត​សាឡុង​ធំៗ​ដ៏​ប្រណីត​ពណ៌​ក្រហម និង​ខ្មៅ ផ្ដល់​នូវ​ភាព​ឆើតឆាយ​ទាន់​សម័យ ដល់​ហាង​មួយ​នេះ​មួយ​កម្រិត​ទៀត។

ក្រឡេក មក​មើល​បញ្ជី​មុខ​ម្ហូប​វិញ​ម្ដង យើង​ឃើញ​មាន​សុទ្ធ​តែ​អាហារ​បរទេស ដូច​ជា​ ស្តេក និង​អាហារ​ប្រពៃណី​ដ៏​ល្បីល្បាញ​របស់​ប្រទេស​ជប៉ុន​។

នោះ​គឺ អាហារ​សាស៊ីមី ដែល​ផ្សំ​ឡើង​ពី​សាច់​ត្រី​សាលម៉ុន ត្រី​ធូណា ត្រី​សាបាក់ និង​ពង​បង្គា​ស្រស់ៗ​តែ​ម្ដង។ សាច់​សត្វ​សមុទ្រ​​ស្រស់​ទាំង​នេះ​ត្រូវ​បាន​គេ​ទទួល​ទាន​ជាមួយ​ទឹក​ ស៊ីអ៊ីវ​ខាប់​របស់​ជប៉ុន ដោយ​លាយ​ជាមួយ​គ្រឿង​ហឹរ​ម៉្យាង​ពណ៌​បៃតង​ហៅថា​ វ៉ាសាប៊ិ។

ការ​ទទួល​ទាន​សាច់​ត្រី និង​គ្រឿង​សមុទ្រ​ស្រស់​បែប​នេះ ត្រូវ​បាន​មនុស្ស​មួយ​ចំនួន​ជឿថា ជា​គន្លឹះ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​ជប៉ុន​មាន​សុខភាព​ល្អ និង​អាយុ​វែង​ផង​ដែរ ដោយ​សារ​តែ​សាច់​ត្រី​ឆៅ​មាន​ផ្ទុក​នូវ​អាស៊ីត​ខ្លាញ់ ប្រូតេអ៊ីន និង​ជីវជាតិ​សំខាន់​ដទៃ​ទៀត។

ឈុត​សាស៊ីមី​នេះ​មាន តម្លៃ​ប្រមាណ​៣៥​ដុល្លារ។ លោក​អ្នក​អាច​ស្វែងរក​ទទួល​ទាន​នៅ​​ភោជនីយដ្ឋាន និង​ក្លិប LAVO ដែល​មាន​អាសយដ្ឋាន​នៅ​ផ្ទះ​លេខ ៩៣ E1 ផ្លូវ​លេខ​២០៨ កែង​មហា​វិថី​នរោត្តម ជិត​ធនាគារ​វឌ្ឍនៈ ឬ​ទំនាក់​ទំនង​ទូរស័ព្ទ​លេខ ០១២ ៩៧ ០០ ៩៨ និង ០៩៦ ២២២២ ៩៣៨៕

អត្ថបទគួរចាប់អារម្មណ៍