
ភ្នំពេញៈ ពងទាចៀនត្រីប្រមា គឺជាម្ហូបដែលងាយស្រួលក្នុងការធ្វើហើយមានរសជាតិឈ្ងុយឆ្ងាញ់ទៀតផង។ ម្ហូបនេះភាគច្រើនប្រជាជនខ្មែរយើងច្រើនតែជ្រើសរើសយកត្រីប្រមា មកធ្វើ ប៉ុន្តែឥឡូវនេះ លោក ម៉ៅ វុត្ថា ជាអ្នកគ្រប់គ្រងក្រុមហ៊ុន ខេអេស ស៊ីស្ដារ បង្កើតភាពច្នៃប្រឌិតថ្មីមួយទៀតដោយលោកបានជ្រើសរើសយកត្រី សាលម៉ុន មកចម្អិនជំនួសវិញ។
ដើម្បីឲ្យប្លែកមាត់ ក្រៅពីត្រីប្រមានោះគឺលោកបានយកត្រីសាលម៉ុនមកធ្វើជាពងទាចៀនត្រីសាលម៉ុនជំនួសទៅវិញ។ របៀបធ្វើនូវមុខម្ហូបនេះគឺមិនខុសគ្នានឹងការចម្អិនពងទាចៀនត្រីប្រមានោះទេ។
របៀបចម្អិនពងទាចៀនត្រីសាលម៉ុនគឺត្រូវជ្រើសរើសយកត្រីសាលម៉ុនដែលល្អយកមកលាងទឹកឲ្យស្អាតតែកុំច្របាច់សាច់វាខ្លំាងពេកពីព្រោះថាត្រីនេះវាមានសាច់ផុយណាស់ បន្ទាប់មកយកត្រីសាលម៉ុនទៅចិញ្ច្រាំឲ្យម៉ដ្ឋរួចទុកមួយអន្លើ។ យកខ្ទឹមសទៅចិញ្ច្រាំហើយយកមកលាយជាមួយនឹងត្រីប្រមាដែលធ្វើរួចហើយ។ បន្ទាប់ពីនេះដាក់គ្រឿងផ្សំលាយចូលគ្នាដូចជា ស្ករស អំបិល ម្សៅស៊ុបច្របល់ចូលគ្នាឲ្យចូលជាតិហើយសឹមគោះពងមាន់ចូលប្រមាណជា២គ្រាប់ទៅតាមចំណង់ចំណូលចិត្ត រួចហើយយកទៅចំហុយ។មុខម្ហូបនេះអាចបរិភោគជាមួយអន្លក់ដូចជា ត្រសក់ ស្វាយខ្ចី ពពាយជាដើម។
សម្រាប់អ្នកដែលមិនមានពេលធ្វើនូវមុខម្ហូបនេះអាចរកទិញបាននៅតាមរទេះរុញ ក្រុមហ៊ុនខេអេស ស៊ីស្ដារ ដែលមានលក់នូវមុខម្ហូបជាច្រើនប្រភេទធ្វើពីក្បាលត្រីសាលម៉ុន ដូចជា សម្លតុំយុំាក្បាលត្រីសាលម៉ុន សាលម៉ុនលង់ទឹកត្រីអម្ពិលទុំ និងប្រហិតត្រីសាលម៉ុនជាដើម។
ក្រុមហ៊ុនបានដំណើរការនូវសេវាលក់ម្ហូបខាងលើតាមរទេះរុញ ដោយតម្លៃមិនលើសពី៥ពាន់រៀលឡើយក្នុង១មុខ។
អាហារខ្មែរចម្អិនដោយលាយសាច់ត្រីសាលម៉ុនឆ្ងាញ់ប៉ុនណាសូមសាកល្បង កុម្ម៉ង់ភ្លក្សឥឡូវនេះតាមរយៈលេខទូរស័ព្ទ០៩២ ៨២៨២៨៣និង០១១ ៣៦៤៤៤៤ ឯសេវាដឹកជញ្ជូនឥតគិតថ្លៃ៕