ភ្នំពេញ: ហាង Cambo Meatball ស្ថិតនៅជិតស្ពាននាគកោះពេជ្រដែលល្បីខ្លាំងនូវម្ហូបដុតមីសួឆ្នាំងដីគ្រឿងសមុទ្រ ក៏ដូចជានំគ្រក់គ្រឿងសមុទ្រជាដើមនោះ ឥឡូវនេះម្ចាស់ហាងបាននឹកឃើញបន្ថែមនូវមុខម្ហូបជាច្រើនប្រភេទប្លែកៗឆ្លើយតបតាមតម្រូវការចិត្តភ្ញៀវ។
សប្តាហ៍នេះ ម្ចាស់ហាង លោក ឡោ ស៊ុនថេង រៀបរាប់ថា៖ «ដោយសារភ្ញៀវខ្លះមិនសូវចេះញ៉ាំគ្រឿងសមុទ្រឆៅៗអ៊ីចឹងហើយទើបខ្ញុំបាននឹកឃើញបង្កើតម្ហូបប្លែកៗពីរបីមុខដូចជា បុកល្ហុងបង្គាបំពង មឹកបំពង នំគ្រក់ទឹកដោះគោ ឆ្អឹងជំនីរជ្រូកអាំង ស៊ុបមាន់ខ្មៅថាសហោះ បុកងាវ និងមុខម្ហូបជាច្រើនទៀត ហើយក្នុងចំណោមម្ហូបទាំងនោះក៏យើងបានថែមម្ហូបពិសេសមួយមុខទៀតដែរគឺ ស៊ុបព្រុយត្រីឆ្លាម»។
លោកបានឲ្យដឹងថា៖ «សម្រាប់មុខម្ហូបនេះភាគច្រើនគឺមានលក់តែនៅក្នុងហាងចិនធំៗតែប៉ុណ្ណោះ អ៊ីចឹងហើយបានជាខ្ញុំចាប់អារម្មណ៍យកមុខម្ហូបនេះមកចែករំលែកដល់ភ្ញៀវគ្រប់រូបគាត់អាចញ៉ាំបាន ដោយមិនចាំបាច់ចូលទៅហាងធំៗនោះទេ»។
លោក ឡោ ស៊ុនថេង បញ្ជាក់ថា៖ «ព្រុយត្រីឆ្លាមគឺខ្ញុំនាំចូលដោយខ្លួនឯងផ្ទាល់ពីប្រទេសថៃស្រស់ៗតែម្តង យកមកច្នៃធ្វើជាស៊ុបព្រុយត្រីឆ្លាមដែលមានរសជាតិឆ្ងាញ់មិនចាញ់ហាងចិនធំៗនោះទេ ហើយតម្លៃវិញគឺសមរម្យត្រឹមតែ ៤០ ០០០ រៀលប៉ុណ្ណោះក្នុងមួយឆ្នាំង អាចញ៉ាំបានគ្នាពីរទៅបីនាក់»។
ក្រៅពីរនេះ លោកក៏បានណែនាំ ឲ្យអតិថិជនភ្លក្សរសជាតិប្លែកនៃបុកល្ហុងពិសេសដោយប្រើគ្រឿងផ្សំបន្ថែមគឺកាពិយកមកពីឡាវតែម្តង។
ចំពោះភ្ញៀវដែលចង់បានការបញ្ចុះតម្លៃពិសេស ២០ ភាគរយ លោក ឡោ ស៊ុនថេង បាននិយាយថា៖ «នៅពេលគិតលុយ យើងប្រាប់ថា បានអានដឹងព័ត៌មានអំពីហាង Cambo Meatball ពីភ្នំពេញ ប៉ុស្ដិ៍ នោះនឹងទទួលការ បញ្ចុះតម្លៃនេះគឺចាប់ពីថ្ងៃទី ១៦ រហូតដល់ ៣០ ខែវិច្ឆិកា ចាប់ពីម៉ោង ១១ ព្រឹករហូត ដល់ម៉ោង ៤ រសៀល»។
ហាង Cambo Meatball អាចទំនាក់ទំនងតាមលេខទូរស័ព្ទ ០៧០ ៨៩ ៨៨ ២៣៕