
ភ្នំពេញ : ស្ថិតនៅដងផ្លូវវ៉េងស្រេង ភោជនីយដ្ឋាន White ដែលក្រោយស្ថានីយប្រេងឥន្ធនៈ PTT មានបម្រើនូវអាហារបែបខ្មែរកាត់ថៃជាច្រើនមុខ។
ថ្ងៃនេះ ភ្នំពេញ ប៉ុស្ដិ៍ នឹងលើកយក «ស៊ុបម្រះ» ចម្អិនជាមួយគ្រឿងសមុទ្រចម្រុះពីភោជនីយដ្ឋានខាងលើមកបង្ហាញជូន ប្រិយមិត្តស្វែងយល់ពីវិធីចម្អិនវា។
គ្រឿងផ្សំ : ម្រះ ស្ពៃតឿ ផ្សិតម្ជុលជីវ៉ាន់ស៊ុយ ស្ពៃស ខ្ទឹមស ឃិនឆាយ បង្គា មឹក ក្តាមប្រហិតត្រីឆ្លាត ម្សៅស៊ុប ស្ករស និងអំបិល។
វិធីចម្អិន : មុនដំបូងដាំទឹកឲ្យពុះ រួចទើបដាក់ម្រះ និងបន្លែចូលទំាងអស់ដូចជាស្ពៃតឿ ស្ពៃស ផ្សិតម្ជុល លើកលែងតែជីរវ៉ាន់ស៊ុយ និងស្លឹកឃិនឆាយទុកដាក់តាមក្រោយ។ បន្ទាប់មកទៀតយើងត្រូវដាក់ប្រហិតត្រីឆ្លាតចូលមួយសន្ទុះ រួចសឹមដាក់គ្រឿងសមុទ្រចូលរួមមានបង្គា ក្តាម មឹក ដោយបន្ថែមនូវគ្រឿងផ្សំរសជាតិដូចជាស្ករស អំបិល និងម្សៅស៊ុប ហើយទុកមួយរំពុះសឹមដួសដាក់ចានបង់ស្លឹកឃិនឆាយ និងជីវ៉ាន់ស៊ុយជាការស្រេច។
ចង់ដឹងថា «ស៊ុបម្រះ» មានរសជាតិបែបណា លោកអ្នកអាចអញ្ជើញទៅភ្លក្សផ្ទាល់នៅភោជនីយដ្ឋាន White ដែលស្ថិតនៅផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ទំនាក់ទំនងទូរស័ព្ទលេខ ០១២៥០៦០៨១ និង០៦៩ ៥០៦០៨១៕